ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​សាធារណការ​ថា ពង្រឹង​បន្ថែម​សុវត្ថិភាព​ចរាចរណ៍​ខណៈ​កម្ពុជា​កំពុង​ប្រឈម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ប្រកាស​ថា ពង្រឹង​បន្ថែម​ទៀត​នូវ​សុវត្ថិភាព​ចរាចរណ៍ និង​ការ​ចូលរួម​ថែរក្សា​បរិស្ថាន​នៅ​កម្ពុជា ក្នុង​ខណៈ​ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​ដូច​ជា ការ​កកស្ទះ​ចរាចរណ៍ និង​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម ។…

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ប្រកាស​ថា ពង្រឹង​បន្ថែម​ទៀត​នូវ​សុវត្ថិភាព​ចរាចរណ៍ និង​ការ​ចូលរួម​ថែរក្សា​បរិស្ថាន​នៅ​កម្ពុជា ក្នុង​ខណៈ​ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​ដូច​ជា ការ​កកស្ទះ​ចរាចរណ៍ និង​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម ។

លោក​ពៅ ម៉ា​លី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​មាន​ប្រសាសន៍​ថា ការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ជា​ទៀងទាត់​នឹង​រក្សា​សុវត្ថិភាព​យានយន្ត និង​ជៀសវាង​ការ​បំពុលបរិស្ថាន ។ ជាមួយ​គ្នា​នេះ​នឹង​កាត់​បន្ថយ​ចំនួន​យានយន្ត​ដែល​ពិបាក​ជួល​ជុល និង​បណ្តាល​ឲ្យ​មា​នក​ការ​កកស្ទះ​ចរាចរណ៍ និង​គ្រោះថ្នាក់​ចរាចរណ៍ ។ ថ្លែង​ក្នុង​ពិធី​ផ្សព្វផ្សាយ​ពី​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ចុះបញ្ជី និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​នៅ​ផ្សារ​ទំនើប​អ៊ី​អន​២ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៥ ខែតុលា លោក​ពៅ ម៉ា​លី បាន​ពន្យល់​ថា អ្នក​ប្រើប្រាស់​យានយន្ត​គ្រប់​រូប​មាន​កាតព្វកិច្ច​យក​យានយន្ត​ទៅ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ។

ប្រសិនបើ​អ្នក​ប្រើប្រាស់​យានយន្ត​មិន​បាន​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​បាន​ត្រឹមត្រូវ​ទេ​នោះ នគរបាល​មាន​សមត្ថកិច្ច​នឹង​ត្រួតពិនិត្យ​យ៉ាង​តឹង​រឹង ។ លោក​បានឱ្យ​ដឹង​ទៀត​ថា ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ធ្វើការ​អភិ​វ​ឌ្ឈ​ន៍​នូវ​ប្រព័ន្ធ​ចុះបញ្ជី និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ចំណុច​មួយ​ចំនួន​ដូច​ជា បញ្ហា​សុវត្ថិភាព​ទិន្នន័យ មណ្ឌល​ផ្ទុក​ទិន្នន័យ​រួម​ជាមួយនឹង​ជំនួយ​ផ្សេង​ៗ​បន្ថែម​ទៀត ដោយ​ឆ្លើយ​តប​ទៅ​នឹង ការ​អភិ​វ​ឌ្ឈ​លើ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ដែល​មានមុខ​ងារ​ទាំង​ការ​ទប់ស្កាត់​ការ​ប្រើប្រាស់​ព័ត៌មាន​ដែល​គ្មាន​ការ​អនុញ្ញាតិ និង​ការ​បង្កើន​ភាព​ងាយស្រួល​ផង​ដែរ ។

ក្រសួង​សាធារណការ និង​ដឹង​ជ​ញ្ជួ​ន​សហការ​ជាមួយ​ភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន ហៅ​កាត់​ថា JICA រៀបចំ​កម្មវិធី​ផ្សព្វផ្សាយ និង​អប់រំ​អំពី​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​នៃ​ការ​ចុះបញ្ជី និង​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត ក្នុង​រយៈពេល​១​ស​ប្តា​ហ៍ ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៧ ខែតុលា​នេះ នៅ​ទីតាំង​ផ្សារ​ទំនើប​អ៊ី​អន​២ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ ប្រភព​ដដែល​បានឱ្យ​ដឹង​ទៀត​ថា កម្មវិធី​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំទូលាយ​អំពី​ការ​ចុះបញ្ជី​យានយន្ត និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ទៅ​កាន់​សាធារណៈជន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ