ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​រន្ធត់​ចិត្ត​យំសោក​បាន​ត្រឹម​យក​សព​ប្តី​ទៅ​ធ្វើបុណ្យ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បុរស​ជា​ជាង​ជួសជុល​រថយន្ត​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹងស្រា​បាន​លោតទឹក​បណ្តាល​ឱ្យ​លង់​ស្លាប់ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​០២​និង​៣០​នាទី​រសៀល នៅ​ចំណុច​ស្ពាន​បឹង​រមាស់ ភូមិ​ព្រែកជីក ឃុំ​កោះ​ចិន…

ខេត្តកណ្តាល ៖ បុរស​ជា​ជាង​ជួសជុល​រថយន្ត​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹងស្រា​បាន​លោតទឹក​បណ្តាល​ឱ្យ​លង់​ស្លាប់ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​០២​និង​៣០​នាទី​រសៀល នៅ​ចំណុច​ស្ពាន​បឹង​រមាស់ ភូមិ​ព្រែកជីក ឃុំ​កោះ​ចិន ស្រុក​ពញាឮ​ខេត្តកណ្តាល ។​

ជន​រង​គ្រោះ​ឈ្មោះ ឈឹ​ម រ៉ា​វី ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ​ជាង​ជួសជុល​រថយន្ត មាន​ទីលំនៅ​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​តាម​ប្រភព​ពី​សាក្សី​បានអោយ​ដឹង​ថា នៅ​វេលា​ម៉ោង និង​ថ្ងៃខែ​ឆ្នាំ​កើតហេតុ​ខាងលើ​ជន​រង​គ្រោះ​ដោយ​មាន​អាការ​ស្រវឹង​ផង ហើយ​មិន​ចេះ​ហែល​ទឹកបាន​លោតទឹក​ពីលើ​ស្ពាន​លង់​ស្លាប់​តែ​ម្តង​ដោយ​មិនដឹង​ពី​មូលហេតុ ។ បច្ចុប្បន្ន​បាន​ប្រគល់​សព​ជូន​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណីដោយក្តីអាឡោះអាឡៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ