ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​យ៉ាងណា​ឲ្យ​សុខភាព​កងកម្លាំង​នគរបាល​កាន់តែ​ល្អ​ប្រសើរ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ រថយន្ត និង​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង​បាន​ចុះ​ពិនិត្យ​ជួយ​ព្យាបាល​ជំងឺ​ដល់​កងកម្លាំង​នគរបាល​វរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨២៣ និង​លេខ​៣១០ ព្រមទាំង​ក្រុម​គ្រួសារ តាម​រយៈ​ក្រុម​គ្រូពេទ្យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ។ ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី សឿ​ម សា​រិ​ទ្ធ…

ខេត្តបាត់ដំបង​៖ រថយន្ត និង​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង​បាន​ចុះ​ពិនិត្យ​ជួយ​ព្យាបាល​ជំងឺ​ដល់​កងកម្លាំង​នគរបាល​វរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨២៣ និង​លេខ​៣១០ ព្រមទាំង​ក្រុម​គ្រួសារ តាម​រយៈ​ក្រុម​គ្រូពេទ្យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ។

ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី សឿ​ម សា​រិ​ទ្ធ ស្នងការ​រង​ទទួល​បន្ទុក​សុខាភិបាល តំណាង​ឲ្យ​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ច សុ​ខុន ស្នងការ​នគរបាល​ខេត្តបាត់ដំបង នៅ​ក្នុងស្រុក​សំឡូត​ខេត្តបាត់ដំបង​វេលា​ព្រឹក​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៨ តាម​ការ​មើលឃើញ និង​គិតគូរ​ពី​សុខមាលភាព​ពី​លោក​ឱសថការី វឿ​ង ប៊ុ​ន​រ៉េ​ត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង បាន​នាំ​យក​រថយន្ត (​មន្ទីរពេទ្យ​) របស់​មន្ទីរ​សុខាភិបាល​ខេត្ត​ចុះ​ពិនិត្យ​សុខភាព​កងកម្លាំង និង​ក្រុម​គ្រួសារ​នគរបាល​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែនកំពុង​ឈរជើង​ការពារ​បូរណភាព​ទឹកដី តាម​ខ្សែបន្ទាត់​ព្រំដែន កម្ពុជា​- ថៃ នៅ​ស្រុក​សំឡូត ខេត្តបាត់ដំបង ។

លោក​យឹ​ម វិចិត្រ មេបញ្ជាការ​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​លេខ​៨២៣ បាន​បញ្ជាក់​ថា ដោយសារ​តំបន់​នេះ​ជា​តំបន់​ព្រៃ​ភ្នំ​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន មាន​កងកម្លាំង​ឈរជើង​ចំនួន​៥​ផ្នែក និង​៤​ប៉ុ​ស្ត បាន​រួម​រស់នៅ​ជាមួយ​ប្រជាពលរដ្ឋ ដែល​កន្លែង​ខ្លះ​មិន​អាច​ធ្វើស្រែ​បាន ហើយ​បាន​ចេញចូល​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ដោយ​មានការ​ត្រួតពិនិត្យ​តាម​ច្បាប់​ត្រឹមត្រូវ តែ​ចំពោះ​សុខភាព គឺ​ងាយ​កើត​មាន​ជំងឺគ្រុនចាញ់ បើ​មិន​បាន​ប្រយ័ត្ន​ការពារ​ជា​មុន​ទេ​នោះ ហើយ​ពេល​នេះ​ជា​ឱកាស​មួយ​ដែល​បងប្អូន​ទាំងអស់​នៅ​ទី​នេះ អាច​ទទួល​បាន​ភាព​កក់ក្តៅ ចំពោះ​គ្រូពេទ្យ​ដែល​បាន​ចុះ​មក​ជួយ​ពិនិត្យ​ដោយ​ផ្ទាល់ ។

លោក​ឧត្តមសេនីយ៍ត្រី សឿ​ម សា​រិ​ទ្ធ ស្នងការ​រង​បាន​ថ្លែង​ថា យើង​នៅ​មានដំណើរ​ចុះ​តាម​កន្លែង​ផ្សេង​ៗ​ជា​បន្ត​ទៅ​ទៀត តាម​ខ្សែបន្ទាត់​ព្រំដែន ដោយ​ក្នុង​រយៈពេល​១​ថ្ងៃនេះ គឺ​យើង​ទទួល​បានការ​ព្យាបាល និង​ផ្តល់​ថ្នាំ​ដល់​គ្រួសារ​នគរបាល​បាន​ចំនួន​៣៦៤​នាក់ ក្នុង​នោះ​ប៉ូលិស​ចំនួន​៩៦​នាក់ និង​ប្រជាពលរដ្ឋ​ចំនួន​២៦៨​នាក់ មក​ពី​ភូមិ​ដាច់​ស្រយាល មាន​ភូមិ​ស្រែ​ននោង ភូមិ​ឆក​រកា និង​ភូមិ​អូរ​ច្រាប ដែល​ជា​តំបន់​មាន​លក្ខណៈ​ភូមិសាស្ត្រ​ឆ្លងកាត់​អូរ និង​ព្រៃ​ភ្នំ​ច្រើន​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ ។

លោក​ឈួ​ម សុ​ផាត គ្រូពេទ្យ​បច្ចេកទេស​តំណាង​លោក​ឱសថការី វឿ​ន ប៊ុ​ន​រ៉េ​ត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង​បាន​បញ្ជាក់​ផង​ដែរ​ថា រថយន្ត​មួយ​គ្រឿង​ដែល​ជា​អំណោយ​របស់​ប្រទេស​ចិន គឺ​អាច​ទទួល​បានការ​ត្រួតពិនិត្យ​បាន​ចំនួន​៧​មុខ ដែល​ជា​ប្រភេទ​ជំងឺ​ទូទៅ​មាន​បំពាក់​គ្រឿង​ឧបករណ៍ បរិក្ខា​ពេទ្យ​ហើយ​ស្រេច អាច​ថត​ឆ្លុះ​មាន​បន្ទប់ពិសោធន៍​បន្ទប់វះកាត់​ខ្នាត​តូច បន្ទប់​ពិនិត្យ​ផ្នែក​រោគ​ស្ត្រី និង​បន្ទប់​ពិនិត្យ​ច្រមុះ បំពង់ក ដែល​បាន​ចុះ​តាម​តំបន់​ជនបទ​បាន​ចំនួន​ជាង​១០​លើក​មក​ហើយ ក្នុង​ខេត្តបាត់ដំបង ដើម្បី​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​ជួប​ការ​លំបាក ហើយ​ត្រៀម​ចុះ​ជួយ​ជា​បន្តបន្ទាប់​ទៅ​ទៀត ។

ថ្លែង​នៅ​ចំពោះ​មុខ​កងកម្លាំង​នគរបាល​ក៏​ដូច​ជា ក្រុម​គ្រួសារ​នគរបាល លោក​ឧត្តម​ស​នី​យ៍​ត្រី សឿ​ម សា​រិ​ទ្ឋ តាម​រយៈ លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ច សុ​ខុន លោក​នឹង​បន្តសកម្មភាព​ចុះ​ពិនិត្យ និង​ព្យាបាល​ដល់​កងកម្លាំង​នគរ​បាន​ពិសេស​នគរបាល​ការពារ​ព្រំដែន​ឲ្យ​បាន​ជាប់​ជា​ប្រចាំ ធ្វើ​យ៉ាងណា​ឲ្យ​សុខភាព​របស់​កងកម្លាំង​នគរបាល​កាន់តែ​ល្អ ប្រសើរ​ដើម្បី​បម្រើ​ជាតិ និង​ប្រជាពលរដ្ឋ ។

ជាមួយ​នេះ​លោក​ឧត្តមសេនីយ៍​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ការ​យកចិត្តទុកដាក់​ចូលរួម​របស់​លោក​ឱសថការី វឿ​ង ប៊ុ​ន​រ៉េ​ត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង ដែល​បាន​ផ្តល់​នូវ​រថយន្ត (​មន្ទីរពេទ្យ ) និង​ក្រុម​គ្រូពេទ្យ​ចូលរួម​ក្នុង​សកម្មភាព​ពិនិត្យ និង​ព្យាបាល​នៅ​ពេល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ