ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្ទុះ​គ្រុនចាញ់​បក្សី​ទូ​ទាំង​ប្រទេស សួនសត្វ​ត្រូវ​បង្ខំចិត្ត​ (មាន​វីដេអូ)

5 ឆ្នាំ មុន

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា សួនសត្វ​មួយ​កន្លែង​ត្រូវ​បង្ខំចិត្ត​ប្រើប្រាស់​សត្វ​ភេ​ន​ឃ្វី​ន​ធ្វើ​ពី​ជ័រ​ជំនួស​ឲ្យ​សត្វ​មានជីវិត​មែនទែន ដាក់​នៅ​ក្នុង​ទ្រុង​ពិសេស​​តម្លៃ​ជិត​៨​សែន​ដុល្លារ​អា​មេ​រិ​ក ក្រោយ​ពី​មាន​ផ្ទុះ​ជំ​អឺ​គ្រុនចាញ់​សត្វ​បក្សី​។ សួនសត្វ Telford…

អង់គ្លេស ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា សួនសត្វ​មួយ​កន្លែង​ត្រូវ​បង្ខំចិត្ត​ប្រើប្រាស់​សត្វ​ភេ​ន​ឃ្វី​ន​ធ្វើ​ពី​ជ័រ​ជំនួស​ឲ្យ​សត្វ​មានជីវិត​មែនទែន ដាក់​នៅ​ក្នុង​ទ្រុង​ពិសេស​​តម្លៃ​ជិត​៨​សែន​ដុល្លារ​អា​មេ​រិ​ក ក្រោយ​ពី​មាន​ផ្ទុះ​ជំ​អឺ​គ្រុនចាញ់​សត្វ​បក្សី​។

សួនសត្វ Telford នៅ Shropshire បាន​សាងសង់​ទ្រុង​សម្រាប់​ដាក់​សត្វ​ភេ​ន​ឃ្វី​ន​ដ៏​ពិសេស​មួយ ដោយ​គិត​ថា នឹង​យក​ភេ​ន​ឃ្វី​ន​ពូជ Humboldt មក​ចិញ្ចឹម​។ ពួក​គេ​បាន​ឲ្យ​បុគ្គលិក​ទៅ​សិក្សា​ពី​វគ្គ​ថែរក្សា​សត្វ​ភេ​ន​ឃ្វី​ន​ទៀត​ផង ដើម្បី​ត្រៀម​នឹង​ទទួល​មក​មើលថែ​នៅ​ក្នុង​ទ្រុង​។

ស្រាប់តែ​មួយ​ខែ​ក្រោយ ពួក​គេ​បាន​ទទួល​ដំណឹង​ថា សត្វ​ភេ​ន​ឃ្វី​ន​នឹង​មិន​អាច​មក​ដល់​សួនសត្វ​ខាងលើ​ទេ ដោយសារ​តែ​វា​មាន​ចំនួន​តិច​ខ្លាំង ក្រោយ​មាន​ផ្ទុះ​ជំងឺគ្រុនចាញ់​បក្សី​ទូ​ទាំង​ផ្ទៃ​ប្រទេស​។

ម្ចាស់​របស់​សួនសត្វ​ខាងលើ ឈ្មោះ Scott Adams អាយុ​៣៥​ឆ្នាំ មិន​បានដឹង​សោះ​ថា ការ​ត្រៀម​ទុក​របស់​លោក​ស្រាប់តែ​បរាជ័យ​បែប​នេះ​។ លោក​ក៏​សម្រេចចិត្ត​បង្កើត​ទៅ​ជា​សត្វ​ភេ​ន​ឃ្វី​ន​ធ្វើ​ពី​ជ័រ ដើម្បី​ឲ្យ​ក្មេង​ៗ​មើល​មួយ​រយៈ មុន​ពេល​សត្វ​មែនទែន​មក​ដល់​។

លោក​ថា នេះ​គឺ​ដោយសារ​តែ​សត្វ​ភេ​ន​ឃ្វី​ន​ក្នុងស្រុក​ពេល​នេះ កម្រ​យ៉ាង​ខ្លាំង ដែល​គេ​អនុញ្ញាត​ឲ្យ​មាននៅ​តែ​សួនសត្វ​ធំ​ៗ​កម្រិត​ថ្នាក់​ជាតិ​ប៉ុណ្ណោះ​។ ចំពោះ​សួនសត្វ​តូច​ៗ ដូច​ជា​របស់​លោក គឺ​មិន​អាចយ​កមក​បាន​ទេ​។ ដូចនេះ​ហើយ មាន​តែ​ប្រើ​សត្វ​ជ័រ​ជំនួស​សិន​៕ វីដេអូ​ឃ្លីប​ដក​ស្រង់​ចេញពី ៖ Sami Hussein

https://www.youtube.com/watch?v=6gmEc9CrCns

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ