ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​២៣៩៦​គ្រួសារ​អា​ជ្ញ​ាធរ​ខ្មែរ​បំ​លាស់​ទី​បាន​សម្រេច​១០០​ភាគរយ

5 ឆ្នាំ មុន
  • ភ្នំពេញ

​ខេត្តកំពង់ឆ្នាំង ៖ អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​អះអាង​ថា ការ​បំ​លាស់​ទី​ផ្ទះ​បណ្តែត​ទឹក​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង​ចំនួន​៤​គោលដៅ​សម្រេច​១០០​ភាគរយ​ហើយ និង​២​គោលដៅ​ទៀត គឺ​ក្រុង​កំពង់ឆ្នាំង និង​ស្រុក​បរិបូណ៌​សម្រេច​បាន​៥០​ភាគរយ ។​ លោក ស៊ុន…

​ខេត្តកំពង់ឆ្នាំង ៖ អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​អះអាង​ថា ការ​បំ​លាស់​ទី​ផ្ទះ​បណ្តែត​ទឹក​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង​ចំនួន​៤​គោលដៅ​សម្រេច​១០០​ភាគរយ​ហើយ និង​២​គោលដៅ​ទៀត គឺ​ក្រុង​កំពង់ឆ្នាំង និង​ស្រុក​បរិបូណ៌​សម្រេច​បាន​៥០​ភាគរយ ។​

លោក ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធ អភិបាលរង​ខេត្តកំពង់ឆ្នាំង និង​ជា​ប្រធាន​គណៈកម្មការ​បំ​លាស់​ទី​ផ្ទះទឹក ក្រុង​កំពង់ឆ្នាំង​បានអោយ​ដឹង​ថា កា​រប​ម្លា​ស់​ទី​ផ្ទះ​បណ្តែត​ទឹក​របស់​ប្រជាពលរដ្ឋ​ទៅ​នៅ​លើ​គោក គិត​ត្រឹម​ថ្ងៃ​ទី​៤ តុលា ក្នុង​ចំណោម​៦​គោលដៅ​មាន​ចំនួន​៦​ស្រុក ក្រុង ដែល​មាន​ប្រជាពល​រដ្ឋ​សរុប​ចំនួន២៣៩៦​គ្រួសារ ស្មើរ​នឹង​១០០៨៧​នាក់ មាន​៤​គោលដៅ​គឺ ស្រុក​ជល​គី​រី , ស្រុក​កំពង់លែង​, ស្រុក​កំពង់ត្រឡាច និង​ស្រុក​រលាប្អៀរ សម្រេច​បាន​១០០​ភាគរយ ។ ចំណែក​នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង និង​ស្រុក​បរិបូណ៌​វិញ​សម្រេច​បាន​៥០​ភាគរយ ។​

​លោក​បន្ត​ថា ​ក្នុង​ការ​អនុវត្ត​ផែនការ​បំ​លាស់​ទី​នេះ​ទោះ​ជួប​បញ្ហា​ប្រឈម​ខ្លះ​ក៏​ក្រុមការងារ​បាន​សុំ​យោបល់​លោក​អភិបាលខេត្ត​ព្យាយាម​សំរបសំរួល​ធ្វើ​អោយ​ប្រជាពលរដ្ឋ​ជនជាតិ​វៀត​ណាម​ចូលរួម​ជាមួយ​ផែនការ​របស់​រដ្ឋបាល​ខេត្ត សម្រេច​បាន​លទ្ធផល​ល្អ​តាម​ផែនការ ដោយ​អនុញ្ញាត​អោយ​អូស​ផ្ទះទឹក​បោះទីតាំង​បណ្តោះអាសន្ន ចម្ងាយ​ពី​ច្រាំង​ទន្លេ​ប្រវែង​១០០​ម៉ែត្រ នៅ​ពេល​ទឹក​ស្រក ។​

លោក ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធ​បញ្ជាក់​ថា ក្រោយ​ពី​ប​ំលាស់​ទី​ឡើងគោក​លើ​ទីតាំង​បណ្តោះអាសន្ន​រួច​ហើយ ក្រុមការងារ​នឹង​ចាប់ផ្តើម​ត​ទឹក ភ្លើង​ជូន​ពួក​គាត់ និង​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ​ដោយ អាជ្ញាធរ​ខេត្ត​បាន​ដាក់​ស្នាក់​ការ​មួយ​សម្រាប់​ទទួល​ការ​ដោះស្រាយ​ផ្សេង​ៗ របស់​ប្រជាពលរដ្ឋ ។ ឯការ​ចំណាយ​លើ​ការ​បំ​លាស់​ទី​ជា​បន្ទុក​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើ​ទឹក​ដោយ​ខ្លួនឯង ។​

ចំណែក​អាជ្ញាធរ​ខេត្ត និង​រៀបចំ​នូវ​គោលដៅ​មួយ​នៅ​ពេល​ទឹក​ស្រក​វិញ​ដោយ​មានការ​រៀបចំ​ផ្លូវថ្នល់ ទឹក​ស្អាត និង​ភ្លើង​អគ្គី​ស​នី​អោយ​រួចរាល់​ផង​ដែរ​ទើប​អោយ​ពួក​គាត់​ចូល​ទៅ​រស់នៅ​ទី​នោះ ។ ចំពោះ​អ្នកមាន​បែ​ត្រី ក្រុមការងារ​ចម្រុះ និង​ពិនិត្យ​បន្ថែម​ទៀត​ជា​បន្តបន្ទាប់​លើ​ករណី​នេះ ចំណែក​ផ្ទះ​ដែល​មិនមែន​ជា​បែ​ត្រី​ត្រូវ​អោយ​ឡើង​គោ​គ​អោយ​អស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ