ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​បាត់បង់​ទេ កំពុង​រៀបចំ​បើក​សង​វិញ​ហើយ

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ក្រោយ​ផ្ទុះ​រឿងអាស្រូវ​មេបញ្ជាការ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ រឿង​ស៊ីដាច់​លុយ​កូនចៅ និង​មន្ត្រី​ក្រោម​ឱវាទ ឈាន​ទៅ​ដល់​គណៈកម្មការ​ចំពោះ​កិច្ច​កង​រាជ​អាវុធ​ហត្ថ លើ​ផ្ទៃ​ប្រទេស​ចុះ​ធ្វើ​អធិការកិច្ច រួច​មក​មន្ត្រី​ដែល​មិន​សង្ឃឹមថា ទទួល​បាន​លុយ​នោះ បែរជា​មាន​សង្ឃឹម​ឡើង​វិញ​ដោយ​ម្នាក់​ៗ​បាន​ទទួល​ថវិកា​ឧបត្ថម្ភ​អន្តរាគមន៍​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ…

ខេត្តកំពង់ស្ពឺ ៖ ក្រោយ​ផ្ទុះ​រឿងអាស្រូវ​មេបញ្ជាការ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ រឿង​ស៊ីដាច់​លុយ​កូនចៅ និង​មន្ត្រី​ក្រោម​ឱវាទ ឈាន​ទៅ​ដល់​គណៈកម្មការ​ចំពោះ​កិច្ច​កង​រាជ​អាវុធ​ហត្ថ លើ​ផ្ទៃ​ប្រទេស​ចុះ​ធ្វើ​អធិការកិច្ច រួច​មក​មន្ត្រី​ដែល​មិន​សង្ឃឹមថា ទទួល​បាន​លុយ​នោះ បែរជា​មាន​សង្ឃឹម​ឡើង​វិញ​ដោយ​ម្នាក់​ៗ​បាន​ទទួល​ថវិកា​ឧបត្ថម្ភ​អន្តរាគមន៍​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ គ្រប់​គ្នា​នេះ​បើ​តាម​ការ​បញ្ជាក់​ប្រាប់​ពី​សំណាក់​មន្ត្រី​អាវុធហត្ថ​តូចតាច​ម្នាក់​។

ដោយឡែក​មេបញ្ជាការ​រង​អាវុធហត្ថ​ស្រុក​មួយ​ក្នុង​ចំណោម​ក្រុង​ស្រុក​ទាំង​៨​បាន​បង្ហើប​ថា​ដំបូង​គឺ​ប្រជុំ​រួម​ទាំងអស់​ទាំង​មន្ត្រី និង​មេបញ្ជាការ​ក្រោយមក​គេ​បំបែក​គ្នា​សួរនាំ​តែ​មេ​ៗ​ស្រុក​ប៉ុណ្ណោះ​។

បើ​តាម​មន្ត្រី​អាវុធហត្ថ​មួយ​រូប​បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​៥ តុលា​នេះ​ថា ចាប់តាំងពី​ថ្ងៃ​ទី​២ តុលា​២០១៨ ដែល​ក្រុម​អធិការកិច្ច​ចុះ​មករ​ហូត​មក​ដល់​ពេល​នេះ គឺ​នៅ​មិន​ទាន់​ដឹង​លទ្ធផល​នៅឡើយ​ទេ តែ​ចំពោះ​លុយ​ទាំងនោះ​ត្រូវ​បានដឹង​ថា មិន​ទាន់​យក​ទៅ​ណា​នោះ​ទេ នេះ​បើ​តាម​ការ​បញ្ជាក់​ប្រាប់​ពី​សំណាក់​មេបញ្ជាការ​រង​មួយ​រូប​។

ថ្វី​ត្បិត​តែ​គណៈកម្មការ​ចំពោះ​កិច្ច​ដែល​ដឹកនាំ​ដោយ លោក​ឧត្តម​សេស​នី​យ៍​ត្រី ស៊ឹ​ម ហុង នៅ​មិន​ទាន់​បង្ហាញ​លទ្ធផល​ផ្លូវការ​ដែល​ចុះ​ធ្វើ​អធិការកិច្ច នៅ​ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ មន​ទាន់​បញ្ចេញ​របាយការណ៍​ផ្លូវការ​នៅឡើយ​ក្តី​។

តែ​មាន​តម្រុយ​ថា «​ចំពោះ​លុយ​ទាំងអស់​ត្រូវ​បានដឹង​ថា មិន​បាត់​នោះ​ទេ គឺ​ទុក​បើក​ឱ្យ​មន្ត្រី​ទាំង​១២០​នាក់​ទាំងអស់​តែ​ម្តង ហើយ​ការ​បើក​ថវិកា​ដែល​ប្រុង​នឹង​បាត់​ទៅ​នេះ គឺ​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​៤ ខែតុលា មករ​ហូត​ដល់​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៨​ទើប​បញ្ចប់​។ តែ​មន្ត្រី​ខ្លះ​ទៀត​លើក​ឡើង​ថា កុំ​តែ​បែក​រឿង​កុំ​អី​លុយ​ទាំងនេះ​មិនដឹង​ជា​ជិះ​ស្គី​ទៅ​ដល់​ណា​នោះ​ទេ​»​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​នៅ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ