ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រស់នៅ​ជុំវិញ​កីឡដ្ឋាន​ចាស់​បារម្ភ​ពី​អាជ្ញាធរ​តម្រូវ​ឱ្យ​ពួក​គាត់​ចាកចេញ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​កីឡដ្ឋាន​ខេត្ត​ចាស់ ស្ថិត​ក្នុងភូមិ​ធម្មយុត្ត សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង កំពុង​មាន​ក្តី​ព្រួយបារម្ភ​ជា​ខ្លាំង​អំពី​ការ​រៀបចំ​អភិវឌ្ឍន៍​របស់​ខេត្តដែល​អាច​នឹង​តម្រូវ​ឲ្យ​ពួក​គាត់​រុះរើ​លំនៅ​ឋានចេញពី​ជុំវិញ​របង​ស្តា​ត​ចាស់​ទៅ​រក​ទីតាំង​ថ្មី ។ ក្តី​ព្រួយបារម្ភ​នេះ បន្ទាប់​ពី​អាជ្ញាធរ​បាន​ដាក់​កំណត់​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ជាប់​របង​ពី​ខាងជើង​និង​ខាងត្បូង​ស្តា​ត​ចាស់…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​កីឡដ្ឋាន​ខេត្ត​ចាស់ ស្ថិត​ក្នុងភូមិ​ធម្មយុត្ត សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង កំពុង​មាន​ក្តី​ព្រួយបារម្ភ​ជា​ខ្លាំង​អំពី​ការ​រៀបចំ​អភិវឌ្ឍន៍​របស់​ខេត្តដែល​អាច​នឹង​តម្រូវ​ឲ្យ​ពួក​គាត់​រុះរើ​លំនៅ​ឋានចេញពី​ជុំវិញ​របង​ស្តា​ត​ចាស់​ទៅ​រក​ទីតាំង​ថ្មី ។

ក្តី​ព្រួយបារម្ភ​នេះ បន្ទាប់​ពី​អាជ្ញាធរ​បាន​ដាក់​កំណត់​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ជាប់​របង​ពី​ខាងជើង​និង​ខាងត្បូង​ស្តា​ត​ចាស់ រុះរើ​ចេញ ដោយ​ខ្លួនឯង​ដោយ​ប្រាប់​ថា ដើម្បី​រៀបចំ​អភិវឌ្ឍន៍​ក្នុង​ខេត្ត ។ ទោះជា​យ៉ាងនេះ​ក្តី ពួក​គាត់​ម្នាក់​ៗ​សុទ្ធតែ​ប្រាប់​ថា បាន​រស់នៅ​ទី​នេះ​ជាង​២០​ទៅ​៣០​ឆ្នាំ​ហើយ បើ​ចង់ឱ្យ​ពួក​គាត់​ចេញ សូម​ដោះស្រាយ​គោលនយោបាយ​ឱ្យ​បាន​សមរម្យ​ជា​មុន​សិន ។

តាម​លោក ស៊ី​ម គង់ អាយុ​៦១​ឆ្នាំ ដែល​មាន​ទីលំនៅ​ពី​ខាងលិច​របង​ស្តា​ត​ចាស់​និយាយ​ថា គាត់​រស់នៅ​លើ​ទី​នេះ​តាំងពី​ឆ្នាំ​១៩៩៥ រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជាង​២០​ឆ្នាំ​ហើយ ។គាត់​គឺជា​អតីត​យោធា​ម្នាក់​ដែរ ប៉ុន្តែ​បាន​បោះបង់​ការងារ​ចោល​តាំងពី​នៅ​សម័យ​សង្គ្រាម​ម្ល៉េះ​ដោយសារ​បញ្ហា​គ្រួសារ ។ ថ្មី​ៗ​នេះ គាត់​បានឮ​ដំណឹង​ថា មាន​គម្រោង​អភិវឌ្ឍន៍​របស់​ខេត្ត​និង​រៀបចំ​ដេញ​អ្នក​នៅ​ជុំវិញ​ស្តា​ត​ចាស់​ឲ្យ​អស់ ។ ជាក់ស្តែង ប្រជាពលរដ្ឋ​ដែល​នៅ​ពី​ខាងជើង​និង​ខាងត្បូង​ស្តា​ត​ចាស់ ត្រូវ​បាន​គេ​ឲ្យ​រុះរើ​ចេញ កាលពី​ថ្ងៃ​ទី​២០ ខែកញ្ញា ប៉ុន្តែ​មក​ដល់​ពេល​នេះ​មិន​ទាន់​ឃើញ​រុះរើ​ចេញ​នៅឡើយ​ទេ ព្រោះ​មិន​ទាន់​មានការ​ដោះស្រាយ​គោលនយោបាយ​នៅឡើយ ។ សម្រាប់​អ្នក​នៅ​ពី​ខាងលិច​ស្តា​ត ដែល​ភាគច្រើន​មាន​សំណង់​រឹង​មាំ មិន​ទាន់​ឃើញ​មាន​ប្រាប់​ឲ្យ​រុះរើ​ចេញ​ដូច​ពី​ខាងជើង និង​ខាងត្បូង​នោះ​ទេ ។

បើសិន​មានការ​ដេញ​អ្នក​រស់នៅ​ជុំវិញ​របង​ស្តា​ត​ចាស់​ពិតមែន គាត់​មិន​ជំទាស់​ទេ ប៉ុន្តែ​សុំ​ឲ្យ​មានការ​ដោះស្រាយ​គោលនយោបាយ​ឲ្យ​បាន​សម​ស្រប ដែល​អាច​ឲ្យ​គាត់​ទៅ​រស់នៅ​លើ​ទឹកដី​ថ្មី​បាន ។

ចំណែក​អ្នកស្រី កង ម៉េ​ន អាយុ​៦៣​ឆ្នាំ ក៏​បាន​និយាយ​ដែរ​ថា គាត់​រស់នៅ​ពី​ខាងកើត​និង​ខាងលិច​ស្តា​ត​ចាស់​នេះ​តាំងពី​មិន​ទាន់​មាន​របង​ម្ល៉េះ ហើយ​កាលនោះ​គាត់​ក៏​ធ្លាប់​បាន​ធ្វើស្រែ​នៅ​ក្នុង​ស្តា​ត​នេះ ក្នុង​មួយ​រដូវ​បាន​ស្រូវ​ពី​៤០​ទៅ​៥០​ថាំង​ដែរ ។ បើ​គិត​មក​ដល់​ពេល​នេះ គាត់​រស់នៅ​លើ​ទី​នេះ​ជាង​៣៧​ឆ្នាំ​ហើយ ។ តាំងពី​គាត់​មក​រស់នៅ​ក្រោយ​របង​ស្តា​ត​ចាស់​នេះ​មក​ដល់​បច្ចុប្បន្ន មិន​ដែល​ឃើញ​មាន​អាជ្ញាធរ​ភូមិ​ឃុំ​ណា ហាមឃាត់​មិន​ឱ្យ​រស់នៅ ឬ​ហាម​មិន​ឱ្យ​សាងសង​លំនៅ​ឋាន​ឡើយ ។ ស្រាប់តែ​ថ្មី​ៗ​នេះ ឃើញ​គេ​កោះហៅ​ទៅ​ប្រជុំ​ដោយ​ប្រាប់​ថា គេ​មិន​ទាន់​បណ្ដេញ​អ្នក​នៅ​ជុំវិញ​ស្តា​តចាស់​នោះ​ចេញ​ទេ គ្រាន់តែ​កោះហៅ​មក​ស្ទាប
ស្ទង់​មតិ​សិន ។ ប៉ុន្តែ​ក៏​បាន​ប្រាប់​ឲ្យ​ពួក​គាត់​រក​ទីតាំង​ថ្មី​ឲ្យ​ហើយ​ទៅ និង​បាន​ហាម​កុំ​ឲ្យ​រឿង​នេះ​បែកធ្លាយ​ចេញ​ទៅ​ក្រៅ ។ អ្នកស្រី កង ម៉េ​ន បញ្ជាក់​ថា បើសិនជា​មានការ​ដេញ​ឲ្យ​គាត់​ចេញពី​ទី​នេះ សូម​អាជ្ញាធរ​ខេត្ត
ក៏​ដូច​ជា​រាជរដ្ឋាភិបាល ដោះស្រាយ​គោ​លន​យោបាយ​ឲ្យ​បាន​សម​ស្រប ព្រោះ​ដី​សព្វថ្ងៃ​ថ្លៃ​ខ្លាំង​ណាស់ ។
សូម​រំឭក​ថា អ្នក​រស់នៅ​ជុំវិញ​របង​កីឡដ្ឋានចាស់​ពី​ខាងជើង​និង​ខាងត្បូង ត្រូវ​បាន​អាជ្ញាធរមូលដ្ឋាន​ក៏​ដូច​ជា​

មន្ត្រី​ជំនាញ ដាក់​កំណត់​ឲ្យ​ពួក​គាត់​រុះរើ​ចេញ​ហើយដោយ​ប្រាប់​ថា គេ​នឹងរៀបចំ​ក្រាល​ការ៉ូឡា​ជុំវិញ​របង​ស្តា​ត​ចាស់​នេះ​។ប៉ុន្តែ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​អាជ្ញាធរ​ក្រុង​ដែលមិន​បញ្ចេញ​ឈ្មោះ​ថា ខេត្ត​មាន​គម្រោង​អភិ
វឌ្ឍន៍​ជុំវិញ​ស្តា​ត​ចាស់ ដែល​នឹង​តម្រូវ​ឲ្យ​ពួក​គាត់​ជា​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ​រើ​ចេញ ឯ​ដំណោះ​ស្រាយ​យ៉ាងណា​នោះ​មិន​ទាន់​ដឹង​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ