ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះ​! ឡើង​ឈាម​ពេញ​ខ្លួន

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ រថយន្ត​ចំនួន​០២​គ្រឿង បាន​រង​ការ​ខូចខាត​កម្រិត​ធ្ងន់ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​នៅ​លើ​ផ្លូវជាតិ​លេខ​៧៣ ស្ថិត​នៅ​ភូម​ស្វាយ​កាំបិត ឃុំ​សេ​ដា ស្រុក​តំបែរ កាលពី​វេលា​ម៉ោង​៤​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​០៥ តុលា…

ខេត្ត​ត្បូងឃ្មុំ ៖ រថយន្ត​ចំនួន​០២​គ្រឿង បាន​រង​ការ​ខូចខាត​កម្រិត​ធ្ងន់ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​នៅ​លើ​ផ្លូវជាតិ​លេខ​៧៣ ស្ថិត​នៅ​ភូម​ស្វាយ​កាំបិត ឃុំ​សេ​ដា ស្រុក​តំបែរ កាលពី​វេលា​ម៉ោង​៤​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​០៥ តុលា ២០១៨ ។ ប៉ុន្តែ​បែរជា​មាន​មនុស្ស​ម្នាក់​ប៉ុណ្ណោះ​បាន​រង​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

លោក​វរសេនីយ៍ឯក ប៉េង អេ​ង​ហាក់ អធិការ​នគរបាល​ស្រុក​តំបែរ​ប្រាប់​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ដែល​បាន
កើតឡើង​នោះ​រវាង​រថយន្ត​ហា​យ​ប្រ៊ី​ត ពណ៌​ត្រាវ ពាក់​ស្លាក​លេខ​ភ្នំពេញ 2N-1968 និង​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន​ដាយ ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-6463 ចំណុះ​២​តោន​កន្លះ បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ ក្រោយ​កើតហេតុ​បាន​រត់គេច​ខ្លួន​បាត់​តែ​ម្តង ។

អធិការ​នគរបាល​ស្រុក​តំបែរ​ប្រាប់​បន្ត​ថា រថយន្ត​ហា​យ​ប្រ៊ី​ត​បាន​បើកបរ​ចេញពី​រាជធានី​ភ្នំពេញ​ទៅ
ខេត្តរតនៈគិរី​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ស្រប​ពេល​ដែល​បើក​មក​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ
បាន​បុក​ជាមួយនឹង​រថយន្ត​ហ៊ី​យ៉ា​ន​ដាយ​លាន់​ដូច​រន្ទះ ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា ។

ក្រោយ​កើតហេតុ​រថយន្ត​ហា​យ​ប្រ៊ី​ត​បាន​រង​ការ​ខូចខាត​ជា​ដំណំ​ផ្នែក​ខាងឆ្វេង​ហើយ​ក្នុង​រថយន្ត​មាន​មនុស្ស​ជិះ​ចំនួន​០៥​នាក់​ផង​ដែរ ។ ដោយ​ឈ្មោះ ចាន់ តុលា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មិន​មាន​របួស​ទេ ហើយ​មាន​អ្នក​រួម​ដំណើរ​ជាមួយ​គ្នា​ឈ្មោះ ហ៊​ង វ​ណ្ណា​រ៉ុ​ង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រង​របួសធ្ងន់ រស់នៅ​ស្រុក​បាន​លុង ខេត្តរតនៈគិរី​ជាមួយនឹង​អ្នកបើកបរ​ដែរ ។ សមត្ថកិច្ច​បាន​ចុះ​មក​ដល់​ដោយ​បាន​ហៅ​រថយន្ត មក​ដឹក​អ្នក​រង​គ្រោះ​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ហើយ​រថយន្ត​ទាំង​០២​គ្រឿង​ត្រូវ​បាន​ជំនាញ​ចរាចរណ៍​ស្រុក​អូស​នាំ​មក​រក្សា​ទុក​នៅ​អធិការ​នគរបាល​ស្រុក​តំបែរ ដើម្បី​ដោះស្រាយ​តាម​ច្បាប់ ចំណែក​អ្នកបើកបរ​រថយន្ត​ធំ​បាន​រត់គេច​ខ្លួន​បាត់​ផង​ដែរ ។

លោក​វរសេនីយ៍ត្រី ក្រាយ ណា​រុំ អធិការរង​នគរបាល​ស្រុក​តំបែរ​ទទួល​ផែន​សណ្តាប់ធ្នាប់​ប្រាប់​ថា
ត្រង់​ចំណុច​កន្លែង​គ្រោះថ្នាក់​ខាងលើ​នោះ​ផ្លូវ​កោង​ដូច​ឥន្ទធនូ ហើយ​មូលហេតុ​ដែល​គ្រោះថ្នាក់​ទាក់ទង​ទៅ​នឹង​កត្តា​ល្បឿន ។ ជាមួយ​នោះ​កម្លាំង​ជំនាញ​ចរាចរណ៍​បាន​ធ្វើការ​វាស់វែង​រួចរាល់​ហើយ ដោយ​បានដឹង​ថា រថយន្ត​ខាង​ណា​ជា​អ្នក​ខុស​ហើយ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ