ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​លូតលាស់​សេដ្ឋកិច្ច​ថៃ​អាច​នឹង​អន់​ថយ​

5 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ អ្នកដឹកនាំ​អាជីវកម្ម​ក្នុង​ប្រទេស​ថៃ​បាន​ឲ្យ​ដឹង​ថា ការ​លូតលាស់​សេដ្ឋ កិច្ច​របស់​ប្រទេស​នេះ​នៅ​ឆមាស​ទី​២ នឹង​មាន​កម្រិត​ទាប​ជាង​ឆមាស​ទី​១ ព្រោះតែ​ការ​អន់​ថយ​នៃ​ការ​នាំ​ចេញ និង​វិស័យ​ទេសចរណ៍ ខណៈ​ដែល​តម្លៃ​ប្រេង និង​ប្រាក់​បាត​កើនឡើង…

ទីក្រុង​បាងកក ៖ អ្នកដឹកនាំ​អាជីវកម្ម​ក្នុង​ប្រទេស​ថៃ​បាន​ឲ្យ​ដឹង​ថា ការ​លូតលាស់​សេដ្ឋ កិច្ច​របស់​ប្រទេស​នេះ​នៅ​ឆមាស​ទី​២ នឹង​មាន​កម្រិត​ទាប​ជាង​ឆមាស​ទី​១ ព្រោះតែ​ការ​អន់​ថយ​នៃ​ការ​នាំ​ចេញ និង​វិស័យ​ទេសចរណ៍ ខណៈ​ដែល​តម្លៃ​ប្រេង និង​ប្រាក់​បាត​កើនឡើង ។

ជាមួយ​គ្នា​នេះ​ផង​ដែរ គណៈកម្មាធិការ​អចិន្ត្រៃយ៍​ពាណិជ្ជកម្ម ឧស្សាហកម្ម និង​ធនាគារ​កិច្ច (JSCCIB) បាន​និយាយ​ថា ការ​តានតឹង​ឡើង​នៃ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេ​រិក​និង​ប្រទេស​ចិន នឹង​ប៉ះពាល់​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ក្នុង​ប្រទេស​ថៃ​ទៀត​ផង ។

លោក Kalin Sarasin ប្រធាន​សភាពាណិជ្ជកម្ម​ថៃ​បាន​ឲ្យ​ដឹង​ដែរ​ថា ជម្លោះ​ពាណិជ្ជកម្ម​នេះ​នឹង​ប៉ះពាល់​ដល់​ការ​លូតលាស់​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​ក្នុង​ឆ្នាំ​២០១៩ ។ យោង​តាម​លោក Kalin បាន​ឲ្យ​ដឹង​ថា ជម្លោះ​នេះ​អាច​នឹង​កាត់​បន្ថយ​ការ​លូតលាស់​GDP របស់​ប្រទេស​ថៃ​ប្រមាណ​ពី​០,៦%​ទៅ​០,៨%​នៅ​ឆ្នាំ​២០១៩​ខាង​មុខ ។

លោក Kalin បាន​បន្ថែម​ទៀត​ថា ភ្ញៀវ​ទេសចរ​ក្នុងឆ្នាំនេះ នឹង​ចំណាយ​ថវិកា​ច្រើន​ជាង​មុន ព្រោះ​នាយកដ្ឋាន​ប្រាក់​ចំណូល​បាន​បើក​ដំណើរការ​សាខា​ចំនួន​បី​កន្លែង​ទៀត​នៅ​កណ្តាល​ក្រុង​បាងកក​សម្រាប់​ឲ្យ​ភ្ញៀវ​ទេសចរ​ទៅ​បើក​សំណង​ពន្ធ​វិញ ។

កំណើន​តម្លៃ​ប្រេង និង​កង្វល់​ពី​ការ​ដាក់​ទណ្ឌកម្ម​អា​មេ​រិ​កលើ​អុ​ី​រ៉​ង់ ក៏​ប៉ះពាល់​ដល់​ទស្សន​វិស័យ​នៃ​ការ​លូតលាស់​របស់​ប្រទេស​ថៃ​នៅ​ឆមាស​ទី​២​នេះ​ដែរ ។ កត្តា​ទាំងនេះ​អាច​ជះ​ឥទ្ធិពល​ដល់​តម្លៃ​ប្រេង​ក្នុងស្រុក និង​គោលនយោបាយ​រដ្ឋាភិបាល​ក្នុង​ការ​គ្រប់គ្រង​តម្លៃ​ប្រេង ។

លោក Kalin បាន​និយាយ​ថា ៖« ពួក​យើង​ជឿជាក់​ថា​សេដ្ឋកិច្ច​ប្រទេស​ថៃ​រឹង​មាំ​គ្រប់​គ្រាន់​ក្នុង​ការ​ជំនះ​នឹង​ឥទ្ធិពល​ពី​ខាងក្រៅ​ប្រទេស​បាន »​។

លោក​បាន​បន្ត​ថា ៖« គណៈកម្មាធិការ​ជឿជាក់​ថា​ការ​លូតលាស់​GDP​ក្នុងឆ្នាំនេះ​នឹង​មិន​ស្ថិត​ក្រោម​អត្រា​៤,៤%​ទេ ព្រោះតែ​មានការ​ជំរុញ​ពី​ការ​ចំណាយ​ក្នុងស្រុក ការ​ល្អ​ប្រសើរ​ឡើង​នៃ​ការ​វិនិយោគឯកជន និង​ការ​ចំណាយ​រដ្ឋាភិបាល​ដែល​ជិត​នឹង​សម្រេច​គោល​ដៅ»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ