ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Miss Grand Cambodia 2018 ត្រូវការ​សំឡេង​ផ្ញើ​សារ​ខ្លាំង​ពី​ជាតិ​កម្ពុជា​ជាង​ប្រកែក​ឈ្នះ​ចាញ់​

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ នៅ​មុន​នេះ​អ្នកឯកទេស​ផាត់មុខ​មួយ​ចំនួន​បាន​រិះគន់​ចំ​ៗ​ចំពោះ​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ដែល​អាច​ជា​ការ​កែតម្រូវ​ព្រោះ​តំណែង Miss Grand កម្ពុជា​ធំ និង​សំខាន់​សម្រាប់​មុខមាត់​ប្រទេស​កម្ពុជា ។ ការ​រិះគន់​ក្រោយ​ពេល​អ្នកជំនាញ​ផាត់មុខ និង​ថតរូប​ជូន​កញ្ញា​តំណាង​ជាតិ​រូប​នេះ​ឲ​តែ​រួចពីដៃ…

​រាជធានី​ភ្នំពេញ ៖ នៅ​មុន​នេះ​អ្នកឯកទេស​ផាត់មុខ​មួយ​ចំនួន​បាន​រិះគន់​ចំ​ៗ​ចំពោះ​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ដែល​អាច​ជា​ការ​កែតម្រូវ​ព្រោះ​តំណែង Miss Grand កម្ពុជា​ធំ និង​សំខាន់​សម្រាប់​មុខមាត់​ប្រទេស​កម្ពុជា ។

ការ​រិះគន់​ក្រោយ​ពេល​អ្នកជំនាញ​ផាត់មុខ និង​ថតរូប​ជូន​កញ្ញា​តំណាង​ជាតិ​រូប​នេះ​ឲ​តែ​រួចពីដៃ និង​មិន​សាក​សម​ដូច​ជា​ការ​ទាញ​បំបាក់មុខ​ធ្វើការ​ឲ្យ​រួច​តែ​ពី​ដៃ​បើ​មើលទៅ​លើ​រូបថត​ផុស​ចេញ​មក ព្រោះ​សម្រស់​រូបសម្បត្តិ​កញ្ញាឯក​នេះ​ពិតជា​ស្រស់​ស្អាត​មិន​គួរ​ធ្វេសប្រហែស​ឡើយ ។​

នៅ​ក្នុង​នោះ​កញ្ញា​រំដួល​លិច​ទឹក​ដែល​មាន​ឯកទេស​ផាត់មុខ​ប្រចាំ​ឲ្យ​តារា​ល្បី​បាន​បញ្ចេញមតិ​ទាក់ទង​នឹង​ការ​ផាត់មុខ​ឲ​នាង​ថា «​ខ្មាស់​គេ​ណាស់​លោក​អើយ​….​និយាយ​តាម​ត្រង់​ខ្ញុំ​ពិតជា​មិន​យល់​ហើយ​និង​ថែម​ទាំង​ខឹង​ទៀត​ផង ចង់​រកមុខ​អ្នក​ផាត់មុខ​និង​ជាង​ថត​ហើយ​ចង់​សួរ​ទៅ​កាន់​អ្នក​រៀបចំ​អោយ Miss grand Cambodia ទៅ​ប្រ​គួ​ត​និង​មាន​បើកភ្នែក​មើល​ឬ​អត់ ?
​ហើយ​បើ​ថា​អត់​អ្នក​តែង​ទេ​មក​រក​ខ្ញុំ​មក​ខ្ញុំ​តែង​អោយ​មិន​យក​លុយ​ទេ​ដើម្បី​មុខមាត់​បរ​វរ​កញ្ញា​តំណាង​ប្រទេស​ខ្ញុំ​និយាយ​មែន ..​ដូច​ហួសហេតុ សួរ​ថា​យក​គ្នា​ទៅ​ប្រ​គួ​ត​តំណាង​អោយ​ប្រទេស​ខ្មែរ​ដើម្បី​អោយ​គេ​ស្គាល់​ខ្មែរ ឬ​យក​ទៅ​អោយ​គេ​សើច​ខ្មែរ ?​? សូម​បងប្អូន​ជួ​ួ​យ​មើល​ផង គាត់​ពិតជា​មាន​រូប​សម្រស់​ស្អាត​ពិតមែន ចុះ​ហេតុ​អី​បាន​មក​ផាត់មុខ​គាត់​បែប​និង មុខ​សរ​ហោះ រោមភ្នែក​បិទ​មិន​ចំ​កន្លែង​ហើយ​របក​កាវ​អស់ទាំង​សងខាង ច​ញ្ចើ​ម​ប្រតាក ហើយ​ជាង​ថត​និង​ក៏​មិន​ចេះ​មើល​ទៀត​ពិសេស​អ្នក​ដែល​យក​រូប​គាត់​ផ្ញើរ​ទៅ​ខាង​កម្មវិធី​និង​មិច​មិន​បើកភ្នែក​មើល​ផង​លោក បរ​វរ​កញ្ញា​តំណាង​ជាតិ​ណា មិនមែន ដូច​ក្មេង​ធ្វើ​លេង​ចឹ​ង​ទេ … ហួសហេតុ ខ្ញុំ​ជា​អ្នកគាំទ្ររ​កម្មវិធី​បរ​វរ​កញ្ញា​គ្រប់​កម្មវិធី​ចឹ​ង​ខ្ញុំ​ចូល​ចិត្ត​តាមដាន ពិសេស​បរ​វរ​កញ្ញា​ខ្មែរ​តែ​ម្តង ព្រោះ​គាំទ្រ​ររ​ខ្មែរ ហើយ​លេង​មក​ម៉ាក​ៗ​និង​អី និយាយ​មែន​កុំ​ថា​ចង់​ជាប់ តែ​បរ​វរ​កញ្ញា​មក​ប្រឡង​ដូច​គ្នា​គេ​ឃើញ​រូប​និង​គេ​ក៏​សើច​ចុកពោះ​ហើយ​ពិសេស​មើលងាយ​ដល់​ជាង​ៗ​ផាត់មុខ​និង​ជាង​ថត​ស្រុក​ខ្មែរ​ទៀត​ថា​ផាត់​របៀប​និង​ចឹ​ង​តើ …..​ចឹ​ង​សូម​ពិចារណា​តាម​ការ​គួរ អធ្យាស្រ័យ​ផង ម្ចាស់​រូប Dy Lika Mgc បង​ក៏​ដឹង​ថា​ប្អូន​ក៏​មិន​សប្បាយចិត្ត​ដែរ​ពេល​ឃើញ​រូប​ខ្លួនឯង​ដល់​ថ្នាក់​និង ….​ស៊ូ​ស៊ូ​អូន​បង​គាំទ្ររ​ប្អូន​ខំ​ដើម្បី​មុខមាត់​ខ្លួន​និង​ប្រទេស​ជាតិ​យើង​អូន ស៊ូ​ស៊ូ​»​។​

​យ៉ាងណាមិញ​ប្រធាន​សមាគម​សិល្បៈ​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​ទទូច​សុំ​កម្លាំង​បោះ​ឆ្នោត​ជូន​កញ្ញា ឌី លី​កា ដោយ​អ្នក​នាង​សរសេរ​ថា «​តោះ​យើង​នាំ​គ្នា​គិតគូរ​ជួយ Vote អោយ Miss Grand Cambodia យើង ដែ​លែ​ល​ពេល​នេះ​គាត់​កំពុង​ចូលរួម​ការ​ប្រកួត Miss Grand International ន​ឯ​ប្រទេស​ភូមា យើង Vote អោយ​គាត់​បាន​ចូល​វគ្គ Top 10 យើង​ពុំគួរ​នាំ​គ្នា​រិះគន់​សម្លៀក​បំពាក់​ដែល​គាត់​ស្លៀក​នោះ​ទេ យើង​ត្រូវ​តែ​នាំ​គ្នា​ជួយ​លើក​ស្ទួយ​គាត់ និង ជួយ​ជំរុញ​គាត់​អោយ​បាន​ចូល​ដល់​វគ្គ final ព្រោះ អារម្មណ៍ ចិត្ត ចំណង់​ចំណូលចិត្ត បេះដូង ការ​គិត ការ​យល់​ឃើញ គតិ និង ទ​ង្វើ​របស់​មនុស្ស​គឺ​ខុស​គ្នា​ពេល​ដែល​ខ្ញុំ​ជ្រាប​ព័ត​មាន​ច្បាស់​ខ្ញុំ​និង​បង្ហាញ​ពី​វិធី Vote សំខាន់​ពេល​នេះ​មិនមែន​ជា​ពេល​ដែល​យើង​នាំ​គ្នា​ប្រកែក​យកឈ្នះ​ចាញ់ តាម​រយះ​ការ​យល់​ឃើញ​រៀង​ៗ​ខ្លួន​នោះ​ទេ ពេល​នេះ​គឺជា​ពេល​ដែល​យើង​ត្រូវ​ជួយ​លើកតម្កើង​ស្ត្រី​ខ្មែរលើ​ឆាក​អន្តរជាតិ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ