ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុ​ប្រធានាធិបតី​អា​មេ​រិ​ក​ចោទ​ចិន​ថា​ ជ្រៀតជ្រែក

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ចិន ៖ ចិន​នា​ថ្ងៃ​ទី​៥ ​តុលា​ ចាត់ទុកជា​រឿង​ពុំ​ត្រូវ​ និង​គួរ​ឲ្យ​អស់សំណើច ការ​​ចោទប្រកាន់​របស់​អនុ​ប្រធានាធិបតី​អា​មេ​រិ​ក លោក ​MIKE PENCE…

សហរដ្ឋអាមេរិក​-​ចិន ៖ ចិន​នា​ថ្ងៃ​ទី​៥ ​តុលា​ ចាត់ទុកជា​រឿង​ពុំ​ត្រូវ​ និង​គួរ​ឲ្យ​អស់សំណើច ការ​​ចោទប្រកាន់​របស់​អនុ​ប្រធានាធិបតី​អា​មេ​រិ​ក លោក ​MIKE PENCE ​ដែល​ថា ​ក្រុង​ប៉េ​កាំ​ង​ ជ្រៀត​ជ្រែកចូល​ក្នុង​ការ​បោះ​ឆ្នោត​សហរដ្ឋអាមេរិក​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​លោក​HUA CHUNYING អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ថ្លែង​ថា យើង​អំពាវនាវ​ដល់​សហរដ្ឋអាមេរិក​ឲ្យ​បញ្ឈប់​ការ​ប្រឌិត​រឿង​អាក្រក់ ឈប់​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន ហើយ​បង្កាច់បង្ខូច​ចិន ព្រមទាំង​បំផ្លាញ​បណ្ដា​ផល​ប្រយោជន៍​របស់​ចិន ព្រមទាំង​ទំនាក់ទំនង​ចិន​-​អា​មេ​រិ​ក​។

ក្នុង​សុន្ទរកថា​ចាក់​ដោត​មួយ​ថ្លែង​កាលពី​ថ្ងៃ​ទី​៤​តុលា​នៅ​មុខ​ក្រុម​ពិចារណា​អភិរក្ស​និយម​​ក្រុង​វ៉ា​ស៊ិ​ន​តោន លោក​MIKE PENCE​បាន​ចោទប្រកាន់​ក្រុង​ប៉េ​កាំ​ង​ថា រំលោភ​បំពាន​ខាង​សេដ្ឋកិច្ច​តាម​រយៈ​ការ​លួច​បច្ចេកវិទ្យា ការ​ឈ្លានពាន​ខាង​យោធា​ពិសេស​នៅ​សមុទ្រ​ចិន​ខាងត្បូង រំលោភ​បំពាន​កាន់តែ​ខ្លាំង​លើ​សិទ្ធិ​មនុស្ស ហើយ​ពិសេស​ជ្រៀត​ជ្រែកចូល​ក្នុង​នយោបាយ​អា​មេ​រិ​ក ដើម្បី​ឲ្យ​ទទួល​បានការ​ខ្ទាត​ចេញពី​តំណែង​របស់​លោក​ដូ​ណា​ល់​ត្រាំ​។

លោក​HUA CHUNYING ថ្លែង​ថា​ជន​លេខ​២​អា​មេ​រិ​ក បាន​ធ្វើការ​ចោទប្រកាន់​ទាំង​ទទឹង​ទិស ប្រឆាំង​នយោបាយ​ផ្ទៃក្នុង​និង​ការ​បរទេស​ចិន ដែល​លោក​មួលបង្កាច់​ដោយ​អះអាង​ថា ចិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​និង​ការ​បោះ​ឆ្នោត​អា​មេ​រិ​ក​។​នោះ​គ្មាន​អ្វី​ក្រៅពី​ការ​និយាយ​ដោយ​ផ្អែក​លើ​ពាក្យ​ចចាមអារ៉ាម​នានា បង្កើត​ការ​ច្រឡំបល់​រវាង​រឿង​ពិត​និង​រឿង​ក្លែងក្លាយ ហើយ​បង្កើត​រឿង​បង្កាច់បង្ខូច​លើ​ខ្យល់ ។​ភាគី​ចិន​ប្រឆាំង​ម៉ឺ​ង​ម៉ាត់​ចំពោះ​ទ​ង្វើ​បែប​នោះ​។

ទំនាក់ទំនង​រវាង​មហា​យក្ស​ទាំង​២​ធ្លាក់​ចុះ​ដុនដាប​ខ្លាំង​រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​​នេះ ពិសេស​ការ​យក​ពន្ធគយ​ដល់​ទៅ​២៥០​ពាន់​លាន​ដុល្លារ​លើ​ការ​នាំ​ចូល​ពី​ចិន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ