ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោងសិក្សា​បង្កើត​ខេត្ត​ថ្មី…ឧកញ៉ា​ប្រមូលទិញ​ដីយ៉ាង​គគ្រឹកគគ្រេង

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ដំណឹង​ស្តី​ពី​គម្រោង​សិក្សា​បង្កើត​ខេត្ត​ថ្មី​នៅ​ភូមិភាគ​ឦសាន ដោយ​ត្រូវ​កាត់​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី និងស្រុក​លំ​ផាត់ ខេត្តរតនគិរី ធ្វើ​ជា​ខេត្ត​ថ្មី​មួយ កំពុង​ធ្វើ​ឲ្យ​ក្រុម​ឈ្មួញ និង​ក្រុម​ឧក…

ខេត្តមណ្ឌលគិរី ៖ ដំណឹង​ស្តី​ពី​គម្រោង​សិក្សា​បង្កើត​ខេត្ត​ថ្មី​នៅ​ភូមិភាគ​ឦសាន ដោយ​ត្រូវ​កាត់​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី និងស្រុក​លំ​ផាត់ ខេត្តរតនគិរី ធ្វើ​ជា​ខេត្ត​ថ្មី​មួយ កំពុង​ធ្វើ​ឲ្យ​ក្រុម​ឈ្មួញ និង​ក្រុម​ឧក
ញ៉ា​ៗ ថៅកែ​អ្នក​គួ​ក​ជេ​ដី សម្រុក​នាំ​គ្នា​ទៅ​ប្រមូល​ទិញ​ដី​ទុក​លក់​បន្ត ​ដើម្បី​ចំណេញ​ទៅ​ថ្ងៃក្រោយ​យ៉ាង​គគ្រឹក​គគ្រេង ។ ចំណែក​អ្នកស្រុក​ដែល​ជា​ម្ចាស់​ទឹកដី​ក៏​មិន​បាន​បង្អែបង្អង់​ដែរ គឺ​នាំ​គ្នា​លក់​ភ្លូក​ទឹកភ្លូក​ដី ព្រោះ​កន្លង​មក​លក់​មិន​ដែល​បាន​ថ្លៃ​ឡើយ​តើ​ចាំ​អង្កាល់​ទៀត​ម៉ា​អា​ដី​បាន​ទទេ​ៗ ។

សកម្មភាព​ទិញ​-​លក់​ដី​ក្នុង​តំបន់​គ្រោង​បង្កើត​ខេត្ត​ថ្មី​នេះ ពិតជា​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទីនោះ​មាន​ជីវភាព​ធូរធារ​ជាង​មុន​ពិតមែន ប៉ុន្តែ​បញ្ហា​ថ្មី​ក៏​បាន​កើត​មាន​ឡើង​ដែរ រហូត​ដល់​អាជ្ញាធរ​ខេត្តមណ្ឌលគិរី ចេញ​សេចក្តី​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​ការ​កាប់​រាន​ដី​ព្រៃ​ជា​បន្ទាន់ ដ្បិត​កំពុង​ប៉ះពាល់​ដល់​តំបន់​គម្រប​ព្រៃឈើ និង​ដី​ព្រៃ​បម្រុង​ទុកជា​អចិន្ត្រៃយ៍ ។លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត បាន​ឲ្យ​ដឹង​ថា «​ដោយ​សារ​ដំណឹង​បង្កើត​ខេត្ត​ថ្មី ធ្វើ​ឲ្យ​មាន​សកម្មភាព​កាប់​ទន្ទ្រាន​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិផ្ទាល់ខ្លួន​គគ្រឹកគគ្រេង​…​អាហ្នឹង​!​បើ​យើង​មិន​ត្រួតពិនិត្យ​ទេ ប្រហែលជា​ការ​កាប់​ទន្ទ្រាន​ហ្នឹង​វា​ទៅ​ហើយ​…​ហើយ​ខ្ញុំ​ក៏​ឧស្សាហ៍​ណែ
នាំ​មន្ត្រី​ជំនាញ​ក៏​ដូច​ជា​អាជ្ញាធរ ឲ្យ​ជួយ​ត្រួតពិនិត្យ​និង​ទប់ស្កាត់​ពី​បញ្ហា​នេះ​ដែរ​» ។

លោក​អភិបាលខេត្ត​បន្ត​ថា «​ដោយសារ​តែ​ព័ត៌មាន​បង្កើត​ខេត្ត​ថ្មី ប្រជាពលរដ្ឋ​បាន​សម្រុក​នាំ​គ្នា​ចាប់ដី​ព្រៃ​និង​កាប់​ព្រៃឈើ ដែល​ធ្វើ​ឲ្យ​បញ្ហា​ថ្មី​បាន​លេចឡើង​…​តែ​អាជ្ញាធរ​ក៏​បាន​ទប់ស្កាត់​ទាន់​ពេលវេលា​ខ្លះ​ៗ​ផង​ដែរ​» ។តម្លៃ​ដី​បាន​ហក់​ឡើង​ភ្លាម​ៗ ក្រោយ​ពី​លិខិត​របស់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ត្រូវ​បាន​គេបង្ហោះ​ពេញ​បណ្តាញ​សង្គម កាលពី​អំឡុង​ចុងខែសីហា ឆ្នាំ​២០១៨ ដើម្បី​ស្នើ​ដល់​ប្រមុខ​រាជរ​ដ្ឋាភិ​បាល សិក្សា​បង្កើត​ខេត្ត​ថ្មី​លើ​ទឹកដី​ស្រុក​កោះ​ញែក និង​ស្រុក​លំ​ផាត់ ។

ប្រភព​ព័ត៌មាន​ពី​ស្រុក​កោះ​ញែក​បាន​ឲ្យ​ដឹង​ថា មុន​ដំណឹង​ពី​ការ​បង្កើត​ខេត្ត​ត្រូវ​បែកធ្លាយ ដី​នៅ​តាម​បណ្តោយ​​​ផ្លូវជាតិ​លេខ​៧៦ ឬ​ដី​ក្នុង​ផ្សារ​កោះ​ញែក មាន​តម្លៃ​ប្រមាណ​ចាប់ពី​១.០០០​ដុល្លារ​ទៅ​ជាង​២.០០០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ែត្រ​(​ម៉ែត្រ​ដើរ​) ឬ​ស្ថិត​នៅ​កន្លែង​ត្រូវប៉ាន់​ខ្លាំង​អាច​មាន​តម្លៃ​ជាង​៣.០០០​ដុល្លារ ។ លុះ​ចាប់ពី​ដើមខែ​កញ្ញា ឆ្នាំ​២០១៨​មក តម្លៃ​ដី​នៅ​ស្រុក​កោះ​ញែក​បាន​ហក់​ឡើង​គុណ​នឹង​២​ទៅ​៣​ដង ដែល​ធ្វើ​ឲ្យ​ដី​ក្នុង​តំបន់​នេះ​សង្ស័យ​ថា​រាជរដ្ឋាភិបាល​បង្កើត​ជា​ទីរួមខេត្ត​ថ្មី​(​រដ្ឋបាល​ខេត្ត​) ព្រោះ​មាន
​តម្លៃ​ថ្លៃ​ដូច​មាស​ទៅ​ហើយ ។

ទោះជា​យ៉ាងណា ក្រុម​អ្នកជំនាញ​វិស័យ​ដីធ្លី​បាន​ក្រើនរំឭក​ដល់​ប្រជាពលរដ្ឋ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ទិញ​ដី​នៅ​តំបន់​ខាងលើ ព្រោះ​កាលណា​យើង​ទិញ​ដោយ​មិន​មាន​ដំណឹង​ច្បាស់លាស់ ប្រៀប​បាន​នឹង​យើង​លេងល្បែង​អុ​ី​ចឹ​ង​ដែរ ដ្បិត​ទិញ​ដី​ត្រូវ​ទីតាំង​នឹង​ទទួលផល​ចំណេញ​ភ្លាម​ៗ តែបើ​ជា​ការ​ទិញ​ទាំង​ប្រថុយ​ប្រថាន វា​អាច​នាំ​ហានិភ័យ​នៅ​ថ្ងៃក្រោយ ។ ប៉ុន្តែ​ចំពោះ​អ្នកមាន​វិញ ទោះ​ទិញ​ខុស​ក៏​មិន​មាន​បញ្ហា​ដែរ ដោយ​សារ​គេ​សម្បូរ​លុយ​ទៅ​ហើយ ។

ចំណែក​ក្រុម​អ្នក​តាមដាន​លើ​បញ្ហា​បរិស្ថាន​វិញ​បាន​កត់​សម្គាល់ថា ក្នុងស្រុក​កោះ​ញែក​សព្វថ្ងៃ កំពុង​មាន​សកម្មភាព​មនុស្ស​ដើរ​បាញ់ថ្នាំ​ពណ៌លើ​ដើមឈើ កំណត់​ជា​ព្រំ​ដី​របស់​ខ្លួន​រាប់​សិប​កន្លែង ។ ព្រៃឈើ​ខ្លះ​កំពុង​រង​នូវ​ការ​កាប់​ទន្ទ្រាន​ជា​រៀងរាល់ថ្ងៃ ទោះជា​មាន​បទបញ្ជា​របស់​អភិបាល​ខេត្ត ឲ្យ​ទប់​ស្តា​ត់​ការ​កាប់​រាន​ព្រៃ​យក​ដី​នោះ​ក៏​ដោយ ។ ព្រោះ​ដឹង​ស្រាប់​ហើយ មនុស្ស​និង​ប្រាក់​ដែល​គេ​និយាយ​ជា​ទូទៅ​ថា មាន​ប្រាក់​ទិញ​យក្ស​ប្រើ ទិញ​យក្ស​ជិះ​លេង ។

សេចក្តីរាយការណ៍​ពី​ស្រុក​កោះ​ញែក ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ថា «​មាន​ដី​ព្រៃ​ជា​ច្រើន​កន្លែង​កំពុង​ជាប់​ពាក់ព័ន្ធ​នឹង​អ្នកមាន​អំណាច ប្រើប្រាស់​កម្លាំង​ប្រជាពលរដ្ឋ​ជា​ខែល​ដើម្បី​វាត​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ ក្នុង​តំបន់​ដែន​ជម្រក​ការពារ​សត្វព្រៃ​ភ្នំ​ព្រេច​-​លំ​ផាត់ និង​តំបន់​ដែន​ជម្រក​ការពារ​សត្វព្រៃ​ស្រែ​ពក រាប់រយ​ហិ​កតា ។

ទោះជា​យ៉ាងណា​ក្តី ព័ត៌មាន​នេះ​ នៅ​មិន​ទាន់​មានការ​អះអាង​ជា​ផ្លូវការ​របស់​អាជ្ញាធរ និង​ជំនាញ​ពាក់ព័ន្ធ​នៅឡើយ​ទេ គឺ​ត្រឹមតែ​គេ​ឮ​សុសសាយ​ល្បី​នៅ​ពេញ​ស្រុក​កោះ​ញែក​ប៉ុណ្ណោះ​…»៕​

អត្ថបទសរសេរ ដោយ