ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​រឿង​ភ្ញាក់ផ្អើល​រវាង​អតីត​បេ​ក្ខ​នារី Cambodian Idol ជាមួយ​ម្ចាស់​ផលិតកម្ម​មួយ​ដោយសារ​តែ​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ក្រោយ​ពី​លោក អ៊ុ​ច រ៉ា​វុ​ឌ្ឍ ម្ចាស់​ផលិតកម្ម Zone Production និង​ជា​អ្នក​ផលិត​បទ «​អ្នក​ណា​កែចិត្ត​បង?​»…

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ក្រោយ​ពី​លោក អ៊ុ​ច រ៉ា​វុ​ឌ្ឍ ម្ចាស់​ផលិតកម្ម Zone Production និង​ជា​អ្នក​ផលិត​បទ «​អ្នក​ណា​កែចិត្ត​បង?​» អោយ​តារាចម្រៀង​កញ្ញា សោភា ទេពី ច្រៀង​បាន​ផ្ដល់​សម្ភាសន៍​ដល់​បណ្ដាញសារព័ត៌មាន​ថា នាង​គឺជា​ក្រពើវង្វេងបឹង ក្រោយ​ពេល​លោក​យក​បទ​«​អ្នក​ណា​កែប្រែ​ចិត្ត​បង?​» ដែល​នាង​ថត​អោយ​ជា​យូរ​មក​ហើយដោយ​មិន​ទាំង​បាន​លុយកាក់​មួយ​រៀល​ជា MV ហើយ​នាង​ចេញ​មុខ​បញ្ជាក់​ថា នាង​មិន​បាន​កុងត្រា​ចូល Zone Production ស្រប​ពេល​នឹង​មានការ​យល់​ច្រ​លំ​ថា នាង​បាន​ក្លាយជា​តារាចម្រៀង​នោះ​ផ្លូវការ ។​

នាង​ថា ពាក្យ​ថា​ក្រពើវង្វេងបឹង គឺ​ស្មើនឹង​លោក អ៊ុ​ច រ៉ា​វុ​ឌ្ឍ បាន​ធ្វើ​អោយ​នាង​ល្បី​មក​ដល់​ថ្ងៃនេះ ដោយសារ​តែ​លោក​ជ្រោមជ្រែង ប៉ុន្តែ​លោក​បាន​ហៅ​នាង​ច្រៀង​ក្រោយ​ពេល​នាង​ត្រូវ​គេ​ស្គាល់​​ខ្លះ​ៗ​មក​ហើយ លុះដល់​ពេល​នាង​កាន់តែ​មានមុខ​ក្នុង​កម្មវិធី Cambodian Idol ទើប​បទ​ដែល​បង្ហោះ​ជា​យូរ​មក​ហើយ​នោះ​បាន​កក្រើក តែ​បែរជា​មក​ដៀល​នាង​ដោយ​សម្ដី​ធ្ងន់​បែប​នេះ ។​

​កញ្ញា សោភា ទេពី ថ្លែង​បញ្ជាក់​ថា ក្រោយ​ពេល​នាង​ត្រូវ​បាន​មហាជន​ស្គាល់​បាន​បន្តិច​តាម​រយៈ​ការ​ជ្រោមជ្រែង​របស់​«​គ្រួសារ​តារា​កម្ពុជា​» លោក អ៊ុ​ច រ៉ា​វុ​ឌ្ឍ ម្ចាស់​ផលិតកម្ម Zone Production ក៏​បាន​ហៅ​នាង​អោយ​ជួយ​ច្រៀង​បទ​«​អ្នក​ណា​កែចិត្ត​បង​» ដោយ​មិន​មាន​អោយ​លុយ​អោយ​កាក់​នោះ​ទេ ហើយ​នាង​ក៏​សុំ​ច្រៀង​ដោយ​សុំ​មិន​កុងត្រា​ដូច​គ្នា ។​

​ប៉ុន្តែ​ក្រោយ​ពេល​នោះ​បង្ហោះ​ឡើង​ជិត​មួយ​ឆ្នាំ គឺ​មិន​មាន​អ្នក​ណា​ស្គាល់​បទ​នោះ​ទេ គឺ​រហូត​ទាល់តែ​នាង​ចូល​ប្រលង​ក្នុង​កម្មវិធី Cambodian Idol រដូវ​កាល​ទី​៣ ហើយ​គេ​ស្គាល់​នាង​ច្រើន ទើប​បទ​នោះ​ត្រូវ​បាន​ស្ដាប់ ដោយ​លោក អ៊ុ​ច រ៉ា​វុ​ឌ្ឍ ក៏​បាន​ផលិតកម្ម​ចំណាយ​លុយ​ដើម្បី​អោយ​គេ​បានឃើញ​កាន់តែ​ច្រើន ។​

​សោភា ទេពី ថា​នាង​ហួសចិត្ត​ដែល​ម្ចាស់​ផលិតកម្ម Zone Production បា​យក​បទ​នោះ​ទៅ​ផលិត​ជា MV ហើយ​រូប​នាង​គ្រាន់តែ​ប្រកាស​កុំអោយ​មានការ​យល់​ច្រ​លំ​ថា នាង​បាន​ចូល​កុងត្រា​នៅ​ក្នុង​ផលិតកម្ម​នោះ ស្រាប់តែ​លោក អ៊ុ​ច រ៉ា​វុ​ឌ្ឍ បាន​ចោទ​នាង​ថា​មិន​ជួយ​ចូក​ជួយ​ចែវ MV ដែល​លោក​បាន​ចំណាយ​លុយ​ផលិត និង​បាន​ផ្ដល់​បទ​សម្ភាសន៍​ចោទ​នាង​ថា នាង​គឺជា​ក្រពើវង្វេងបឹង ក្នុង​ន័យ​ថា នាង​ធ្វើ​អោយ​ប៉ះពាល់​ដល់​ស្នាដៃ​នោះ ។​

​នាង​បញ្ជាក់​ថា ពាក្យ​ក្រពើវង្វេងបឹង ដែល​លោក អ៊ុ​ច រ៉ា​វុ​ឌ្ឍ បាន​សំដៅ​មក​នាង​គឺ​នាង​មិន​អាច​ទទួលយក​បាន​នោះ​ទេ ដែល​ហាក់ដូចជា​រូប​នាង​បាន​ល្បី និង​មាន​គេ​ស្គាល់​មក​ទល់​ពេល​នេះ គឺ​ដោយសារ​តែ​មួយ​បទ​ដែល​លោក​អោយ​ច្រៀង ។​

​នាង​ថា ខ្លួន​មិន​មានគំនិត​បង្ហាញ​ប្រតិកម្ម​រឿង​លោក អ៊ុ​ច រ៉ា​វុ​ឌ្ឍ យក​សំឡេង​របស់​នាង​ទៅ​ធ្វើ​អាជីវកម្ម​បែប​ណា​ទាំងអស់ សូ​ម្បី​តែ​ក្នុង​ពេល​ច្រៀង​នាង​ក៏​មិន​បាន​មួយ​រៀល តែបើ​គ្រាន់តែ​នាង​ប្រកាស​កុំអោយ​ហ្វេ​ន​ៗ​យល់​ច្រ​លំ​ថា កុងត្រា​ចូល​ក្នុង​ផលិតកម្ម​ដែល​យក​បទ​នាង​ទៅ​ផលិត​ជា MV នោះ​ក៏​ខុស​ដែរ គឺ​នាង​មិន​អាច​ទទួលយក​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ