ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកខ្លះ​ថា​ចង្ហាន់​ណា​ដែល​លោក​មិន​ឆាន់​មិន​ដល់​ប្រេត​ទេ

5 ឆ្នាំ មុន

តាម​គម្ពីរ​ព្រះពុទ្ធ​សាសនា​បាន​អប់រំ​បរិស័ទ​ថា ការ​ឧទ្ទិស​បុណ្យ​កុសល​នានា​ទៅ​ប្រេត​បាន លុះត្រាតែ​ទាយក​ទាយិកា​ដែល​ជា​កូនចៅ សាច់សាលោហិត​របស់​អ្នក​ស្លាប់​នោះ យក​ចង្វា​ន់​ទៅ​ប្រគេន​ព្រះសង្ឃ​ឱ្យ​បាន​ត្រឹមត្រូវ ហើយ​ព្រះសង្ឃ​លោក​សូត្រធម៌​បង្សុកូល ឧទ្ទិស​កុសល​នេះ​ទៅ ទើប​ប្រេត​ជា​ញាតិ​នោះ​បាន​ទទួលផល ។ ចំ​ណែ​ឯ​ចង្ហាន់​ដែល​លោក​ទទួល​ទៅ​នោះ​មិនមែន​ទាល់តែ​ព្រះសង្ឃ​លោក​ឆាន់​ទើបបាន​ផល​ដល់​ប្រេត​នោះ​ទេ…

តាម​គម្ពីរ​ព្រះពុទ្ធ​សាសនា​បាន​អប់រំ​បរិស័ទ​ថា ការ​ឧទ្ទិស​បុណ្យ​កុសល​នានា​ទៅ​ប្រេត​បាន លុះត្រាតែ​ទាយក​ទាយិកា​ដែល​ជា​កូនចៅ សាច់សាលោហិត​របស់​អ្នក​ស្លាប់​នោះ យក​ចង្វា​ន់​ទៅ​ប្រគេន​ព្រះសង្ឃ​ឱ្យ​បាន​ត្រឹមត្រូវ ហើយ​ព្រះសង្ឃ​លោក​សូត្រធម៌​បង្សុកូល ឧទ្ទិស​កុសល​នេះ​ទៅ ទើប​ប្រេត​ជា​ញាតិ​នោះ​បាន​ទទួលផល ។

ចំ​ណែ​ឯ​ចង្ហាន់​ដែល​លោក​ទទួល​ទៅ​នោះ​មិនមែន​ទាល់តែ​ព្រះសង្ឃ​លោក​ឆាន់​ទើបបាន​ផល​ដល់​ប្រេត​នោះ​ទេ លោក​មិន​ឆាន់​ក៏​ផល​បុណ្យ​ហ្នឹង​ទៅ​ដល់​ប្រេត​ដែរ សំខាន់​គឺ​ព្រះសង្ឃ​លោក​ទទួល​ខណៈ​ពេល​ប្រគេន​ត្រឹមត្រូវ​តាម​ហត្ថបាស និង​ការ​ឧទ្ទិស​មគ្គផល​របស់​ម្ចាស់​ទាន​។ តែ​ប៉ុណ្ណឹង​ផល​នៃ​ទាន​នេះ​នឹង​ទៅ​ដល់​អ្នក​ស្លាប់​ហើយ ប៉ុន្តែ​រឿង​ទទួល ឬ​មិន​ទទួលផល​នោះ​ជា​រឿង​របស់​ប្រេត​ទៅ​តាម​ទោស​ធ្ងន់​និង​ស្រាល​ទៀត​។

ដោយ​ហោចទៅ​ទាន​របស់​សប្បុរស​ធ្វើ​ចំពោះ​បុគ្គល​អ្នកមាន​សីល ជន​ក្រីក្រ ទុរគត​ជន​ចាស់ជរា ឬ​មហាជន​ដែល​កំពុង​ស្រេកឃ្លាន​អាហារ​ក៏​បាន​ផល​ច្រើន​មិន​ចាញ់​ព្រះសង្ឃ​ប៉ុន្មាន​ដែរ​ព្រោះ​ពាក្យ​ថា​មហា​នេះ​វា​ធំធេង​ស្រេច​ទៅ​ហើយ ។