ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ជ័យ​លា​ភី​នៃ​សាកលវិទ្យាល័យអង្គរ​

5 ឆ្នាំ មុន
  • សៀមរាប

​ខេត្តសៀមរាប ៖ ពិធី​ប្រគល់​សញ្ញា​ប​ត្ ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​រង ជូន​ដល់​និស្សិត សាកលវិទ្យាល័យអង្គរ នា​ព្រឹក​ថ្ងៃ​ទី​៦ ខែតុលា…

​ខេត្តសៀមរាប ៖ ពិធី​ប្រគល់​សញ្ញា​ប​ត្ ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​រង ជូន​ដល់​និស្សិត សាកលវិទ្យាល័យអង្គរ នា​ព្រឹក​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព លោក ហ៊ុន ម៉ា​និ​ត ប្រធាន​គណៈកម្មការ​អប់រំ​យុវជន និង​កីឡា ធម្មការ​កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ នៃ​រដ្ឋសភា និង​លោក សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សាកលវិទ្យាល័យ​អង្គរ​ដោយ​មានការ​ចូលរួម​ពី​សំណាក់ អស់លោក លោក​ជំទាវ និង អស់លោក មក​ពី គ្រប់​ស្ថាប័ន និង​ភ្ញៀវ​ជាតិ អន្តរជាតិ និស្សិត បងប្អូន​ប្រជាពលរដ្ឋ យ៉ាងច្រើន​កុះករ​ផង​ដែរ ។​

ក្នុង​ឱកាស​ចែក​សញ្ញាបត្រ​នា​ពេល​នោះ​ដែរ​លោក សៀង ណាំ ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​សាកលវិទ្យាល័យ​អង្គរ​បាន​មាន​ប្រសាសន៍​ថា ឆ្លើយ​តប​ទៅ​នឹង​គោលនយោបាយ​ស្តី​ពី​ចក្ខុវិស័យ​​ឧត្តម​សិក្សា​ឆ្នាំ​២០៣០​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា និង ក្រសួង​អប់រំ​យុវជន​និង​កីឡា សាកលវិទ្យាល័យ​អង្គរ បាន​កំណត់​បេសកកម្ម​ដោយ​ផ្តោត​ទៅ​លើ​ការ​បណ្តុះបណ្តាល​ជំនាញ​ផ្សេង​ៗ ស្រប​តាម​តម្រូវការ​ទីផ្សារ​ការងារ​ជាតិ អន្តរ​ជាតិ ការ​ផលិត​ធនធានមនុស្ស​ប្រកបដោយ​គុណភាព​និង​ឧត្តមភាព និង​ការ​ផ្តល់​បរិយាកាស​នៃ​ការ​អប់រំ ការ​សិក្សា ការ​ស្រាវជ្រាវ និង ការ​អភិវឌ្ឍ​ពេញ​មួយ​ជីវិត ។​

​លោក ហ៊ុន ម៉ា​នី ប្រធាន​គណកម្មការ​ទី​៧ នៃ​រដ្ឋ​សភាជាតិ ជម្រុញ​ឲ្យ​និស្សិត​ទាំងអស់​ត្រូវ​មាន​សេចក្តី​ក្លាហាន តស៊ូ​ព្យាយាម ធ្វើ​ដំណើរ​លើ​វិ​ថី​នៃ​ជីវិត​សិក្សា​របស់​ខ្លួន ដោយ​ជំនះ​ប្រែក្លាយ​ឧបសគ្គ​ទាំងឡាយ​ឲ្យ​ក្លាយជា​ឱកាស សម្រាប់​ការ​ចាប់​យក​អនាគត ឆ្ពោះទៅ​រក​ទីផ្សារ​ការងារ នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ ដល់​និស្សិត​ជ័យ​លា​ភី​របស់​សាកលវិទ្យាល័យ​អង្គរ ខេត្តសៀមរាប​ចំនួន​២៨៨​នាក់ នា​ព្រឹក​ថ្ងៃ​ទី​០៦ ខែតុលា កន្លង​មកនេះ ។​

​លោក ហ៊ុន ម៉ា​នី ប្រធាន​គណកម្មការ អប់រំ​យុវជន និង​កីឡា ធម្មការ​កិច្ចការ​សាសនា វប្បធម៌​និង​ទេសចរណ៍ នៃ​រដ្ឋ​សភាជាតិ បាន​ផ្តល់​នូវ​ការ​អប់រំ​ស្មារតី ជម្រុញ​ឲ្យ​និស្សិត​ទាំងអស់ ត្រូវ​មាន​សេចក្តី​ក្លាហាន និង​ការ​ព្យាយាម ក្នុង​ការ​ធ្វើ​ដំណើរ​លើ​វិ​ថី​នៃ​ជីវិត​សិក្សា​របស់​ខ្លួន ដោយ​ជំនះ​ប្រែក្លាយ​ឧ​ប​ស័គ្គ​ទាំងឡាយ ឲ្យ​ក្លាយជា​ឱកាស សម្រាប់​ចាប់​យក​អនាគត នៅ​ក្នុង​ជីវិត​សិក្សា​ឆ្ពោះទៅ​រក​ទីផ្សារ​ការងារ ។​

​លោក​គូសបញ្ជាក់​ថា វា​ពិត​ណាស់​ថា ថ្ងៃ​ទទួល​សញ្ញាបត្រ វា​គឺជា​ការ​ទ​ង្ទឹ​ង​រង់ចាំ​ដ៏​យូរ​ជាមួយ​នឹង​​ការ​ខិតខំ​រៀនសូត្រ ។ លោក​លើក​ឡើង​ថា តម្លៃ​នៃ​សញ្ញាបត្រ វា​ត្រូវ​បាន​ឆ្លុះ​បង្ហាញ​អំពី​ការ​ទទួលស្គាល់ លើ​ការ​តស៊ូ ខិតខំ​ប្រឹងប្រែង​សិក្សា​ដើម្បី​គុណភាព​ចំណេះដឹង មុខ​ជំនាញ​របស់​ខ្លួន និង​ជា​និមិត្តរូប​នៃ​ការ​ឆ្លង​ដំណាក់កាល​ជីវិត​សិក្សា​មួយ ដែល​បាន​ឈាន​ចូល​ដំណាក់កាល​បន្ទាប់ តែ​អ្វី​ដែល​សំខាន់ ដែល​ជា​គុណប្រយោជន៍​នៃ​លទ្ធផល​សិក្សា​ទាំងនោះ គឺ​ការ​នាំ​យក​ទ្រឹស្តី​ដែល​បាន​មក​ពី​ការ​រៀនសូត្រ ទៅ​អនុវត្ត​ជាក់ស្តែង លើ​ប្រ​ប្រព័ន្ធ​ទីផ្សារ​ការងារ រួម​ទាំង​ការ​សិក្សា​បន្ថែម​លើ​បទ​ពិសោធន៍​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ