ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាណូយ​នឹង​រក្សា​លំនឹង​ទីផ្សារ​សម្រាប់​បុណ្យចូលឆ្នាំ

5 ឆ្នាំ មុន

ទីក្រុង​ហាណូយ ៖ អនុប្រធាន​នាយកដ្ឋាន​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម ប្រចាំ​ា​ណូ​យ លោក Tran Thi Phuong Lan…

ទីក្រុង​ហាណូយ ៖ អនុប្រធាន​នាយកដ្ឋាន​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម ប្រចាំ​ា​ណូ​យ លោក Tran Thi Phuong Lan បាន​ឲ្យ​ដឹង​ថា រដ្ឋធានី​ហាណូយ​នឹង​ធានា​ថា​ការ​ផ្គត់ផ្គង់​និង​តម្រូវការ​ផលិតផល​សំខាន់​ៗ​នឹង​មាន​លំនឹង​មុន​ពេល​បុណ្យចូលឆ្នាំ​សកល និង​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម ។

លោក​បាន​បន្ថែម​ថា ដើម្បី​សម្រេច​គោលដៅ​ទាំងនេះ គណៈកម្មាធិការ​ប្រជាជន​ប្រចាំ​ហាណូយ​បាន​អនុម័ត​កម្មវិធី​រក្សា​លំនឹង​ទីផ្សារ​សម្រាប់​ផលិតផល​សំខាន់​ៗ ។

យោង​តាម​កម្មវិធី​នេះ អាជ្ញាធរ​បាន​ប្រាប់​ដល់​អាជីវកម្ម​ក្នុង​ទីក្រុង​ឲ្យ​បង្កើន​ចំនួន​ស្តុក​ពី​ប្រមាណ​១០​ទៅ​១៥% ក្នុង​មួយ​ខែ​រហូត​ដល់​បុណ្យចូលឆ្នាំ​ចិន ។ គម្រោងការ​នេះ គឺ​យោង​ទៅ​តាម​ចំនួន​ប្រជាជន ស្ថានការណ៍​អាជីវកម្ម និង​ការ​ផ្លាស់​ប្តូរ​ទីផ្សារ​ក្នុង​រយៈ​ពេល​៩​ខែ​ដំបូង​នា​ឆ្នាំ​នេះ ។

ការ​ផ្គត់ផ្គង់​ផលិតផល​សំខាន់​ៗ​ត្រូវ​បាន​ព្យាករណ៍​ថា អង្ករ​ស្មើនឹង​១៩០.៦០០​តោន​, សាច់​​ជ្រូក​៤៤.០០០​តោន​, សាច់​មាន់ ១៤.៦០០​តោន​, សាច់​គោ​១២.៣០៦​តោន​, និង​គ្រឿង​សមុទ្រ ១១.២០០​តោន​ជាដើម ។ ក្រៅពី​នេះ​នៅ​មាន​អាហារ​កំប៉ុង ១២.៨០០​តោន​, បន្លែ ២៥៤.៤០០​តោន​, ស្រាក្រហម ស្រា​បៀរ និង​ភេសជ្ជៈ​កំប៉ុង​ប្រមាណ ២០០​លាន​លី​ត្រ ។

តម្លៃ​លក់​នៃ​ផលិតផល​ទាំងនេះ នឹង​ត្រូវ​បាន​សម្របសម្រួល​ដោយ​នាយកដ្ឋាន​ហិរញ្ញវត្ថុ ហើយ​សហគ្រាស​គួរតែ​ប្រាប់​ដល់​នាយកដ្ឋាន​រាល់ពេល​តម្លៃ​មានការ​ឡើង​ចុះ និង​កែសម្រួល​តម្លៃ​ទៅ​តាម​ការ​ណែនាំ​របស់​នាយកដ្ឋាន ។

គណៈកម្មាធិការ​ខាងលើ​បាន​ប្រាប់​ដល់​សហគ្រាស​ឲ្យ​ប្រើ​ធនធាន​ផ្ទាល់ខ្លួន ឬ​ប្រាក់​កម្ចី​ដើម្បី​ស្តុក​ផលិតផល​ក្រោម​កម្មវិធី​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ