Jack Ma ៖ អនាគតនៃពាណិជ្ជកម្មពិភពលោកគឺអាជីវកម្មតូចៗ
ទីក្រុង Bern ៖ ប្រធានអង្គការពាណិជ្ជកម្មពិភពលោក(WTO) លោក Roberto Azevedo និងលោកJack Ma ដែលជាអគ្គនាយកក្រុមហ៊ុន…
ទីក្រុង Bern ៖ ប្រធានអង្គការពាណិជ្ជកម្មពិភពលោក(WTO) លោក Roberto Azevedo និងលោកJack Ma ដែលជាអគ្គនាយកក្រុមហ៊ុន…
ទីក្រុង Bern ៖ ប្រធានអង្គការពាណិជ្ជកម្មពិភពលោក(WTO) លោក Roberto Azevedo និងលោកJack Ma ដែលជាអគ្គនាយកក្រុមហ៊ុន Alibaba Group របស់ប្រទេសចិន បាននិយាយកាលពីថ្ងៃអង្គាមកថា ប្រជាជនមិនគួរភ័យខ្លាចបច្ចេកវិទ្យាទេ តែគួរទាញអត្ថប្រយោជន៍ពីវាដើម្បីអភិវឌ្ឍន៍ការធ្វើពាណិជ្ជកម្ម និងសង្គមវិញ ។
លោក Ma បាននិយាយនៅវេទិកាសាធារណៈរបស់WTOប្រចាំឆ្នាំ ២០១៨ថា ៖« ពួកយើងមិនអាចបញ្ឈប់បច្ចេកវិទ្យាបានទេ តែអ្វីដែលអ្នកអាចធ្វើបាន គឺទទួលយកវា »។
លោក Azevedo ក៏បាននិយាយដែរថា ៖«ការធ្វើពាណិជ្ជកម្មកាន់តែច្រើន នឹងកើតមានឡើងលើវេទិកាឌីជីថល។ វិធីថ្មីៗក្នុងការផ្គត់ផ្គង់ផលិតផលនឹងចាប់ដំណើរការ។ សេវាកម្មថ្មីៗនឹងត្រូវបានបង្កើតឡើង »។
លោក Ma បានបន្តទៀតថា ៖« ៨០%នៃអាជីវកម្មតូចៗនឹងទាញអត្ថប្រយោជន៍ពីការធ្វើសកលភាវូបនីយកម្មក្នុងរយៈពេល៣០ឆ្នាំខាងមុខ។ នៅឆ្នាំ២០៣០ នឹងមានអាជីវកម្មច្រើនជាង៨៥%ជាអាជីវកម្ម E-commerce។ ៩៩%នៃការធ្វើពាណិជ្ជកម្មនឹងកើតមានឡើងលើអ៊ីនធើរណេត ហើយប្រមាណតែ១%ប៉ុណ្ណោះនឹងកើតមានឡើងនៅខាងក្រៅ»។
លោកបានបន្ថែមថា ការធ្វើពាណិជ្ជកម្មបច្ចុប្បន្នអាចមើលឃើញក្នុងកុងតឺន័រ ប៉ុន្តែនៅឆ្នាំ២០២០ វានឹងមានទម្រង់ជាកញ្ចប់ទៅវិញ ។ លោក Ma បានបន្តថា ៖« បច្ចុប្បន្នយើងឃើញមានការផលិតក្នុងប្រទេសចិន ការផលិតក្នុងសហរដ្ឋអាមេរិក ការផលិតក្នុងប្រទេសស្វ៊ីស។ នៅឆ្នាំ២០៣០ យើងនឹងឃើញមានការផលិតលើអ៊ីនធើរណេត »។
ជាមួយគ្នានេះផងដែរ លោក Avezedo បាននិយាយថា បច្ចេកវិទ្យាថ្មីៗកំពុងតែកើតមានឡើង ខណៈដែលហានិភ័យផ្នែកបរិស្ថានក៏កំពុងកាន់តែធ្ងន់ធ្ងរដែរ ហើយកំពុងតែជះឥទ្ធិពលដល់ទស្សនៈលើការធ្វើពាណិជ្ជកម្ម ។
យ៉ាងនេះក្ដី លោកបានបញ្ជាក់ថា លោកនៅជឿជាក់ទៅលើវិធានសំខាន់ៗដូចដែលបានចែងក្នុងកិច្ចព្រមព្រៀងរបស់WTO នោះគឺសារសំខាន់នៃវិធានច្បាស់លាស់ ការបើកទូលាយ កិច្ចសហប្រតិបត្តិការ និងការមិនរើសអើង ៕
ចែករំលែកព័តមាននេះ