ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច​ឹងៗ​..អស់លោកពិតជាក្លាហាន ផ្អើលពេញវត្ត

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ក្មេង​ស្ទាវ​២​ក្រុម​ ប្រដាប់ដោយ​ដាវកាំបិត និង​ដំបង បាន​បើក​ឆាកប្រយុទ្ធគ្នា​ផ្អើល​ពេញ​វត្ត ក្នុង​ពិធី​រាំ​ធុងបាស់​កំដរ​វេនកាន់បិណ្ឌ​ទី​៧ ។ ករណី​នេះ​ កើតឡើង​នៅ​ក្នុង​បរិវេណ​វត្ត​អន្លង់​រាប…

ខេត្តពោធិ៍សាត់ ៖ ក្មេង​ស្ទាវ​២​ក្រុម​ ប្រដាប់ដោយ​ដាវកាំបិត និង​ដំបង បាន​បើក​ឆាកប្រយុទ្ធគ្នា​ផ្អើល​ពេញ​វត្ត ក្នុង​ពិធី​រាំ​ធុងបាស់​កំដរ​វេនកាន់បិណ្ឌ​ទី​៧ ។ ករណី​នេះ​ កើតឡើង​នៅ​ក្នុង​បរិវេណ​វត្ត​អន្លង់​រាប ស្ថិត​ក្នុង​ភូមិ​ចំការ​ជ្រៃ​ខាងជើង ឃុំ​អន្លង់​រាប ស្រុក​វាល​វែង កាលពី​ថ្ងៃ​ទី​១ ខែតុលា វេលា​ម៉ោង​៩​យប់ ។ ភ្លាម​ៗ​នោះ កម្លាំង​នគរបាល​ប៉ុស្ដិ៍ និង​នគរបាល​ស្រុក​វាល​វែង បាន​ចុះ​ទៅ​បង្ក្រាប​និង​ឃាត់ខ្លួន​បាន​ចំនួន​៣​នាក់​ក្នុង​ចំណោម​ជិត​២០​នាក់ ព្រមទាំង​ដកហូត​វត្ថុ​តាង​កាំបិត​ចុង​ស្រួច​១​ផង​ដែរ ។

អធិការ​នគរបាល​ស្រុក​វាល​វែង​បាន​ឲ្យ​ដឹង​ថា ក្មេង​ទំនើង​ទាំង​៣​នាក់​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នេះ​មាន ១-​ឈ្មោះ សួន វិចិត្រ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ២-​ឈ្មោះ ផ​ន សុ​ភ័ក្ត្រ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ និង​៣-​ឈ្មោះ សូត្រ ណុ​ប ភេទ​ប្រុស អាយុ​២១​ឆ្នាំ ។ ទាំង​៣​នាក់ រស់នៅ​ភូមិ​ក្រាំងរ​ងៀង ឃុំ​អន្លង់​រាប ស្រុក​វាល​វែង ។
ទាក់ទិន​នឹង​ហេតុការណ៍​នេះ លោក​អធិការ​បញ្ជាក់​ថា ល្ងាច​សម្រាប់​វេន​កាន់បិណ្ឌ​ទី​៧​នោះ គេ​បាន​សូត្រ​មន្ត​ពី​យប់​ដោយ​មាន​ដាក់​ធុងបាស់រាំ​កម្សាន្ត​ផង ។

លុះ​នៅ​វេលា​ម៉ោង​៩​យប់ ខណៈ​កំពុង​រាំ​លេងសប្បាយ​រីករាយ ស្រាប់តែ​មាន​ក្មេង​ទំនើង​២​ក្រុម​រាំ​ជាន់​ជើង​គ្នា បង្ក​ជា​ទំនាស់​រហូត​ទាញ​ដាវកាំបិត និង​ដំបង ដេញ​វាយ​កាប់​ចាក់​គ្នា​ផ្អើល​ពេញ​វត្ត ប៉ុន្តែ​ពុំ​មាន​ភាគី​ណា​ម្នាក់​រង​របួស​ទេ ។ខណៈ​ក្មេង​ទំនើង​ទាំង​២​ក្រុម កំពុង​ដេញ​វាយ​កាប់​ចាក់​គ្នា​បង្ក​ការ​ភ័យ​ខ្លាច​ដល់​ព្រះសង្ឃ ពុទ្ធបរិស័ទ និង​ប្រជាពលរដ្ឋ​ក្នុង​វត្ត​នោះ កម្លាំង​នគរបាល​ប៉ុស្តិ៍​អន្លង់​រាប សហការ​ជាមួយ​នគរបាល​ស្រុក​វាល​វែង បាន​ចេញ​អន្តរាគមន៍​ដេញ​ប៉ផាប់​ចាប់​ពភីង​ឃាត់ខ្លួន​បាន​ចំនួន​៣​នាក់​ខាងលើ​នេះ ឯ​បក្ខពួក​មួយ​ចំនួន​ទៀត​គេចខ្លួន​បាត់​អស់ ។

ក្មេង​ទំនើង​ទាំង​៣​នាក់​រួម​ទាំង​វត្ថុ​តាង​កាំបិត​ចុង​ស្រួច​១​ផង ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​វាល​វែង ៕

អត្ថបទសរសេរ ដោយ