រាជធានីភ្នំពេញ ៖ អនុវត្តន៏តាមការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងចំនូន២១៥គ្រឿងសំរាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្តក្រុងនានា និងពីខេត្តក្រុងមកកាន់រាជធានីភ្នំពេញវិញក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយមិនគិតថ្លៃចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ក្នុងបំណងដើម្បីសំរួលដល់ការចំណាយរបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតតែម្តង ។
ព្រលឹមអុលព្រឹកថ្ងៃទី៧ ខែតុលា នេះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយមន្ត្រីពាក់ព័ន្ធ១ចំនួនទៀតបានអញ្ជើញទៅពិនិត្យមើសកម្មភាពរបស់បងប្អូនប្រជាពលរដ្ឋជិះរថយន្តក្រុង (City Bus)របស់រដ្ឋបាលរាជធានីភ្នំពេញទៅស្រុកកំណើតដោយមិនគិតថ្លៃនៅទីតាំងចំណតចេញដំណើរទីលានប្រជាធិប្បតេយ្យមុខឃ្លាំងសាំងឬស្សីកែវ ។
លោក ឃួង ស្រេង បានមានប្រសាសន៏ថា នេះជាកាដូរថ្មី១ទៀតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរទៅស្រុកកំណើតដោយមិនបង់ប្រាក់តាមរយៈរថយន្តក្រុងដឹកជញ្ជូនសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញដែលបងប្អូនទទួលបានទាំងសុវត្ថិភាព,ផាសុខភាព និងពុំប្រឈមមុខនឹងគ្រោះថ្នាក់ផ្សេងៗផងដែរ ។
លោកបន្តថា ក្នុងចំណោមរថយន្តទាំង២១៥គ្រឿងនេះត្រូវបានបែងចែកជា២ផ្នែកគឺ សំរាប់ដឹកជញ្ជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញចំនួន៩៥គ្រឿងរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី៨ដល់ថ្ងៃទី១០ តុលា ។ រីឯមួយផ្នែកទៀតសំរាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតតាមបណ្តាខេត្តទាំងទៅ និងមក រយៈពេល៦ថ្ងៃ គឺចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី១១ តុលា ដោយចេញដំណើរចាប់ពីម៉ោង៥និង៣០នាទីព្រឹក ។
ចំណែកចំណតចេញដំណើរត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដាក់ពង្រាយរថយន្តតាមគោលដៅនៃច្រកចេញចូលរាជធានីភ្នំពេញមានដូចជា៖ ចំណុចផ្លូវ៦០ម៉ែត្រក្នុងសង្កាត់ចាក់អង្រែ,ចំណតផ្សារសិនជូរីផ្លាហ្សា,ចំណតសួនច្បារឬស្សីកែវ,ចំណុចផ្លូវបេតុងក្នុងតំបន់អភិវឌ្ឍន៏ជ្រោយចង្វា និងចំណតគីឡូម៉ែត្រលេខ៩ ។
បងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរបានបង្ហាញក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានគិតគូពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា និងជួយសំរួលដល់បងប្អូនចំពោះការចំណាយលើការធ្វើដំណើរ នេះមិនមែនជាលើកទី១ទេ ដែលសម្តេចតែងបានគិតគូចំពោះផលប្រយោជន៏ និងសុខទុក្ខរបស់ប្រជាពលរដ្ឋ ។
ពួកគាត់បានលើកឡើងថា ប្រជាពលរដ្ឋស្ទើរតែមិនជឿថា មានរថយន្តជិះដោយមិនអស់លុយ នោះ តែសម័យនេះពិតជាពិសេសណាស់ដែលប្រជាពលរដ្ឋបានជិះរថយន្តក្រុងដោយមិនចាំបាច់អស់លុយនៅ ៕
ចែករំលែកព័តមាននេះ