ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​៣​នាក់​ពន្លះ​បង្កាន់ដៃស្ពាន​ ស្លា.ប់​២​នាក់នៅនឹងកន្លែង និងរបួសធ្ងន់​ម្នាក់

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ តាម​សេចក្តី​រាយ​ការ​ពី​សមត្ថកិច្ច​នគរបាល​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១​និង​១៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៨ ដែល​បង្ក​ឡើង​ដោយ​យុវវ័យ​៣ នាក់​ជិះ​ម៉ូតូ​ម៉ាក​សេ​១២៥…

ខេត្តកំពត ៖ តាម​សេចក្តី​រាយ​ការ​ពី​សមត្ថកិច្ច​នគរបាល​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១​និង​១៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៨ ដែល​បង្ក​ឡើង​ដោយ​យុវវ័យ​៣ នាក់​ជិះ​ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ផ្លា​ក​លេខ កំពត ១L-១៨៤៩ ឌុ​ប​គ្នា​ក្នុង​ល្បឿន​លឿន រួច​ជ្រុល​ចង្កូត​ទៅ​បុក​បង្កាន់ដៃស្ពាន​ភ្លោះ​លើ​ផ្លូវជាតិ​លេខ​៤១ (​អង្គឌួង​)​ចន្លោះ​គីឡូម៉ែត្រ​លេខ​៥៥-៥៦ ត្រង់​ចំណុច​ស្ពាន​ភ្លោះ ស្ថិត​ក្នុងភូមិ​ខ្ពប​រុន ឃុំ​ស្រែ​ចែង ស្រុក​ជុំ​គី​រី ខេត្តកំពត ។​

​ប្រភព​បាន​បន្ត​ថា ជន​រង​គ្រោះ​ទាំង​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុ​ប​គ្នា​ហើយ​បង្ក​គ្រោះថ្នាក់​ដោយ​ខ្លួនឯង​ខាងលើ​គឺ​ម៉ូតូ​បើក​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​អ្នកបើកបរ​មានឈ្មោះ ភាព ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពងទឹក ឃុំ​ស្រែ​ចែង ស្រុក​ជុំ​គី​រី ខេត្តកំពត រង​របួសធ្ងន់​ត្រូវ​បាន​សាច់ញាតិ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ភ្លាម​ៗ ចំណែក​អ្នក​រួម​ដំណើរ​២​នាក់ ទី​១- ឈ្មោះ ហូ ថុ​ល ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា (​ស្លាប់​) និង​ទី​២-​ឈ្មោះ ថន ង៉ែត ភេទ​ប្រុស អាយុ​១៣​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។​

​ប្រភព​ដដែល​បាន​ឲ្យ​ថា ក្នុង​ករណី​បង្ក​គ្រោះថ្នាក់​ដោយ​ខ្លួនឯង​ខាងលើ​បណ្តាល​ឲ្យ​យុវវ័យ​២ នាក់​ស្លាប់​នៅ​កន្លែង​កើតហេតុ​ភ្លាម​ៗ និង​ម្នាក់​រង​របួសធ្ងន់​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ភ្លាម​ៗ ចំណែក​សព​ត្រូវ​បាន​សមត្ថកិច្ច​ទំនាក់ទំនង​ក្រុម​គ្រួសារ​ឲ្យ​មក​ដឹក​ទៅ​តាម​គេហដ្ឋាន​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ