ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតក​លាក់​មុខ​ផ្តាច់ជីវិត​យុវជន​ម្នាក់ និង​ម្នាក់​ទៀត​របួសធ្ងន់

5 ឆ្នាំ មុន
  • កណ្តាល

​ខេត្តកណ្តាល ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ម្នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ខណៈ​ដែល​បើក​ម៉ូតូ​ធ្វេសប្រហែស​មិន​ប្រកាន់​ស្តាំ​រំលោភ​ចូល​ទៅ​ចំណែក​ផ្លូវ​នៃ​រថយន្ត​បុក​ចំ​ពេញទំហឹង​តែ​ម្តង ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​០៦​និង​២៥​នាទី​យប់…

​ខេត្តកណ្តាល ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ម្នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ខណៈ​ដែល​បើក​ម៉ូតូ​ធ្វេសប្រហែស​មិន​ប្រកាន់​ស្តាំ​រំលោភ​ចូល​ទៅ​ចំណែក​ផ្លូវ​នៃ​រថយន្ត​បុក​ចំ​ពេញទំហឹង​តែ​ម្តង ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​០៦​និង​២៥​នាទី​យប់ នៅ​ចំណុច​ភូមិ​ព្រែក​ប៉ុ​ល ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។​

សាក្សី​បានអោយ​ដឹង​ថា ករណី​នេះ​កើតឡើង​រវាង ម៉ូត​ម៉ាក MSX ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ជិះ​ដោយ​យុវជន​២​នាក់​មិន​ស្គាល់​អត្តសញ្ញាណ លុះ​ពេល​បើក​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ បាន​មក​បុក​រថយន្ត ម៉ាក TOYOTA ពាក់​ផ្លា​ក​លេខ ភ្នំពេញ AI-៨១៩៨ ពណ៌​ប្រផេះ ដែល​មាន​ទិស​ដៅ​ភ្នំពេញ​អ្នក​លឿង​ពេញទំហឹង អ្នកបើកបរ​រថយន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល​បណ្តាល​ឲ្យ​ស្លាប់​១​នាក់​នៅ​កន្លែង​កើតហេតុ និង​របួសធ្ងន់​១​នាក់ រួច​បាន​បញ្ជូន​យក​ទៅ​ព្យាបាល​នៅ​ភ្នំពេញ ។ ចំណែកឯ​ម៉ូតូ និង​រថយន្ត​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ