ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ពី​កម្ពុជា​ក្នុង​មនុស្ស​ម្នាក់​ៗ​ជំពាក់​បំណុល​បរទេស​ប៉ុន្មាន​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទាក់ទង​នឹង​បំណុល​នេះ​ដែរ​រហូត​មក​ដល់​ពេល​នេះ​កម្ពុជា​មាន​ជាប់បំណុល​បរទេស​ប្រមាណ​៦០០០-៧០០០​លាន​ដុល្លា​អា​មេ​រិ​ក​ត្រូវជា​២៨​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) ។ បើ​គិត​បំណុល​ក្នុង​មនុស្ស​ម្នាក់​ៗ គឺ​មាន​ប្រមាណ​៣០០-៤០០​ដុល្លា​អា​មេ​រិ​ក ។ នេះ​បើ​តាម​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​លោក សុខ…

រាជធានី​ភ្នំពេញ ៖ ទាក់ទង​នឹង​បំណុល​នេះ​ដែរ​រហូត​មក​ដល់​ពេល​នេះ​កម្ពុជា​មាន​ជាប់បំណុល​បរទេស​ប្រមាណ​៦០០០-៧០០០​លាន​ដុល្លា​អា​មេ​រិ​ក​ត្រូវជា​២៨​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) ។

បើ​គិត​បំណុល​ក្នុង​មនុស្ស​ម្នាក់​ៗ គឺ​មាន​ប្រមាណ​៣០០-៤០០​ដុល្លា​អា​មេ​រិ​ក ។ នេះ​បើ​តាម​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​លោក សុខ ឥ​សាន្ត បាន​ប្រាប់​ឲ្យ​ដឹង​តាម​បណ្តាញ​សង្គម​តេ​ទ្បេ​ក្រាម​នា​ព្រឹក​ថ្ងៃ​ទី​០៥ តុលា ឆ្នាំ​២០១៨​នេះ ។ បើ​តាម​លោក​សុខ ឥ​សាន្ត ឱ្យ​ដឹង​ទៀត​ថា បំណុល​កម្ពុជា​ដែល​ជំពាក់​បរទេស​បើ​ប្រៀបធៀប​នឹង​បណ្តា​ប្រទេស​នៅ​សហគមន៍​អឺរ៉ុប​មាន​ប្រទេស​មួយ​ចំនួន​បាន​ជាប់បំណុល​ពី​៦០​ភាគរយ​ដល់​ជាង​១០០ ភាគរយ ។

ចំណែក​ប្រទេស​មហាអំណាច​សហរដ្ឋអាមេរិក​វិញ ទោះបីជា​មហាអំណាច​សេដ្ឋកិច្ច​លើ​លោក​ក៏​ពិតមែន តែ​សហរដ្ឋអាមេរិក​ក៏​មាន​ជាប់បំណុល​បរទេស​ច្រើន​គួរសម​ដែរ ។ បើ​គិត​ក្នុង​ប្រជាជន​ម្នាក់​មាន​ប្រមាណ​៤០០០០​ទៅ ៥០០០០​ដុល្លារ​អា​មេ​រិ​ក ។ នេះ​បើ​តាម​លោក សុខ ឥ​សាន្ត ។

អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​រូប​នេះ​បាន​គូសបញ្ជាក់​ថា ការ​លើក​ឡើង​នេះ​មិនមែន​ជា​រឿង​ឈឺក្បាល​ពី​ប្រទេស​ដទៃ​ទេ ។ តែ​ដោយសារ​តែ​ពួក​ប្រឆាំង​ទាំង​ក្នុង និង​ក្រៅប្រទេស​តែងតែ​មួលបង្កាច់​ពី​បញ្ហា​បំណុល​បរទេស​មក​បង្ខូច​កេ​រ្ត៍​ឈ្មោះ​រាជរដ្ឋាភិបាល​កម្ពុជា​ថា ធ្វើ​ឲ្យ​មាន​បំណុល​ទុក​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​ទទួល​រង​សង​បុល ត្រង់​ប្រទេស​ដទៃ​ជំពាក់​បរទេស​ធ្ងន់ធ្ងរ​ជាង​កម្ពុជា​ពួក​មិន​និយាយ​ឡើយ ។ លោក​សុខ ឥ​សាន្ត ក៏​បាន​សង្កត់ធ្ងន់​ថា ជា​រួម​បំណុល​របស់​ម្ពុ​ជា​ជា​បំណុល​អាច​គ្រប់គ្រង​បាន ដោយសារ​រាជរដ្ឋាភិបាល​កម្ពុជា​មានការ​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ប្រទេស​ជាតិ និង​ប្រជាជន​កម្ពុជា​មិនមែន​ចេះ​តែ​ខ្ចី​ៗ​យក​មក​ស៊ីចាយ​ឥតប្រយោជន៍​ដូច​ពួក​ប្រឆាំង​ចេះ​តែ​ថា​នោះ​ទ្បើ​យ ។

គួរ​ឮ​កថា ដោយ​យោង​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​១៩៩១ បណ្តា​ប្រទេស​ជា​ហត្ថលេខី​បាន​សន្យា​ជួយ​ស្តា និង​កសាង​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា​ឡើង​វិញ ដោយ​ផ្តល់​ជា​ជំនួយ​ផ្សេង​ៗ​រួម​មាន​ជំនួយ​ឥត​សំណង និង​ជំនួយ​ជា​កម្ចីសម្បទាន​មានការ​ប្រាក់​ទាប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ