ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​ដៃ​ម៉្លេះ ទាស់សម្តី​តិចតួច​ទាយ​ពូថៅ​វាយ​នាង​បែកក្បាល

5 ឆ្នាំ មុន
  • កែប

​ខេត្ត​កែប ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ឃាត់ខ្លួន នាំ​ទៅ​ធ្វើការ​សាកសួរ បន្ទាប់​ពី​បុរស​ជា​ជនសង្ស័យ​រូប​នេះ​បាន​ប្រើ​អំពើ​ហិង្សា​បង្ក​របួស​ស្នាម​ទៅ​លើ ស្ត្រី​ជា​ជន​រង​គ្រោះ​ម្នាក់​បណ្តាល​ឲ្យ​រង​របួស​បែកក្បាល​ដេរ​អស់​៦​ថ្នេរ ។ ហេតុ​ការ​នេះ​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៧…

​ខេត្ត​កែប ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ឃាត់ខ្លួន នាំ​ទៅ​ធ្វើការ​សាកសួរ បន្ទាប់​ពី​បុរស​ជា​ជនសង្ស័យ​រូប​នេះ​បាន​ប្រើ​អំពើ​ហិង្សា​បង្ក​របួស​ស្នាម​ទៅ​លើ ស្ត្រី​ជា​ជន​រង​គ្រោះ​ម្នាក់​បណ្តាល​ឲ្យ​រង​របួស​បែកក្បាល​ដេរ​អស់​៦​ថ្នេរ ។ ហេតុ​ការ​នេះ​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ ២០១៨ ស្ថិត​នៅ​ក្នុងភូមិ​អង្កោល ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ។​

ប្រ​ព​ភ​ពី​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​បង្ក​របួស​ស្នាម​ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ ចាន់ ធី​ន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កើត ហេតុ​ខាងលើ ដោយ​ទំនាស់​ពាក្យ​សំដី​នឹង​ជន​រង​គ្រោះ​ហើយ​យក​ពូថៅ​ទៅ​វាយ​លើ​ជន​រង​គ្រោះ​ឈ្មោះ ចាន់ សុ​ភ័​ណ្ឌ ភេទ​ស្រី អាយុ​៣៩​ឆ្នាំ នៅ​ភូមិ​ឃុំ​កើត ហេតុ​ខាងលើ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​បែកក្បាល​ផ្នែក​ខាងក្រោម​ដេរ​ចំនួន​៦​ថ្នេរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ