ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ ហ៊ុន សែន​៖ ឆ្នាំ២០១៣នេះ​ ភ្ញៀវទេសចរ​អន្តរជាតិ​នឹងកើនលើស​៤លាននាក់​

10 ឆ្នាំ មុន

null

សម្តេចនាយក​រដ្ឋមន្រ្តី ហ៊ុន សែន​ បានមានប្រសាសន័​ដោយរំពឹងថា​ នៅឆ្នាំ២០១៣នេះ​ ភ្ញៀវទេសចរបរទេស​ដែលចូលមក​កំសាន្តនៅកម្ពុជា​ នឹងកើនលើស​៤លាននាក់ ក្នុង​នោះ​៣ខែឆ្នាំ២០១៣នេះ​ ភ្ញៀវទេសចរមាន​ចំនួនជាង១លាន​១សែននាក់​ ។

ប្រសាសន៏​សម្តេចអគ្គមហា​សេនាបតីតេជោ​​ ហ៊ុន សែន​ យ៉ាងដូច្នេះបានធ្វើឡើង​នៅព្រឹកថ្ងៃទី២២ ​ឧសភា ២០១៣​ ក្នុងឱកាសដែលសម្តេចតេជោ បានអញ្ជើញ​​ជាអធិបតីភាព​​សម្ពោធដាក់​ឲ្យប្រើបា្រស់​ជាផ្លូវការនូវ​សមិទ្ឋផលនានា​ក្នុងខេត្តកែប​ ។

ក្នុងឱឝាសនោះដែ​រ សម្តេចប្រមុខរាជរដ្ឋាភិបាល​ក៏បានអំពាវនាវ​ឲ្យប្រជាពលរដ្ឋ​ អាជីវករ និង​ អាជ្ញាធរខេត្តកែប​ ត្រូវយកចិត្តទុកដាក់​ឲ្យបានខ្លាំងចំពោះ​ភ្ញៀវទេសចរ​ ។ ជាមួយគ្នា​នេះដែរ ​សម្តេចនាយករដ្ឋមន្រ្តី ​ហ៊ុន សែន ​ក៏បានអំពាវនាវ​ឲ្យអាជីវករទំាងអស់​មិនត្រូវលក់កោរ​ និងថ្លៃហួស​ហេតុនោះទេ​ ៕