ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ពេល​ខាង​មុខ​នេះ​នឹង​សម្ពោធ​វិមាន​ ឈ្នះ​-​ឈ្នះ​ ទុកជា​ប្រវត្តិសាស្ត្រ​ឱ្យ​កូន​ខ្មែរ​បានដឹង

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យោធា​សន្តិសុខ ខែកញ្ញា និង​ផែនការ​ខែតុលា ឆ្នាំ​២០១៨ របស់​យោធភូមិ​ភាគ​ទី​៥​បាន​ធ្វើ​ឡើង​វេលា​ព្រឹក​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ឯក…

ខេត្តបាត់ដំបង ៖ កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យោធា​សន្តិសុខ ខែកញ្ញា និង​ផែនការ​ខែតុលា ឆ្នាំ​២០១៨ របស់​យោធភូមិ​ភាគ​ទី​៥​បាន​ធ្វើ​ឡើង​វេលា​ព្រឹក​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជា ការ​យោធភូមិ​ភាគ​ទី​៥, លោក​ឧត្តមសេនីយ៍ឯក ផា​ន់ សាម​ន្ថា នាយ​រង​សេនាធិការ​ចំរុះ​កង​យោធ ពលខេមរៈភូមិន្ទ ដោយ​មានការ​ចូលរួម​ពី​លោក​មេបញ្ជាការ​រង នាយសេនាធិការ សេនាធិការ​រង​យោធភូមិ​ភាគ មេបញ្ជាការ​តំបន់​ប្រ​តិ​បត្ត​ការ​សឹក​រង ពោធិសាត់​បាត់ដំបង ប៉ៃលិន បន្ទាយ​មាន​ជ័យ មេបញ្ជាការ​កងពល កងការពារ​ព្រំដែន​នាយការិយាល័យ​ចំណុះ​យោធភូមិ​ភាគ​សរុប​៥០​នាក់​បាន​ប្រជុំ​ក្នុង​ទីបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ ។

លោក មូល សុ​ភី នាយ​រង​សេនាធិការ​យោធភូមិ​ភាគ​ទី​៥​បាន​អាន​របាយការណ៍​ប្រចាំខែ​កញ្ញា​កន្លង​​មក​ដោយ​ផ្តោត​លើ​បញ្ហា​សន្តិសុខ​រួម​ក្នុង​មូលដ្ឋាន និង​តាម​ព្រំដែន​រួម​គ្នា​ទប់ស្កាត់​រាល់​បទល្មើស បង្ក​អសន្តិសុខ​ដល់​សង្គម​ជាតិ​ជួយ​ប្រជាពលរដ្ឋ​ដែល​ជួប​គ្រោះ​មហន្តរាយ ជំរុញ​វិស័យសេដ្ឋ​កិច្ច​ឲ្យ​កាន់តែ​មានការ​រីក​ចំរើន សំខាន់​ការ​ហ្វឹកហ្វឺន ការ​កសាង​អង្គ​ភាពរឹងមាំ​លើ​គ្រប់​វិស័យ ដើម្បី​ធានា​បាន​នូវ​ជីវភាព​របស់​កងទ័ព ។

ក្រោយ​ពី​មាន​មតិ​ចូលរួម​តាម​បណ្តា​អង្គភាព​ផ្សេង​ៗ​រួច​មក​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង បាន​មាន​មតិ​ថា យើង​មានកម្ម​វិធី​ធំ​ៗ​ជា​ច្រើន​នៅ​ចំពោះ​មុខ​ដែល​ត្រូវធ្វើ​បន្ត សំខាន់​រំលឹក​ខួប​ជា​ប្រវត្តិ​សាស្ត្រ​នៃ​នយោបាយ ឈ្នះ​-​ឈ្នះ ដែល​ត្រូវ​បាន​គំរប់​ខួប​២០​ឆ្នាំ និង​ត្រូវ​សម្ភោ​ធ​វិមាន ​ឈ្នះ​-​ឈ្នះ នៅ​ពេល​ខាង​មុខ​នេះ ជា​ការ​ចងក្រង​ទុកជា​ភ​ស្តុតាង​ប្រវត្តិសាស្ត្រ​ក្នុង​ការ​រំដោះប្រទេស​ជាតិ​ឲ្យ​​បាន​​រួច​ចាក​ផុត​ពី​សង្គ្រាម​ផ្ទៃក្នុង​កន្លង​មក​នោះ គឺ​មានការ​លំបាក​ណាស់​ទម្រាំ​បាន​សុខ​សន្តិ​ភាព​​​​ដូច​​សព្វ​ថ្ងៃនេះ ហើយ​សំខាន់​តំបន់​យោធភូមិ​ភាគ​ទី​៥​នេះ គឺជា​តំបន់​ក្តៅ​លើ​វិស័យ​សង្គ្រាម ហើយ​​ក៏​​ជា​​សកម្មភាព​នាំមុខ​គេ​លើ​វិស័យ​ការ​គ្រប់គ្រង ណែនាំ​កម្លាំង​ទ័ព នាំ​គ្នា​មក​បង្រួបបង្រួម​ជាតិ សាង​សុខ​សន្តិភាព ។

លោក​បាន​បន្ត​អំពី​វត្ថុ​តាង​ក្នុង​ការ​ធ្វើសង្គ្រាម​ពី​សម័យ​នោះ​មក បើ​មាន​អង្គភាព ឬ​បុគ្គល​ណា​នៅ​សេសសល់ សូម​រួមចំណែក​យក​មក​រៀបចំ​ដាក់​តាំងពិព័រណ នៅ​វិមាន​ឈ្នះ​-​ឈ្នះ ដើម្បី​តម្កល់​ទុក​ជា​វត្ថុ​តាង​ប្រវត្តិសាស្ត្រ​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បន្តវេន​បាន​យល់​ដឹងផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ