ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្វី​ៗ​ក្នុង​លោក​នេះ​ត្រូវ​តែ​គោរព​ទៅ​តាម​ច្បាប់ធម្មជាតិ

5 ឆ្នាំ មុន

សាមញ្ញលក្ខណ​ធម៌​ទាំងឡាយ​ក្នុង​លោក​នេះ ដែល​សង្ខារ​តាក់តែង​ហើយ​រមែង​កើតឡើង ហើយ​ក៏​រលត់​ទៅ​វិញ​ជា​ធម្មតា មិន​បាន​ស្ថិតស្ថេរ​ទៀងទាត់​យូរអង្វែង​ឡើយ យ៉ាងណាមិញ​មនុស្ស​គ្រប់​រូប​ដែល​កើតមក​ហើយ រមែង​ចម្រើន​វ័យ​វឌ្ឍនាការ​ជា​កំលោះ ក្រមុំ មាន​រូប​សម្រស់​ស្រស់​ស្អាត ។ លុះ​តាំងនៅ​មិនយូរ​ប៉ុន្មាន​រូប​សម្រស់​ដ៏​ស្រស់​ឆើតឆាយ​នោះ​ក៏​ចាប់ផ្តើម​រោយ​ស្រពោន…

សាមញ្ញលក្ខណ​ធម៌​ទាំងឡាយ​ក្នុង​លោក​នេះ ដែល​សង្ខារ​តាក់តែង​ហើយ​រមែង​កើតឡើង ហើយ​ក៏​រលត់​ទៅ​វិញ​ជា​ធម្មតា មិន​បាន​ស្ថិតស្ថេរ​ទៀងទាត់​យូរអង្វែង​ឡើយ យ៉ាងណាមិញ​មនុស្ស​គ្រប់​រូប​ដែល​កើតមក​ហើយ រមែង​ចម្រើន​វ័យ​វឌ្ឍនាការ​ជា​កំលោះ ក្រមុំ មាន​រូប​សម្រស់​ស្រស់​ស្អាត ។ លុះ​តាំងនៅ​មិនយូរ​ប៉ុន្មាន​រូប​សម្រស់​ដ៏​ស្រស់​ឆើតឆាយ​នោះ​ក៏​ចាប់ផ្តើម​រោយ​ស្រពោន ស្រកស្រុត​ទៅ​តាម​កាល​វេលា ទៅ​តាម​លំនាំ​នៃ​ច្បាប់ធម្មជាតិ ទុកជា​ចង់​ឬ​មិន​ចង់​ក៏​មិន​អាច​ប្រកែក​បាន​ឡើយ ។

តែ​ចំណែក​គុណធម៌​វិញ ពោល​គឺ​សេចក្តី​ល្អ​ដែល​មនុស្ស​បាន​ធ្វើ​ហើយ​រមែង​ចម្រើន​កើន​ឡើងជា​រឿយ​ៗ​ទៅ​តាម​កាល​វេលា ដោយ​មិន​ចេះ​ស្រកស្រុត​អាប់អន់​សោះឡើយ​។ វេលា​កាន់តែ​យូរ​ឆ្ងាយ ការ​កសាង​គុណធម៌​កាន់តែ​បាន​ច្រើន សេចក្តីចម្រើន​ក្នុង​ផ្លូវ​សុខ​ក៏​មាន​ច្រើន​ឡើងជា​ភិយ្យោភាព គឺ​ចម្រើន​តាំងពី​លោក​នេះ​រហូត​ដល់​លោក​ខាង​មុខ​។

ព្រោះតែ​សេចក្តី​នេះ​ហើយ​ទើប​មាន​គម្ពីរ​ព្រះពុទ្ធ​សាសនា​បាន​ចារ​ទុកជា​គតិ​ឲ្យ​យើង​បាន​ពិចារណា​ប្រព្រឹត្ត​តែ​អំពើ​ជា​កុសល ប្រារព្ធ​សេចក្តី​មិន​ប្រមាទ និង​ព្យាយាម​ធ្វើ​តែ​អំពើ​ល្អ កសាង​គុណធម៌​ដើម្បី​សេចក្តីចម្រើន​តរៀង​ទៅ​។