ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំឱ្យ​ស្ពឹក​ស្រពន់ ! ដឹកនាំ​កម្លាំង​នគរបាល​ចុះ​ធ្វើ​ពលកម្ម​សម្អាត​បរិស្ថាន​ខ្លះ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ដើម្បី​អបអរសាទរ​ក្នុង​ពិ​បុណ្យ​ភ្ជុំបិណ្ឌ​នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៍​នេះ លោក​ឧត្តម​​សេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​កងកម្លាំង​នគរ​បាល​​ការិយាល័យ​ជំនាញ​ចំណុះ​ស្នងការដ្ឋាន និង​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សិរី​សោភ័ណ​បាន​ធ្វើ​ពលកម្ម​សម្អាត​អនាម័យ​នៅ​សួនច្បារ​ខាងត្បូង និង​ខាងជើង​ក្បាលស្ពាន​ទឹក​សែ​សិនរ​ង្វ​ល់​មូល​ព្រះ​ម៉ែ​គ្រប់​ល័​ក្ខ…

ខេត្តបន្ទាយមានជ័យ ៖ ដើម្បី​អបអរសាទរ​ក្នុង​ពិ​បុណ្យ​ភ្ជុំបិណ្ឌ​នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៍​នេះ លោក​ឧត្តម​​សេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​កងកម្លាំង​នគរ​បាល​​ការិយាល័យ​ជំនាញ​ចំណុះ​ស្នងការដ្ឋាន និង​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សិរី​សោភ័ណ​បាន​ធ្វើ​ពលកម្ម​សម្អាត​អនាម័យ​នៅ​សួនច្បារ​ខាងត្បូង និង​ខាងជើង​ក្បាលស្ពាន​ទឹក​សែ​សិនរ​ង្វ​ល់​មូល​ព្រះ​ម៉ែ​គ្រប់​ល័​ក្ខ និង​មុខ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្នុង ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

 លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា បញ្ហា​សោភ័ណ​ភាព និង​បរិស្ថាន ជា​កត្តា​សំខាន់​ដែល​យើង​ទាំងអស់​គ្នា​ត្រូវ​តែ​យកចិត្តទុកដាក់​រួម​គ្នា​ក្នុង​ការ​ធ្វើ​ពលកម្ម សម្អាត​អនាម័យ ឲ្យ​បាន​ល្អ ដើម្បី​ជា​សោភ័ណ​ភាព​ផង ជា​បរិស្ថាន​ល្អ​ផង និង​ជា​ពិសេស​គឺ​ដើម្បី​សុខភាព​ខ្លួន ឲ្យ​តែ​បរិយាកាស​នៅ​ជុំវិញ​ខ្លួន​ល្អ សុខភាព​របស់​យើង​ក៏​ល្អ ។

លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម បាន​បញ្ជាក់​ថា ដើម្បី​ចូលរួម​អបអរសាទរ​ក្នុង​ឱកាស​បុណ្យ​កាន់ វេន​បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ បាន​ធ្វើ​ដំណើរ​ទៅ​មក​ឆ្លងកាត់ ភូមិ​សាស្ត្រ​​ខេត្តបន្ទាយមានជ័យ ដូច្នេះ​យើង​ក៏​ត្រូវ​ទាមទារ​ឲ្យ​ខេត្ត​របស់​មាន​សោភ័ណ​ភាពល្អ ជា​ពិសេស​គឺ​សួនច្បារ ដែល​នៅ​អម​ផ្លូវជាតិ យើង​ត្រូវ​តែ​ធ្វើការ​កាត់​ស្មៅ បោសសម្អាត​ឲ្យ​បាន​ស្អាត ដើម្បី​ភ្ញៀវ​ជាតិ ឬ អន្តរជាតិ​គេ​មើល​មក​ឃើញ​សួនច្បារ​នេះ​គឺ មានការ​ថែទាំ​បាន​ល្អ ។

ជាមួយ​គ្នា​នោះ​ដែរ លោក​ឧត្តមសេនីយ៍​ស្នងការ​ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ នៅ​ជិត​សួនច្បារ​ទាំង​សងខាង​ឲ្យ​ជួយ​មើល​សម្អាត​ផង​ដែរ​ចៀសវាង​ការ​ចោល​នូវ​កាក​សំណល់​ដូច​ជា​​ថង់​ប្លា​ស្ទិ​ក ឬ​កាក​សំណល់​ផ្សេង គឺ​ត្រូវ​ឲ្យ​មាន​ធុងសម្រាម​សម្រាប់​ដាក់ ឲ្យ​បាន​ត្រឹមត្រូវ​ចៀស​វាង​ការ​ចោល​ផ្តេសផ្តាស​ដែល​នាំ​ឲ្យ​បង់​នូវ​សោភ័ណ​ភាព​សួនច្បារ​ក៏​ដូច​ជា​បាត់បង​ថ់​នូវ​សោភ័ណ​ភាព​ខេត្ត​យើង​ផង​ដែរ ។ ដូច្នេះ​ដើម្បី​សោភ័ណ​ភាពល្អ បរិស្ថាន​ល្អ សុខភាព​ល្អ គឺ​ចាប់ផ្តើម​ពី​យើង​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ