ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អ៊ី​ណូ​ច្រៀង​រឿងឪពុក​ខ្លួនឯង​ក្នុង​រដូវ​ភ្ជុំ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​តារាចម្រៀង​លោក​អ៊ីណូ ជួប​រឿង​មិន​សប្បាយ​ចិត្ត ដ្បិត​លោកឳពុក​ឈឺ​ធ្ងន់ ។ ក្នុង​ស្ថានភាព​បែប​នេះ​លោក​បាន​តែង​ចម្រៀង​រៀបរាប់​ពី​ឪពុក​ខ្លួន​យ៉ាង​កម្សត់ ។ ការ​បង្ហាញ​បទ​ចម្រៀង​ថ្មី​នេះ​លោក​អ៊ី​ណូ​មាន​បំណង​ចង់​ឲ្យ កូន​ៗ​ទូទៅ​សាង​អំពើ​ល្អ​ស្តាប​ដំបូន្មាន់​អ្នក​មានគុណ និង​ធ្វើបុណ្យ​ទាន់​ឪពុក​ម្តាយ​នៅ​រស់…

រាជធានី​ភ្នំពេញ​៖ ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​តារាចម្រៀង​លោក​អ៊ីណូ ជួប​រឿង​មិន​សប្បាយ​ចិត្ត ដ្បិត​លោកឳពុក​ឈឺ​ធ្ងន់ ។ ក្នុង​ស្ថានភាព​បែប​នេះ​លោក​បាន​តែង​ចម្រៀង​រៀបរាប់​ពី​ឪពុក​ខ្លួន​យ៉ាង​កម្សត់ ។ ការ​បង្ហាញ​បទ​ចម្រៀង​ថ្មី​នេះ​លោក​អ៊ី​ណូ​មាន​បំណង​ចង់​ឲ្យ កូន​ៗ​ទូទៅ​សាង​អំពើ​ល្អ​ស្តាប​ដំបូន្មាន់​អ្នក​មានគុណ និង​ធ្វើបុណ្យ​ទាន់​ឪពុក​ម្តាយ​នៅ​រស់ ។

បន្ទាប់​ពី​តារាចម្រៀង​ផលិតកម្ម​សាន់​ដេ​លោក​អ៊ី​ណូ បង្ហោះ​តាម​យូ​ធូប​បទ​ចម្រៀង​ក្រោម​ចំណងជើង​ថា «​ពុក​ឈឺ​ថ្ងៃ​ភ្ជុំ​» កាលពី​ពេល ថ្មី​ៗ​កន្លង​មក ប្រភព​ពី​ផលិតកម្ម​សាន់​ដេ អះអាង​ថា ជា​បទ​ដែល​លោក​តាក់តែង​ចេញពី​រឿង​ពិត​របស់​ខ្លួន ដោយ​អត្ថន័យ​ពោរពេញ​ដោយ​រស​ជីវិត​គួរ​ឲ្យ​ចាប់អារម្មណ៍ ។

នេះ​ជា​​បទ​ចម្រៀង​ថ្មី ពាក់ព័ន្ធ​នឹង​រដូវ​បុណ្យ​ភ្ជុំ​លើក​ទី​២​ហើយ ដែល​លោក​អ៊ី​ណូ​បាន​បណ្ដែត​នៅ​លើ​យូ​ធូប បន្ទាប់​ពី​ឆ្នាំ​មុន បទ​ចម្រៀង​មួយ​បទ​ក្រោម​ចំណងជើង​ថា​«​ប្រយ័ត្ន​កើត​ប្រេត​» ។ ចំពោះ​បទ​ចម្រៀង​លោក អុ​ី​ណូ ដែល​ទើប​បង្ហោះ​ក្រោម​ចំណងជើង​ថា​«​ពុក​ឈឺ​ថ្ងៃ​ភ្ជុំ​»​មិនមែន​គ្រាន់តែ​និពន្ធ​ដោយ​យក​រឿង​ពិត​នៅ​ក្នុង​សង្គម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺជា​រឿង​ពិត​របស់​ម្ចាស់​សំឡេង​រូប​នេះ​តែ​ម្ដង ដោយសារ​តែ​ពេល​និពន្ធ និង​ថត​បទ​ចម្រៀង គឺ​ឪពុក​របស់​លោក​អ៊ី​ណូ មាន​ជំងឺ​ធ្ងន់ ។

ប្រភព​ដដែល​និយាយ​ថា «​ដោយសារ​តែ​ឪពុក​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ចំ​ថ្ងៃ​ដាក់​បិណ្ឌ ទើប​លោក​សរសេរ​មួយ​បទ​នេះ​ចេញ ហើយ​ក្រោយ​ចេញ​ផលិត​ជា​MV ក៏​តាក់តែង​សាច់​រឿង​ឲ្យ​ត្រូវ​នឹង​អ្វី​ដែល​លោក​ធ្លាប់​បាន​ធ្វើ​ល្អ និង​ធ្វើ​មិន​គប្បី​ចំពោះ​ឪពុក ដើម្បី​ទុក​ក្រើនរំលឹក​ដល់​កូន​ៗ​គ្រប់​រូប​តែ​ម្ដង »​។

ទោះជា​យ៉ាងណា​ក៏​ដោយ មក​ទល់​ពេល​នេះ ឪពុក​របស់​លោក​អុ​ី​បាន​ធូរស្រាល​ហើយ ទើប​ម្ចាស់​បទ​ចម្រៀង​យល់​ថា​បទ​ចម្រៀង​មួយ​បទ​នេះ​មិន​ខុស​ពី​កាដូ​ជួយ​ឲ្យ​ឪពុក​ខ្លួន​បាន​ធូរស្រាល​ទេ ។

លោក​អ៊ី​ណូ បាន​ថ្លែង​ថា «​ទាំង​ខ្លឹមសារ និង​សាច់​រឿង​នៅ​ក្នុង​បទ​នេះ គឺ​ពិតជា​ផុស​ចេញពី​អារម្មណ៍​ភិតភ័យ​ក្នុង​ពេល​ឪពុក​ខ្ញុំ​ឈឺ​ធ្ងន់​ប្រាកដ​មែន ។

ខ្ញុំ​រំពឹង​យ៉ាង​ខ្លាំង​ថា​បទ​ចម្រៀង​នេះ នឹង​មានការ​គាំទ្រ​ច្រើន ដោយសារ​តែ​បទ​ចម្រៀង​ទាំងមូល គឺ​ឆ្លុះ​បញ្ចាំង​ពី​ការ​ខុសឆ្គង​របស់ កូន​ៗ​ភាគច្រើន ដែល​មើល​ស្រាល​ពី​ការ​ប្រឹង​ប្រែង​របស់​ឪពុក និង​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​លះបង់​របស់​ឪពុក​ឡើង​អស់ពី​កម្លាំងចិត្ត បើ​ទោះជា​កូន ម្នាក់​ៗ​ច្រើន​ធ្វើ​ឲ្យ​លោក​ពិបាកចិត្ត​ក្តី ។

បទ​ចម្រៀង​នេះ​មិន​ថា​ច្រៀង និង​សម្ដែង គឺ​ខ្ញុំ​ផ្ទុះ​អារម្មណ៍​ចង់​យំ​តែ​ម្ដង ជា​ពិសេស​នៅ​ពេល​នឹកឃើញ​ពេល​ឪពុក​ឈឺ​ធ្ងន់ ដោយសារ​តែ​ជំងឺ​ចាស់ ដូច​ជា​ជំងឺលើសឈាម​ជា​ដើម​នោះ​។ មក​ទល់​ពេល​នេះ ឪពុក​ខ្ញុំ​មិន​ទាន់​បាន​ធូរស្រាល​ទាំងស្រុង​ទេ ប៉ុន្តែ​បើ​ធៀប​នឹង​ដំណាក់​ធ្ងន់​គឺ​មិន​ដូច​មុន​ទេ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ