ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខណ្ឌដង្កោ​មាន​ប្រសាសន៍​មិន​ត្រូវ​បន្ធូរ​ដៃ​ឡើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​នុ​ត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌដង្កោ​បាន​ថ្លែង​ណែនាំ និង​ជំរុញ​ដល់​លោក លោកស្រី ដែល​ជា​អភិបាលរង​ខណ្ឌដង្កោ ព្រមទាំង​មន្ត្រី​ការិយាល័យ​ជុំវិញ​ខណ្ឌ​ទាំងអស់ ត្រូវ​តែ​រត់ប្រណាំង…

រាជធានី​ភ្នំពេញ ៖ លោក​នុ​ត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌដង្កោ​បាន​ថ្លែង​ណែនាំ និង​ជំរុញ​ដល់​លោក លោកស្រី ដែល​ជា​អភិបាលរង​ខណ្ឌដង្កោ ព្រមទាំង​មន្ត្រី​ការិយាល័យ​ជុំវិញ​ខណ្ឌ​ទាំងអស់ ត្រូវ​តែ​រត់ប្រណាំង លើ​ការងារ​ឲ្យ​បាន​អស់ពី​កម្លាំងកាយ​ចិត្ត ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ ។

ត្រូវ​តែ​មើល​កា​ងារ​នៅ​ក្នុង​ខណ្ឌ​ឲ្យ​បាន​សព្វ​ជ្រុងជ្រោយ​តាំងពី​ផ្លូវ​ជង្ហុក​សម្បុកមាន់ ទឹក​លិច​ផ្ទះ​ប្រជាពលរដ្ឋ ដី​ហុយ ភក់ជ្រាំ ជា​ពិសេស​បញ្ហា​បរិស្ថាន និង​ការងារ​ជា​ច្រើន​ផ្សេង​ៗ​ទៀត​មិន​ត្រូវ​បន្ធូរ​ដៃ​ឡើយ ។ ចំណែក​ការ​ការ​ប្រឡងប្រណាំង​ការងារ​នេះ​អ្នក​ជាប់​ចំណាត់ថ្នាក់ និង​ទទួល​បាន​ជ័យ​លា​ភី និង​បាន​រង្វាន់​ព្រមទាំង​បាន​ប័ណ្ណ​ស​សើរ តែបើ​ធ្លាក់​វិញ និង​ត្រូវ​ខ្មាស​គេ ។ លោក​អភិបាល​ខណ្ឌ​ថ្លែង​បែប​នេះ នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​លោក លោកស្រី ដែល​ជា​អភិបាលរង​ខណ្ឌ ព្រមទាំង​មន្ត្រីរាជការ​ការិយាល័យ​ជុំវិញ​ខណ្ឌ នា​ឱកាស​បុណ្យ​ភ្ជុំ​បិ​ណ្យ នា​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៨ នៅ​សាល​ប្រជុំ​គណៈបក្ស​ប្រជាជន​កម្ពុជា​ខណ្ឌដង្កោ ។

នៅ​ក្នុង​ខណៈនោះ​លោក​នុ​ត ពុធ​ដា​រ៉ា បាន​ថ្លែង​បន្ត​ទៀត​ថា ចាប់ពី​ពេល​នេះ​តទៅ​យើង​ត្រូវ​ប្រឹងប្រែង ជា​ពិសេស​ការិយាល័យ​អន្តរ​វិស័យ ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ និង​ការិយាល័យ​បរិស្ថាន​ខណ្ឌ ត្រូវ​តែ​ខិតខំ​ប្រឹងប្រែង​ទាំងអស់​គ្នា ។ លោក​បាន​ណែនាំ​ឲ្យ​បង្កើត​ក្រុម​បដិសណ្ឋារកិច្ច នៅ​តាម​បណ្ដា​សង្កាត់ ដើម្បី​បម្រើសេវា​សាធារណៈ​ឲ្យ​បាន​ល្អ​ប្រសើរ​ជូន​ដល់​ប្រជាពលរដ្ឋ ។

ជា​ចុង​ក្រោយ​លោក​បាន​កោត​ស​សើរ និង​អរគុណ​ដល់​ក្រុម​សណ្ដាប់ធ្នាប់​ខណ្ឌ​ដែល​បាន​បំពេញភារកិច្ច​រក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ និង​សម្រួល​ចរាចរណ៍​ព្រមទាំង​កើប​ដី​សម្អាត​តាម​ដងផ្លូវ​ផង​ដែរ ។ ទន្ទឹម​នឹង​នេះ​លោក​បាន​បញ្ជា​ឲ្យ​ក្រុម​សន្តិសុខ​ពិនិត្យ​មើល និង​ឃាត់​រថយន្ត​ធំ​ៗ​ដែល​ចត​ចោល​តាម​ផ្លូវ និង​បើក​បញ្ច្រាស់ទិស​ត្រូវ​តែ​ឃាត់​ភ្លាម ហើយ​កុំ​ខ្លាច​បើ​គេ​រករឿង​ត្រូវ​ប្រាប់​ថា លោក​ជា​អ្នកបញ្ជា​ព្រោះ រថយន្ត​ទាំងនោះ គឺ​បង្ក​ការ​កកស្ទះ​ចរាចរណ៍ ។ ជា​ពិសេស​រថយន្ត​ដឹក​ខ្សាច់​ហូរ​ធ្លាក់​លើ​ផ្លូវ បង្ក​ឲ្យ​ប្រឡាក់ ហើយ​បើ​ចាប់​បាន​កុំ​ផាក​យក​លុយ​ត្រូវ​ឲ្យ​អ្នក​ទទួលខុសត្រូវ​ឡាន​ទាំងនោះ​លាង​ចម្ងាយ​ផ្លូវ​១​គីឡូម៉ែត្រ និង​ត្រូវ​ពិនិត្យ​មើល​ឲ្យ​ច្បាស់​តើ​គាត់​លាង​មែន ឬ​មិនមែន ។

លោក​សំណូមពរ​សុំ​ឲ្យ​មាន​អ្នក​ប្រចាំការ​ថ្ងៃ​ភ្ជុំ ជា​ពិសេស​ក្រុម​ពន្លត់អគ្គីភ័យ ក្រុម​សន្តិសុខ​សាលា​ខណ្ឌ ។ បន្ទាប់​លោក​បាន​លោក​បាន​ឧបត្ថម្ភ​ដល់​មន្ត្រី​ទាំងអស់​ម្នាក់​ៗ​ស្រា​បៀរ​១​កេស ,​ទឹកក្រូច​១​កេស , ថវិកា​១០​ម៉ឺន​រៀល ព្រមទាំង​ប្រេងសាំង ដែល​សរុប​ប្រេងសាំង​សម្រាប់​ខែ ជូន​នា​ពេល​នោះ​មាន​ចំនួន​២៦០០​លី​ត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ