ខេត្តត្បូងឃ្មុំ ៖ ប្រធានឆ្មាំការពារចម្ការកៅស៊ូមូលដ្ឋានច្រាប «ក្រុមហ៊ុនចម្ការកៅស៊ូជប់» ឈ្មោះ ប៊ិន ម៉េងស៊ា ភេទប្រុស អាយុ៣៥ឆ្នាំ ត្រូវបានគេសម្លាប់បំបិទមាត់នៅត្រង់ចំណុចឡូត៍កៅស៊ូលេខ 8.17A ក្នុងភូមិ
6.16 ឃុំគរ ស្រុកត្បូងឃ្មុំ។ សពត្រូវបានពលរដ្ឋប្រទះឃើញនៅវេលាម៉ោង៦ព្រឹក ថ្ងៃទី០៧ តុលា ២០១៨
ដោយមានស្នាមកាប់ត្រូវរាងកាយចំនួន០៤កន្លែង ក្នុងនោះក្បាល០១កន្លែង ក០១កន្លែង ដងខ្លួន០១
កន្លែង និងជើង០១កន្លែង រហូតមកដល់ល្ងាចថ្ងៃដដែលសមត្ថកិច្ចនៅមិនទាន់កំណត់បានជនសង្ស័យ
ជាឃាតកណាម្នាក់នៅឡើយទេ។
លោកវរសេនីយ៍ត្រី សេង មិ អធិការរងនគរបាលស្រុកត្បូងឃ្មុំ ប្រាប់ឲ្យដឹងថា ក្រោយពីបានប្រជាពលរដ្ឋប្រទះឃើញសពនោះប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន បានរាយការណ៍មករូបលោក និងរាយការណ៍បន្តទៅលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្ត ដោយបានចាត់ឲ្យកម្លាំងសមត្ថកិច្ច ជាច្រើននាក់ចុះមកពិនិត្យសព ដោយមានរួមសហការជាមួយនឹងពេទ្យមណ្ឌលសុខភាពឃុំគរផងដែរ។
លោកវរសេនីយ៍ត្រី សេង មិ អធិការរងនគរបាលស្រុកត្បូងឃ្មុំ ប្រាប់បន្តថា វត្ថុតាងដែលបន្សល់ទុកនៅ
កន្លែងកើតហេតុក្នុងនោះមានដូចជា ម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅមួយគ្រឿង ទឹកផ្លែឈើ០១កេស
ដែលជារបស់ជនរងគ្រោះ។ ប្រធានឆ្មាំការពារកៅស៊ូរូបនេះកន្លងមកធ្លាប់បានចាប់ពលរដ្ឋដែលចូលមករើសជ័រកៅស៊ូស្ងួត នៅតាមឡូត៍កៅស៊ូ ហើយត្រូវបានលោក ម៉េងស៊ា ធ្លាប់បានចាប់ធ្វើការអប់រំជាហូរហែផងដែរ។ ហើយត្រង់ទីតាំងដែលស្លាប់នេះតាមការសនិ្នដ្ឋានសព អាចត្រូវបានឃាតកប្រើប្រាស់អាវុធរឹងចុងស្រួចវែង កាប់ប្រហារមកលើអ្នករងគ្រោះស្លាប់ចន្លោះម៉ោង៦ល្ងាច ទៅម៉ោង១២យប់ ថ្ងៃទី០៦តុលា ២០១៨ ត្រង់ទីតាំងដែលស្លាប់នេះក៏នូវមិនឆ្ងាយប៉ុន្មានពីផ្ទះរបស់អ្នកស្លាប់ដែរ។
លោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន ស្នងការរងនគរបាលខេត្ត ទទួលផែនព្រហ្មទណ្ឌប្រាប់ឲ្យដឹង
ដែរថា ក្រោយពីមានហេតុការណ៍ខាងលើនេះ លោកស្នងការនគរបាលខេត្ត បានចាត់ឲ្យកម្លាំងព្រហ្មទ
ណ្ឌខេត្តចុះស្រាវជ្រាវជាមួយនឹងនគរបាលស្រុកត្បូងឃ្មុំ។ តាមការសន្និដ្ឋានករណីនេះជារឿងគំនុំតាម
ដែលនគរបាលបានចុះទៅអង្កេតនោះ ស្ទើរចំណាយពេលពេញ១ថ្ងៃសមត្ថកិច្ចបានកំពុងតែដុតដៃដុត
ជើងក្នុងការតាមប្រមាញ់រកឃាតកសម្លាប់មនុស្សមកផ្តន្ទាទោសតាមច្បាប់ផងដែរ៕
ចែករំលែកព័តមាននេះ