ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណោចអាធ័ម​ណាស់ បុរស​៣​នាក់​ត្រូវ​ឃាតកលាក់​មុខ​ផ្តាច់ជីវិត​ទាំង​៣

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស៣នាក់បើកម៉ូតូដឹកគ្នាពេលយប់ជ្រុលចង្កូតបុករថយន្តកុងតឺន័របើកបញ្រ្ចាសទិសបណ្តាលឲ្យស្លាប់ភ្លាមៗទាំង៣នាក់នៅនឹងកន្លែងកើតហេតុ ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅម៉ោង១០យប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិទី១ ឃុំត្រែងត្រយឹង…

ខេត្តកំពង់ស្ពឺ ៖ បុរស៣នាក់បើកម៉ូតូដឹកគ្នាពេលយប់ជ្រុលចង្កូតបុករថយន្តកុងតឺន័របើកបញ្រ្ចាសទិសបណ្តាលឲ្យស្លាប់ភ្លាមៗទាំង៣នាក់នៅនឹងកន្លែងកើតហេតុ ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅម៉ោង១០យប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ។

ជនរងគ្រោះទី១-ឈ្មោះ សុខ ឆាយ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ, ទី២-ឈ្ មោះម៉ប់ សុីចាន់ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិហ្លួង ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងទី៣-ឈ្មោះ អ៊ុន ភារម្យ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិតាលោ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ប្រភពព័ត៌មានពីសមត្ថកិច្ចស្រុកបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ បើកម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ ១E-៦១២០ ដឹកគ្នា៣នាក់ទិសដៅពីលិចទៅកើត ។ លុះមកដល់ចន្លោះគីឡូម៉ែត្រលេខ៨៥-៨៦ បានរេចង្កូតទៅខាងឆ្វេងដៃ បុករថយន្ត១គ្រឿងម៉ាកហុីណូ ពណ៌ខៀវលាយស ពាក់ផ្លាកលេខ ភ្នំពេញ ៣C-៥៩៨៥ សណ្តោងរ៉ឺម៉កពាក់ស្លាកលេខ ភ្នំពេញ​៤A-០១៥៥ កំពុងបើកបញ្រ្ចាសទិស បណ្តាលឲ្យជនរងគ្រោះ ស្លាប់ទាំង៣នាក់ភ្លាមៗនៅកន្លែងកើតហេតុ ។ ចំណែកអ្នកបើករថយន្ត បន្ទាប់ពីកើតហេតុ បានរត់គេចខ្លួនបត់បន្សល់តែវត្ថុតាងរថយន្តនៅកន្លែងកើតហេតុ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ប្រមូលយានយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋានស្រុកភ្នំស្រួច ។ ចំណែកសពសមត្ថកិច្ចកំពុងទាក់ទងក្រុមគ្រួសារយកទៅគេហដ្ឋាន ធ្វើបុណ្យតាមប្រពៃណី ៕វង្សសន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ