ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតក​រលាក់​មុខ​ឆក់​យក​ជីវិត​បុរស​ពីរ​នាក់​លើ​ផ្លូវជាតិលេខ​៧

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ បុរស​ពីរ​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​ បន្ទាប់​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​បុក​ពេញទំហឹង ក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា​ពី​ជើង​ទៅ​ត្បូង ស្ថិត​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៧ ​ក្បែរផ្លូវ​បំបែក​អូរ​ពង់​មាន់ ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង…

ខេត្តស្ទឹងត្រែង ៖ បុរស​ពីរ​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​ បន្ទាប់​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​បុក​ពេញទំហឹង ក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា​ពី​ជើង​ទៅ​ត្បូង ស្ថិត​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៧ ​ក្បែរផ្លូវ​បំបែក​អូរ​ពង់​មាន់ ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង កាលពី​វេលា​យប់​ថ្ងៃ​ទី​៤តុលា ២០១៨​។

នគរបាល​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ដែល​បាត់​បង់ជីវិត​ដោយសារ​គ្រោះថ្នាក់​ចរាចរ​ខាងលើ​ទាំង​​​២​នាក់ ម្នាក់​ឈ្មោះ​ជួន សុខ​បូ​រ៉ា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​រាជានុ​កូ​ល​សង្កាត់​ក្រុង​ស្ទឹង​ត្រែង ចំណែក​ម្នាក់​ទៀត​ឈ្មោះ​ពឿ​ន សា​រ៉ាត់ ភេទប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ឃុំ​ទួល​សុ​ភី ស្រុក​អូរ​រាំង​ឪ ខេត្តកំពង់ចាម​។

ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ ក្រោយ​ជួបជុំ​ហូប​អាហា​ពេល​ល្ងាច​រួម​គ្នា​យុវជន​ទាំង​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​អិុច​ស៊ី​ន​ធ័​រ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ធ្វើ​ដំណើរ​ចេញពី​ខេត្តស្ទឹងត្រែង​ត្រឡប់​មក​ផ្ទះ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុច​កើតហេតុ​មាន​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​បើកបរ​ក្នុង​ល្បឿន​លឿន​បាន​បុក​ពីក្រោយ​ផ្លោង​ទៅ​ខាង​ឆ្វេង​ដៃ​នៃ​ផ្លូវ បណ្តាល​អោយ​ជន​រង​គ្រោះ​ទាំង​២​នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង​។

ចំណែក​អ្នកបើកបរ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​បាន​បើករថយន្ត​គេច​បាត់ស្រមោល ​ដោយគ្រាន់តែ​បន្សល់​ទុក​តែ​កាង​រថយន្ត​ដែល​ធ្លាក់​នៅ​ចំណុច​កើតហេតុ​ប៉ុណ្ណោះ ទើប​ដាក់​ការ​សង្ស័យ​ថា​ជា​រថយន្ត​កូរ៉េ​។

បច្ចុប្បន្ន​សព​ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​រថយន្ត​បង្ក​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ដើម្បី​ឲ្យ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ