ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៅកែ​ទិញ​លក់​ដែក​ចេញ​សែក​ស្អុយ ប៉េ​អឹ​ម​ចាប់​នាំ​ខ្លួន​ទៅ​តុលាការ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​អ្នក​រកស៊ី​ទិញ​លក់​ដែក​ចាស់​ៗ កាលពី​រសៀល​ថ្ងៃ​ទី​៥ តុលា ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ ចាប់​នាំ​ខ្លួន​ទៅ​តុលាការ ពាក់ព័ន្ធ​ចេញ​សែក​ស្អុយ​ជិត​២០ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​អ្នក​រកស៊ី​ទិញ​លក់​ដែក​ចាស់​ៗ កាលពី​រសៀល​ថ្ងៃ​ទី​៥ តុលា ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ ចាប់​នាំ​ខ្លួន​ទៅ​តុលាការ ពាក់ព័ន្ធ​ចេញ​សែក​ស្អុយ​ជិត​២០ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។ ស្ត្រី​រូប​នោះ​មានឈ្មោះ នី គឹ​ម​អាន អាយុ​៥៩​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​ទំ​ប់​ទឹក ខណ្ឌចម្ការមន រាជធានី​ភ្នំពេញ មុខរបរ​ទិញ​លក់​ដែក​សរសៃរ​។

ដើមចម​បណ្តាល​ឲ្យ​មានការ​ចាប់ខ្លួន​ថៅកែ​ទិញ​លក់​ដែក​ខាងលើ​នេះ ត្រូវ​បាន​គេ​ដឹង​ថា ក្នុង​អំឡុង​ឆ្នាំ​២០១៦-២០១៧ កន្លង​ទៅ ជនសង្ស័យ​បាន​ប្រមូល​ទិញ​ដែក​សរសៃ​ពី ក្រុម​អាជីវកម្ម​តូចតាច ដែល​ដើរ​ទិញ​តាម​ដេប៉ូ​យក​ទៅ​លក់​ឲ្យ​។ នៅ​ពេល​គេ​យក​ដែក​ទៅ​លក់​ឲ្យ ជនសង្ស័យ​តែងតែ​នៅ​ខ្វះ​លុយ​គេ មិន​ដែល​ឲ្យ​គ្រប់​តម្លៃ​ដែក​នោះ​ទេ និង​ចេះ​តែ​កើតឡើង​ថែម​ទៀត​ផង ជាក់ស្តែង​រឿង​នេះ​ស្ត្រី នី គឹ​ម​អាន បាន​ជំពាក់​ដើមបណ្តឹង​ម្នាក់ លើ​ទឹកប្រាក់​ចំនួន​១៨ ៥០០០​ដុល្លារ​អា​មេ​រិ​ក​។

ដើមបណ្តឹង​ធ្លាប់​បាន​ទារប្រាក់​ដែល​ថៅកែ​ដែក​នៅ​ខ្វះ​ជា​ញឹក​ប់ ទើប​នៅ​ពេល​ថ្មី​នេះ​ជនសង្ស័យ​បាន​ចេញ​សែក​ឲ្យ​ទៅ​ម្ចាស់​ដែក​ជា​សែក​ស្អុយ​ទៅ​វិញ​។ ក្រោយ​ពី​ចេញ​មូល​ប្ប​ទា​នប​ត្រ​អត់​សាច់ប្រាក់​ជិត​២០ ម៉ឺន​ដុល្លារ​នោះ ត្រូវ​បាន​ម្ចាស់​ប្រាក់​ប្តឹង សមត្ត​កិច្ច​ឲ្យ​ចាប់ខ្លួន​នោះ ហើយ​សំណុំរឿង​នេះ​កំពុង​ស្ថិត​ដំណាក់កាល​អយ្យការ​កំពុងធ្វើការ​សាកសួរ តែ​ការ​សាកសួរ​បើ​គ្មាន​ប្រាក់​តម្កល់​ទេ​ពិតជា​ដេក​គុក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ