ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​ព័ត៌មានវិទ្យា​ចោទ​ភ្នាក់ងារ​ស៊ើប​ការណ៍​៧​នាក់

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​រុ​ស្ស៊ី​៖ តុលាការ​អា​មេ​រិ​ក​ប្រកាស​នា​ថ្ងៃ​ទី​៤​តុលា​ពី​ការ​ចោទប្រកាន់ ភ្នាក់​ងារ​​ស៊ើ​ប​ការណ៍​រុ​ស្ស៊ី​៧​នាក់ ក្នុង​ក្រប​ខណ្ឌ​នៃ​យុទ្ធនាការ​ពិភពលោក​វាយប្រហារ​ខាង​ព័ត៌​មានវិទ្យា​ដែល​គេ​ទម្លាក់​កំហុស​លើ​វិមាន​ក្រឹម​ឡាំង ហើយ​បរិហារ​ដោយ​ពួក​មហា​អំណាច​លោក​ខាងលិច​។ ការ​ចោទប្រកាន់​ទាំងនេះ​រួម​មាន​ជា​ពិសេស​ភ្នាក់ងារ​រុ​ស្ស៊ី​៤​នាក់​ដែល​ការ​បណ្ដេញ​ពួក​គេ​ចេញ ប្រកាស​កាលពី​ថ្ងៃ​ទី​៤​តុលា​ដោយ​ប្រទេស​ហូ​ឡង់ ដែល​ចោទ​ពួក​គេ​ថា​ប៉ុនប៉ង​វាយ​ប្រហារ​ព័ត៌មានវិទ្យា ប្រឆាំង​ទីស្នាក់ការ​អង្គការ​ដើម្បី​ការ​ហាមឃាត់​អាវុធ​គីមី​OIAC​ក្រុង​ឡា​អេ​។ ​នេះ​ជា​ការ​គូសបញ្ជាក់​របស់​លោក​JOHN…

សហរដ្ឋអាមេរិក​-​រុ​ស្ស៊ី​៖ តុលាការ​អា​មេ​រិ​ក​ប្រកាស​នា​ថ្ងៃ​ទី​៤​តុលា​ពី​ការ​ចោទប្រកាន់ ភ្នាក់​ងារ​​ស៊ើ​ប​ការណ៍​រុ​ស្ស៊ី​៧​នាក់ ក្នុង​ក្រប​ខណ្ឌ​នៃ​យុទ្ធនាការ​ពិភពលោក​វាយប្រហារ​ខាង​ព័ត៌​មានវិទ្យា​ដែល​គេ​ទម្លាក់​កំហុស​លើ​វិមាន​ក្រឹម​ឡាំង ហើយ​បរិហារ​ដោយ​ពួក​មហា​អំណាច​លោក​ខាងលិច​។

ការ​ចោទប្រកាន់​ទាំងនេះ​រួម​មាន​ជា​ពិសេស​ភ្នាក់ងារ​រុ​ស្ស៊ី​៤​នាក់​ដែល​ការ​បណ្ដេញ​ពួក​គេ​ចេញ ប្រកាស​កាលពី​ថ្ងៃ​ទី​៤​តុលា​ដោយ​ប្រទេស​ហូ​ឡង់ ដែល​ចោទ​ពួក​គេ​ថា​ប៉ុនប៉ង​វាយ​ប្រហារ​ព័ត៌មានវិទ្យា ប្រឆាំង​ទីស្នាក់ការ​អង្គការ​ដើម្បី​ការ​ហាមឃាត់​អាវុធ​គីមី​OIAC​ក្រុង​ឡា​អេ​។ ​នេះ​ជា​ការ​គូសបញ្ជាក់​របស់​លោក​JOHN DEMERS​អនុរដ្ឋមន្ត្រី​យុត្តិធម៌​អា​មេ​រិ​ក​ទទួល​បន្ទុក​សន្តិសុខ​ជាតិ​។

ភ្នាក់ងារ​រុ​ស្ស៊ី​ទាំង​៧​នាក់​នេះ​ទទួល​ការ​ចោទប្រកាន់​ដោយ​សហរដ្ឋអាមេរិក ពី​បទ​លួច​ព័ត៌មានវិទ្យា​បណ្ដា​ស្ថាប័ន​កីឡា​អន្តរជាតិ ព្រមទាំង​ក្រុមហ៊ុន​អា​មេ​រិ​ក WESTINGHOUSE​ ដែល​ផ្ដល់​ជា​ពិសេស​ប្រេងឥន្ធនៈ​នុយក្លេអ៊ែរ​ដល់​បណ្ដា​មជ្ឈ​មណ្ឌល​​នុយក្លេអ៊ែរ​អ៊ុយ​ក្រែ​ន​។ ​ពួក​គេ​ទទួល​ការ​ចោទប្រកាន់​ពី​បទ​លាងលុយកខ្វក់ ក្លែងបន្លំ​ធនាគារ ក្លែងបន្លំ​ព័ត៌មានវិទ្យា​និង​ក្លែងបន្លំ​អត្តសញ្ញាណ​។​យោង​តាម​បទ​ចោទប្រកាន់ អំពើ​របស់​ពួក​គេ​បាន​ប្រព្រឹត្ត​ពី​ខែធ្នូ​ឆ្នាំ​២០១៤​ទៅ​ខែឧសភា​ឆ្នាំ​២០១៨​។

លោក​DEMERS​បញ្ជាក់​ថា ប្រតិបត្តិការ​របស់​អ្នក​ទាំងនេះ ទាក់ទិន​នឹង​វិធីសាស្ត្រ​ទំនើប​ហើយ​គ្មាន​ការ​អនុញ្ញាត លុក​ចូល​បណ្ដា​បណ្ដាញ​ព័ត៌មានវិទ្យា​របស់​ពួក​អ្នក​រង​គ្រោះ សំដៅ​លួច​ព័ត៌មាន​របស់​ឯកជន​ឬ​បណ្ដា​ព័ត៌មាន​រសើប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ