ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​ឃើញ​ពិត​ថា​ពិត

5 ឆ្នាំ មុន

ព្រះពុទ្ធ​សាសនា​ជា​សាសនា​សច្ច​និយម​ពោល​គឹ ឃើញ​ពិត​ថា​ពិត ហើយ​បង្ហាញ​អ្វី​តែ​ជា​រឿង​ជាក់ស្តែង​ពី​ខ្សែជីវិត​ពិសេស ពន្យល់​មនុស្ស​ឱ្យ​ស្គាល​ពី​សេចក្តី​ទុក្ខ ដែល​កើត​ពី​ការ​និរាស​ព្រាត់ប្រាស​គ្នា ព្រោះ​គ្រប់​គ្នា​សុទ្ធតែ​មាន​សេចក្តីស្លាប់​នៅ​ខាង​មុខជា​និច្ច​គ្មាន​សត្វលោក​ណា​ជៀស​ផុត​គេច​រួច​នោះ​ទេ និង​ណែនាំ​ឱ្យ​ដើរ​តាម​ផ្លូវត្រូវ​ខំ​សន្សំ​បុណ្យ​កុសល​ទុក​សម្រាប់​ចម្លង​ជីវិត​ទៅ​កាន់​លោក​ខាង​មុខ ។ ដូច​នៅ​ក្នុង​ខ្លឹមសារ​អំពី​ព្រហ្មចរិយធម៌​ព្រះ​អង្គ​បាន​បង្ហាញ​ថា ការ​ឱ្យទាន…

ព្រះពុទ្ធ​សាសនា​ជា​សាសនា​សច្ច​និយម​ពោល​គឹ ឃើញ​ពិត​ថា​ពិត ហើយ​បង្ហាញ​អ្វី​តែ​ជា​រឿង​ជាក់ស្តែង​ពី​ខ្សែជីវិត​ពិសេស ពន្យល់​មនុស្ស​ឱ្យ​ស្គាល​ពី​សេចក្តី​ទុក្ខ ដែល​កើត​ពី​ការ​និរាស​ព្រាត់ប្រាស​គ្នា ព្រោះ​គ្រប់​គ្នា​សុទ្ធតែ​មាន​សេចក្តីស្លាប់​នៅ​ខាង​មុខជា​និច្ច​គ្មាន​សត្វលោក​ណា​ជៀស​ផុត​គេច​រួច​នោះ​ទេ និង​ណែនាំ​ឱ្យ​ដើរ​តាម​ផ្លូវត្រូវ​ខំ​សន្សំ​បុណ្យ​កុសល​ទុក​សម្រាប់​ចម្លង​ជីវិត​ទៅ​កាន់​លោក​ខាង​មុខ ។

ដូច​នៅ​ក្នុង​ខ្លឹមសារ​អំពី​ព្រហ្មចរិយធម៌​ព្រះ​អង្គ​បាន​បង្ហាញ​ថា ការ​ឱ្យទាន ការ​ខ្វល់ខ្វាយ ឬ​ខ្នះខ្នែង​ចំពោះ​អំពើ​ជា​កុសល ការ​រក្សាសីល​៥ សីល​៨ ការ​ចម្រើន​ព្រហ្ម​វិហារធម៌​៤ ការ​សម្តែងធម៌ ឬ​ណែនាំ​ពន្យល់​ឱ្យ​អ្នក​ដទៃ​កាន់​អំពើ​សុចរិត កុំ​រុកកួន​គ្នា កុំ​បៀតបៀន​គ្នា កុំ​ពោល​ពាក្យចាក់ដោត​គ្នា​កុំ​ញុះញង់​គ្នា ការ​វៀរចាក​មេថុនធម្ម សេចក្តី​សន្តោស​ចំពោះ​ភរិយា​របស់​ខ្លួន សេចក្តី​ព្យាយាម​ដ៏​ខ្ជាប់ខ្ជួន​ក្នុង​កង​ការ​កុសល ការ​រក្សា​ឧបោសថសីល តាម​ការ​កំណត់​ពិសេស​រដូវ​កាល​នេះ​ជា​ឱកាសល្អ​បំផុត​សម្រាប់​សាធុជន​ធ្វើបុណ្យ​កុសល ប៉ុណ្ណេះ​ជាដើម​លោក​ឱ្យឈ្មោះ​ថា​ព្រហ្មចរិយធម៌ ។

ដោយសារ​តែ​សេចក្តីស្លាប់​នៃ​រូប​កាយ​យើង​នៅ​ប្រចាំការ​គ្រប់​ដង្ហើម​ចេញចូល​រាល់ថ្ងៃ រាល់​យប់​គ្រប់​វេលា គួរ​បុគ្គល​គ្រប់​រូប​ទោះជា​អ្នក​ធ្វើស្រែ​ចម្ការ​ក្តី អ្នក​ធ្វើ​ជំនួញ​ក្តី អ្នកធ្វើការ​ឈ្នួល​ក្តី អ្នកបម្រើ​រាជការ​ក្តី បុគ្គលិក​ស្ថាប័នឯកជន​នានា​ក្តី គប្បី​លៃលក​រក​ឱកាស​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ពោល​គឺ ប្រឹងប្រែង​ធ្វើ​កង​ការ​កុសល​ឱ្យ​បាន​ច្រើន​ទៅ​តាម​លទ្ធភាព​រៀង​ៗ​ខ្លួន ព្រោះ​ឱកាស​នេះ​ជា​វេលា​ដ៏​សម​ស្រប​បំផុត​សម្រាប់​យើង​សន្សំ​បុណ្យ​កុសល និង​ត្រូវ​ចាំ​ថា សីល​ជា​យាន ទាន​ជា​ស្បៀង​ធ្វើ​ទុក​បង្ការ​ឱ្យ​ហើយ​ទោះបី​តិច​ឬ​ច្រើន​កុំឱ្យ​ខកខាន​ខូច​វេលា​។

សាមញ្ញ​ជន​ទាំងឡាយ​ត្រូវ​យល់​ថា ការ​ធ្វើ​ទាន សីល ភាវនា​គឺ​ដើម្បី​នឹង​បានជា​ឧបនិស្ស័យ​ទៅ​កាន់​បរលោក​ក្សេម​ផុត​ចាក​ទុក្ខ​ភ័យ​ទាំងពួង ។