ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើង​ខ្លាំង ស៊ឹ​ម ប៊ុ​ន​ឆៃ ត្រូវ​កីឡាករ​ចំណូល​ថ្មី ធន់ ចាន់​ឌី ធ្វើ​អោយ​បាក់មុខ​មិន​គួរ​អោយ​ជឿ​នោះ​ទេ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជើង​ចាស់ ស៊ឹ​ម ប៊ុ​ន​ឆៃ ត្រូវ ធន់ ចាន់​ឌី បំបាក់​ក្នុង​ការ​ប្រកួត​មិត្តភាព​មុន​ភ្ជុំបិណ្ឌ​កាលពី​ថ្ងៃ​ទី​៦ តុលា…

រាជធានី​ភ្នំពេញ ៖ ជើង​ចាស់ ស៊ឹ​ម ប៊ុ​ន​ឆៃ ត្រូវ ធន់ ចាន់​ឌី បំបាក់​ក្នុង​ការ​ប្រកួត​មិត្តភាព​មុន​ភ្ជុំបិណ្ឌ​កាលពី​ថ្ងៃ​ទី​៦ តុលា រវាង​កីឡាករ​ជើង​ខ្លាំង ស៊ឹ​ម ប៊ុ​ន​ឆៃ និង​កីឡាករ​ជើង​ថ្មី បែរជា​កីឡា​ករ​រូប​នេះ​បរាជ័យ​យ៉ាង​អាម៉ាស​ដោយ​ពិន្ទុ ក្រោម​ដៃ​កីឡាករ​វ័យក្មេង ធន់ ចាន់​ឌី ក្នុង​ពេល​អ្នក​ទាំង​ពីរ​ត្រូវ​គេ​អោយ​ប៉ះ​គ្នា​នៅ​ប៉ុស្ដិ៍​លេខ​៥​ស្ថិត​នៅ​ព្រែក​កំ​ពិស ។ ជំនួប​របស់​គូ​នេះ គឺ​ដើម្បី​កំដរ​ព្រឹត្តិការណ៍ TV5 Knock out Series By K-Cement ក្នុង​វគ្គ​កីឡាករ​ជើង​ខ្លាំង​៤​នាក់ ដែល​ត្រូវ​ឡើង​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ ត្រូវ​អោយ​សម្រាក​មួ​យស​ប្ដា​ហ៍ ។​

ការ​បរាជ័យ​របស់ ស៊ឹ​ម ប៊ុ​ន​ឆៃ បាន​ធ្វើ​អោយ​អ្នក​ស្នេហា​វិស័យ​ប្រដាល់​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ខណៈ​ដែល​ការ​ប៉ាន់ស្មាន គឺ​អ្នក​និយម​កីឡាប្រដាល់​យល់​ថា កីឡាករ ស៊ឹ​ម ប៊ុ​ន​ឆៃ សម​នឹង​ឈ្នះ​ការ​ប្រកួត​ក្នុង​ភាគរយ​ខ្ពស់ ព្រោះតែ​គេ​មាន​ប្រវត្តិ​ឡើង​រេញ​ច្រើន​ជាង និង​ជា​កីឡាករ​ដែល​មាន​ទេព​កោសល្យ​មិនធម្មតា បើ​ធៀប​នឹង​កីឡាករ ធន់ ចាន់​ឌី ដែល​ទើបតែ​ឡើង​កូដ​បាន​មួយ​ឆាវ​នា​ពេល​ចុង​ក្រោយ​។​

​តាំងពី​ទឹក​ទី​៣ គេ​ឃើញ​បង្គោល​ខៀវ​ដែល​មិនសូវ​មាន​អ្នក​ស្គាល់ ព្រោះ​ទើបតែ​មានឈ្មោះ​ឡើង​​រេញ វាយ​អោយ​បង្គោល​ក្រហម ស៊ឹ​ម ប៊ុ​ន​ឆៃ តែ​ម្ដង ដោយ​ធ្វើ​អោយ​បង្គោល​ក្រហម ដួល​លើ​​រេញ​ដល់​ថ្នាក់​អ្នក​ទស្សនា​មិន​ចង់​ជឿ​ថ្វីដៃ​នោះ​ផង ។ អ្វី​ដែល​គេ​កត់សម្គាល់​គឺ​ការ​ប្រកួត​បញ្ចប់​​៥​ទឹក​ដែល​បាន​ធ្វើ​ឡើង គឺ​កីឡាករ ធន់ ចាន់​តាក់ ឈ្នះ​ដាច់​តែ​ម្ដង ដែល​ធ្វើ​អោយ​អ្នក​ណា​ៗ ក៏​លាន់មាត់​ថា​មិន​គួរ ស៊ឹ​ម ប៊ុ​ន​ឆៃ បាក់សាច់​ដល់​ម្លឹ​ង ។​

​យ៉ាងណា​គេ​ក៏​ឃើញ​កីឡាករ​ដែល​ទទួល​បរាជ័យ​នា​ថ្ងៃ​នោះ បង្ហាញ​ការ​ប្រឹងប្រែង និង​វាយ​បំ​បុក​ទៅ​កាន់​បង្គោល​ខៀវ​បាន​ច្រើន​ផង​ដែរ ដោយ​គ្រាន់តែ​បណ្ដាល​មក​ពី​គេ​ឆាប់​ហត់ និង​វាយ​បំ​បុក​ក្នុង​ទឹក​ទី​១ និង​ទី​២​អស់ខ្យល់​ពេក​ប៉ុណ្ណោះ ទើប​ក្នុង​ទឹក​ទី​៤ និង​ទី​៥ ក្លាយជា​វេទិកា​បាក់​សាច់​​ក្រោម​ដៃ​បង្គោល​ខៀវ​វិញ ។ គូ​នេះ​កីឡាករ ធន់ ចាន់​ឌី ឈ្នះ​ពិន្ទុ​យ៉ាង​ដាច់​តែ​ម្ដង ដោយ​សារ​​ការ​ប្រកួត​៥​ទឹក គឺ​កីឡាករ​អ្នក​ឈ្នះ​មាន​ប្រៀប​ដល់​៣​ទឹក​ពេញ​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ