ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀបចំ​ទីលាន​កម្សាន្ត និង​សួនច្បារ​នៅ​ម្តុំ ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម បង្កើន​សោ​ភណ្ឌ​ភាព​បន្ថែម

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០១៨ លោក ឃឹម ប៊ុ​ន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​រៀបចំ​ក្រាល​ការ៉ូឡា…

ខេត្តសៀមរាប ៖ នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០១៨ លោក ឃឹម ប៊ុ​ន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​រៀបចំ​ក្រាល​ការ៉ូឡា ខាងក្រោយ​ព្រះ​វិហារ ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម ដែល​បាន​កំពុង​ដំណើរការ​រួចរាល់​ហើយ ។​

​តាម​ការ​បញ្ជាក់​របស់​លោក​អភិបាលខេត្ត​បាន​ឲ្យ​ដឹង​ថា ការ​រៀបចំ​ទីធ្លា​កម្សាន្ត​នេះ គឺ​បាន​ផ្តល់​អត្ថប្រយោជន៍​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប​ក៏​ដូច​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដោយ​ខេត្តសៀមរាប ជា​គោលដៅ​ដ៏​សំខាន់​សម្រាប់​ភ្ញៀវ​ទេសចរណ៍​លើ​ពិភពលោក ដែល​ចូល​មក​ទស្សនា​កម្សាន្ត ដែល​ជា​ខេត្ត​សម្បូរ​ទៅ​ដោយ​សម្បត្តិ​វប្បធម៌​ដ៏​សម្បូរ​បែប និង​រមណីយដ្ឋាន​ធម្មជាតិ ភ្នំ​គូលែន បឹង​ទ​ន្ល​សាប ។​

​លោក​ក៏​បាន​គូសបញ្ជាក់ សម​ទ្ធិ​ផល​ដែល​យើង​គ្រប់​គ្នា​ទទួល​បាន​នេះ គឺ​កើត​ចេញពី​ប្រទេស​មាន​សន្តិភាព ក្រោម​កិច្ច​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​មាន​កិច្ច​អភិវឌ្ឍន៍​រីក​ចម្រើន ។​

​ម្យ៉ាង​ទៀង ក្នុង​អណ​ត្តិ​ទី​៦​នេះ ដើម្បី​បំពេញ​នូវ​មហិច្ឆតា នៃ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​នៅ​ក្រុង​សៀមរាប អាជ្ញាធរ ខេត្ត បាន​ណែនាំ​ដល់​មន្ទីរ​សាធារណការ​ខេត្ត ធ្វើការ​កែសម្រួល​សួនច្បារ​មុខ​ព្រះរាជ​ដំណាក់ ព្រមទាំង​ធ្វើការ​រៀបចំ​ក្រាល​ការ៉ូឡា​តាម​ផ្លូវ​ដើរ​ក្នុង​សួន និង ធ្វើការ​ដាំ​ឡើង​វិញ នូវ​ផ្កា​ចម្រុះ​ពណ៌ ដើម្បី​លើក​នូវ​សោ​ភណ្ឌ​ភាព​មុខ​ព្រះរាជ​ដំណាក់ និង មុខ​ទីកន្លែង​ទី​សក្ការៈបូជា ព្រះ​វិហារ​ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម និង ការ​ទទួល​ស្វាគមន៍​ភ្ញៀវ​ជាតិ​អន្តរជាតិ​ផង​ដែរ ។​

​ក្នុង​នោះ​លោក​ក៏​បាន​ណែនាំ​ដល់​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​សៀមរាប សូម​ឲ្យ​រៀបចំ​ទីកន្លែង​ដាក់​ផ្ញើ​ម៉ូតូ​ឲ្យ​មាន​សណ្តាប់ធ្នាប់ មិន​ត្រូវ​យក​មក​ដាក់​នៅ លើ​ដងផ្លូវ​សាធារណៈ​ឡើយ ព្រមទាំង​ហាម​ដាច់ខាត​ចំពោះ​រថយន្ត​ដែល​មក​ចត​នៅ​តាម​ផ្លូវ មុខ​ព្រះ​វិហារ​ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​កកស្ទះ​ចរាចរណ៍ នៅ​មុខ​ព្រះរាជ​ដំណាក់​ទៀត​ផង ។​

​ដើម្បី​បំពេញ​នូវ​សេចក្តី​តម្រូវការ​របស់​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ អន្តរជាតិ អាជ្ញាធរ​ខេត្ត បាន​ធ្វើការ​រៀបចំ​ក្រាល​នូវ​ការ៉ូឡា នៅ​តាម​ដង​មាត់​ស្ទឹង និង​ដងផ្លូវ កាន់តែ​ធ្វើ​ឲ្យ​សោ​ភណ្ឌ​ភាព​ក្រុង​បុរាណ​មួយ​នេះ រឹតតែ​មាន​សម្រស់​ក្នុង​ការ ទាក់ទាញ​អារម្មណ៍​ភ្ញៀវ​ទេសចរណ៍​ទៀត​ផង ។​

​ក្នុង​នោះ​ដែរ​លោក​អភិបាលខេត្ត​ក៏​បាន​ធ្វើការ​ណែនាំ​ដល់​មេការ ដែល​គ្រប់គ្រង​ការដ្ឋាន ត្រូវ​ធ្វើការ​ជម្រុញ​ព​ន្លឿ​ន​ក្រុម​ជាង ឲ្យ​យកចិត្តទុកដាក់​ក្នុង​ការ​ក្រាល​ការ៉ូឡា ធានា​បាន​ទាំង​គុណភាព និង ឲ្យ​បាន​រួចរាល់​នៅ​មុន​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ខាង​មុខ​នេះ ។ តាម​ការ​បញ្ជាក់​លោក​មេការ គ្រប់គ្រង​ការដ្ឋាន​បាន​ឲ្យ​ដឹង​ថា ការដ្ឋាន​ក្រាល​ការ៉ូ​ឡូ​នេះ នឹង​ជម្រុញ​ឲ្យ​ចប់​រួចរាល់​នៅ​មុន បុណ្យ​អុំទូក​ចូល​មក​ដល់​ខាង​មុខ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ