ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិចបញ្ឆោត​ដាក់​នុយ​… ពួន​ចាំ​ស្ទាក់​តាម​ផ្លូវ​បាន​ទាំង​២

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ត្រូវ​សមត្ថកិច្ច​ប្រើ​ធ្នាក់​ឲ្យ​យក​ថ្នាំ​ញៀន​មក​ឲ្យ​ម៉ូយ រួច​ឃាត់ខ្លួន​ដកហូត​ថ្នាំ​ញៀន និង​វត្ថុ​តាង​មួយ​ចំនួន​។ ករណី​បង្ក្រាប​មុខសញ្ញា​ចាស់​នេះ ធើ្វ​ឡើង​កាលពី​ម៉ោង​១​និង​២០​នាទី​យប់ ថ្ងៃ​ទី​៣ ខែតុលា…

ខេត្តកំពង់ស្ពឺ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ត្រូវ​សមត្ថកិច្ច​ប្រើ​ធ្នាក់​ឲ្យ​យក​ថ្នាំ​ញៀន​មក​ឲ្យ​ម៉ូយ រួច​ឃាត់ខ្លួន​ដកហូត​ថ្នាំ​ញៀន និង​វត្ថុ​តាង​មួយ​ចំនួន​។ ករណី​បង្ក្រាប​មុខសញ្ញា​ចាស់​នេះ ធើ្វ​ឡើង​កាលពី​ម៉ោង​១​និង​២០​នាទី​យប់ ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៨ តាម​ផ្លូវលំ​១​កន្លែង ស្ថិត​ក្នុងភូមិ​វាល​ធំ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច​។

ជនសង្ស័យ​ទី​១-​ឈ្មោះ ឃាង សុ​ជាតិ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ និង​ទី​២-​ឈ្មោះ​គឹ​ម វុ​ទ្ធី ភេទ​​ប្រុស អាយុ​២៧​ឆ្នាំ​។ ពួក​គេ​ទាំង​២​នាក់​រស់នៅ​ភូមិ​-​ឃុំ​តេ​ជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ខេត្តកំពត ហើយ​វត្ថុ​តាង​ដែល​ដកហូត​បាន​រួម​មាន ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​៥​កញ្ចប់ (​តូច​៤​មធ្យម​១), ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​១, ទូរស័ព្ទ​ដៃ​២​គ្រឿង និង​ម៉ូតូ​ចាស់​១​គ្រឿង​។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ឲ្យ​ដឹង​ថា មុន​ឈាន​ដល់​បង្ក្រាប​មុខសញ្ញា​ខាងលើ​នេះ សមត្ថ​កិច្ច​បាន​ធ្វើការ​បង្ក្រាប​មុខសញ្ញា​ប្រើប្រាស់​ថ្នាំ​ញៀន​ជា​ច្រើន​នាក់ ហើយ​ពួក​គេ​តែង​ឆ្លើយ​សារភាព​ប្រាប់​ប្រភព​ទិញ​។ ដោយ​ចង់​បង្ក្រាប​មុខសញ្ញា​ចែកចាយ សមត្ថកិច្ច​ក៏​ប្រើ​ធ្នាក់​ឲ្យ​ជនសង្ស័យ​យក​ថ្នាំ​ញៀន​មក​លក់ដូរ រួច​សមត្ថកិច្ច​ពួន​ចាំ​តាម​ផ្លូវ​។ លុះដល់​ម៉ោង​កើត​ហេតុ មុខសញ្ញា​ជនសង្ស័យ​ទាំង​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​គ្នា​យក​ថ្នាំ​ញៀន​ឲ្យ​ម៉ូយ​តាម​ការ​ណាត់​មែន ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​នាំ​មក​ចាត់ការ​តែ​ម្តង​។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយា​ល័យ​ជំនាញ​គ្រឿងញៀន ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ