ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុតកម្ទេច​ភ្លុក​ដំ​រី ​ស្រកាពង្រូល​​ ឆ្អឹង​ខ្លា និងស្នែងក្ដាន់​ជាង​១,៤​តោន​

5 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ អាជ្ញាធរ​មី​យ៉ា​ន់​ម៉ា ​កាលពី​ថ្ងៃ​ទី​៤ ​តុលា ​បាន​ដុត​បំផ្លាញ​ចោល​ភ្លុក​ដំរី​​ជា​ច្រើន​រយ ស្រកាពង្រូល​ ព្រមទាំង​ផ្នែក​ផ្សេង​ៗ​នៃ​សត្វព្រៃ​ឯទៀត​ៗ មាន​តម្លៃ​ក្នុង​ផ្សារ​ងងឹត​ប្រមាណ​ជា​១,១​លាន​អឺ​រ៉ូ ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​បង្ក្រាប​ការ​រត់​ព័ន្ធ​ពពួកសត្វ​ព្រៃ។…

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ អាជ្ញាធរ​មី​យ៉ា​ន់​ម៉ា ​កាលពី​ថ្ងៃ​ទី​៤ ​តុលា ​បាន​ដុត​បំផ្លាញ​ចោល​ភ្លុក​ដំរី​​ជា​ច្រើន​រយ ស្រកាពង្រូល​ ព្រមទាំង​ផ្នែក​ផ្សេង​ៗ​នៃ​សត្វព្រៃ​ឯទៀត​ៗ មាន​តម្លៃ​ក្នុង​ផ្សារ​ងងឹត​ប្រមាណ​ជា​១,១​លាន​អឺ​រ៉ូ ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​បង្ក្រាប​ការ​រត់​ព័ន្ធ​ពពួកសត្វ​ព្រៃ។

របស់​អស់ទាំង​នេះ​ដែល​ត្រូវ​បាន​ដុត​ចោល​នៅ​ទីក្រុង​ណៃ​ពិដោ​ រដ្ឋធានី​មី​យ៉ា​ន់​ម៉ា មាន​ភ្លុក​ដំរី​ចំនួន​២៧៧ ស្នែងក្ដាន់​១៥៤៤​ ព្រមទាំង​ឆ្អឹង​ខ្លា ​និង​របស់របរ​ចាប់​រឹបអូស​ឯទៀត​ៗ មាន​ទម្ងន់​ជាង​១,៤​តោន​។

​លោក​ OHN WIN​ រដ្ឋមន្ត្រី​ធនធានធម្មជាតិ​និង​អភិរក្ស​បរិស្ថាន​ថ្លែង​ថា វា​ជា​រឿង​សំខាន់​ណាស់​ដែល​ត្រូវ​អភិរក្ស​ឲ្យ​បាន​គង់​វង់​ធនធានធម្មជាតិ​របស់​ប្រទេស​យើង ដី ទឹក ព្រៃ​ឈើ ភ្នំ​និង​ពពួកសត្វ​ព្រៃ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ៗ​។

មី​យ៉ា​ន់​ម៉ា​ស្ថិត​នៅ​ក្នុង​តំបន់ត្រីកោណមាស​ជាប់​ព្រំដែន​ជាមួយ​ថៃ​និង​ឡាវ ហើយ​ជា​ចំណុច​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ខុសច្បាប់​ពពួកសត្វ​ព្រៃ​។​ការ​រត់ពន្ធ​ធ្វើ​ជា​ពិសេស​ឆ្ពោះទៅ​កាន់​ប្រទេស​ចិន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ