ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ម្តាយ​ប្រកាស​បាត់​កូនស្រី​បាត់​ខ្លួន​គ្មាន​មូលហេតុ​នៅ​ក្រុង​ស្វាយ​រៀង

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បុរស​ជាឪពុកឈ្មោះ ដាំ ស៊ិ​ន​ឌឿ​ន អាយុ​៥១​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ វង ចាន់​រ៉ា​វី អាយុ​៤៩​ឆ្នាំ…

ខេត្តស្វាយរៀង ៖ បុរស​ជាឪពុកឈ្មោះ ដាំ ស៊ិ​ន​ឌឿ​ន អាយុ​៥១​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ វង ចាន់​រ៉ា​វី អាយុ​៤៩​ឆ្នាំ នៅ​ភូមិ​តារាង​បាល់ សង្កាត់​គយ​ត្របែក ក្រុង​ស្វាយ​រៀង បាន​បាត់​កូនស្រី​ឈ្មោះ​ដាំ ចាន់​រស្មី អាយុ​២២​ឆ្នាំ បាន​បាត់​ខ្លួន កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​០៥ តុលា ២០១៨ នៅ​ភូមិ​តារាង​បាល់ ។

បន្ទាប់​ពី​បាន​ដឹក​ប្អូនប្រុស​អាយុ​១២​ឆ្នាំទៅ​រៀន​គួរ​នៅផ្ទះ​លោកគ្រូ​ចម្ងាយ​១៥០​ម៉ែត្រ​ក្នុងភូមិ​ជាមួយ​គ្នា ស្រាប់តែ​បាត់​ខ្លួន​មិនដឹង​ទៅ​ណា ។ រហូត​ដល់​ម៉ោង​ប្រមាណ​ជិត​១​និង​៥០​នាទី​រសៀល បាត់​ការ​ទាក់ទង​ដោយ​ឳ​ពុក​ម្តាយ​ទូរស័ព្ទ​លេខ​០១៦៧២៧៨៧៨ ចូល តែ​គ្មាន​អ្នក​លើក ក្រោយមក​ទៀត​ក៏​តេ​លែង​ចូល​បិត​ទូរស័ព្ទ​បាត់​ឈឹង ។

បាត់​មួយ​ថ្ងៃមួយ​យប់​រហូត​មក​ដល់​ថ្ងៃ​ទី​៦ តុលា វេលា​ម៉ោង​៧​និង​២០​នាទី​ព្រឹក បាន​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​ស្វែងរក​ក្រែង​ចាញ់បោក​ជនខិលខូច​បោក​បញ្ឆោត​យក​ទៅ​ធ្វើបាប និង​បាន​មក​ជួប​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​ឲ្យ​ជួយ​ចុះ​ផ្សាយ ហើយ​បើ​មហាជន​បានឃើញ​ជន​រង​គ្រោះ​ដែល​មាន​ភិនភាគ​តាម​រូបថត​នេះ សូម​ជួយ​ផ្តល់​ដំណឹង​ផង ។ ហើយ​បើ​កូនស្រី​បានឃើញ​សូម​កូន​ត្រឡប់​មក​ផ្ទះ​វិញ​ឳ​ពុក​ម្តាយ​កំពុង​រង់ចាំ​កូន​នៅផ្ទះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ