ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កុងតឺន័រ​បុក​គូទ​គ្នា​ខ្ទេច​កាប៊ី​ន បណ្ដាល​ឲ្យ​តៃកុង​របួសធ្ងន់

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​អាក្រក់​បង្ក​ឡើង​ដោយ​រថយន្ត​កុងតឺន័រ​សណ្តោង​រ៉ឺ​ម៉ក​មួយ​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3C-4429 បើក​វ៉ា​ជែង​រថយន្ត​កុងតឺន័រ​ដូច​គ្នា វ៉ា​មិន​ផុត​ក៏​បុក​គូទ​គ្នា​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ខូច​កាប៊ី​ន​មុខ​ខ្ទេច​យ៉ាងដំណំ​បណ្តាល​ឲ្យ​តៃកុង​រង​របួសធ្ងន់ ហើយ​បាន​គេចខ្លួន​បាត់​ភ្លាម​ៗ​ផង​ដែរ​។…

ខេត្តស្វាយរៀង ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​អាក្រក់​បង្ក​ឡើង​ដោយ​រថយន្ត​កុងតឺន័រ​សណ្តោង​រ៉ឺ​ម៉ក​មួយ​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3C-4429 បើក​វ៉ា​ជែង​រថយន្ត​កុងតឺន័រ​ដូច​គ្នា វ៉ា​មិន​ផុត​ក៏​បុក​គូទ​គ្នា​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ខូច​កាប៊ី​ន​មុខ​ខ្ទេច​យ៉ាងដំណំ​បណ្តាល​ឲ្យ​តៃកុង​រង​របួសធ្ងន់ ហើយ​បាន​គេចខ្លួន​បាត់​ភ្លាម​ៗ​ផង​ដែរ​។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​១០​នាទី​រំលង​អា​ធ្រា​ត ថ្ងៃ​ទី​៤ ឈាន​ចូល​ថ្ងៃ​ទី​៥ តុលា ២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ខាងលិច​ផ្សារ​ក្រោលគោ​ចម្ងាយ​២០០​ម៉ែត្រ ស្ថិត​នៅ​ភូមិ ព្រៃ​តា​ញ៉​យ ឃុំ​ក្រោលគោ ស្រុក​ស្វាយ​ជ្រំ​។ បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ចរាចរណ៍​។

ភ្លាម​ៗ​នោះ​តៃកុង​រង​របួស​បាន​គេចខ្លួន​បាត់​ភ្លាម​ៗ​បន្សល់​ទុក​រថយន្ត​ខូច​នៅ​កណ្តាល​ថ្នល់​តែ​ម្តង​រីឯ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ទៀត​ដែក​គេ​បុក​ពីក្រោយ​បាន​បន្ថែម​ល្បឿន​ទៅ​បាត់​ស្រមោល​ដែរ ទុក​ឲ្យ​សមត្ថកិច្ច​ដេក​យាម មួយ​យប់​ទល់​ភ្លឺ រហូត​ដល់​ម៉ោង​១០​ព្រឹក​ទើប​ឃើញ​ម្ចាស់​រថយន្ត​យក​រថយន្ត​មក​សាង​កន្ទុយ​រ៉ឺ​ម៉ក ទៅ​រាជធានី​ភ្នំពេញ និង​ស្ទូច​ក្បាល​រថយន្ត​យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕
https://youtu.be/kSW043rGuFk

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ