ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លះក្បាលនាគ ដេកស្តូកកណ្តាលផ្លូវ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជ​ធា​និ​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ឡិច​ស៊ី​ស RX300 មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន​ដូច​ហោះ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ស្តុ​ប​ទើប​បង្កើត​ថ្មី ខាង​មុខ​ច្រកចូល​ផ្សារ​ទួល​គោក…

រាជ​ធា​និ​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ឡិច​ស៊ី​ស RX300 មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន​ដូច​ហោះ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ស្តុ​ប​ទើប​បង្កើត​ថ្មី ខាង​មុខ​ច្រកចូល​ផ្សារ​ទួល​គោក តាម​បណ្ដោយ​ផ្លូវ​២៨៩ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក ឡិច​ស៊ី​ស RX300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AH-៧៥៥៥ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២៨៩ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង និង​ក្នុង​ល្បឿន​យ៉ាង​លឿន​។

លុះ​មក​ដល់​ចំណុច​កើតហេតុ​មិន​ប្រយ័ត្ន​ក៏​ជ្រុល​ចង្កូត​ទៅ​នឹង​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្តាល​ឲ្យ​បាក់​អស់ពីរ​កង់ ចំណែកឯ​រថយន្ត​រង​ការ​ខូចខាត​ដាច់​ក្រឡេក​ង់ និង​ក្រពឹត​ផ្នែក​ខាង​មុខ​ចំហៀង​ខាងឆ្វេង​ទៅ​មុខ​លែង​រួច​។ ភ្លាម​ៗ​នោះ​អ្នកបើកបរ​រថយន្ត​បាន​គេចខ្លួន​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ​។

ក្រោយមក​សមត្ថកិច្ច​មូលដ្ឋាន​និង​សមត្ថកិច្ច​ជំនាញ​ក៏​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ហើយ​បាន​ធ្វើការ​ស្ទូច​យក​រថយន្ត​ខាងលើ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ។

គួរ​បញ្ជាក់​ថា ​នេះ​ជា​លើក​ទី​៣​ហើយ​ដែល​មាន​រថយន្ត​បើក​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ខាងលើ​ដែល​ទើបតែ​ដាក់​បាន​ជាង​មួ​យស​ប្ដា​ហ៍​ប៉ុណ្ណោះ​។ រយៈពេល​កន្លង​ទៅ​ពីរ​បី​ថ្ងៃ​ថ្មី​ៗ​នេះ ក៏​មាន​រថយន្ត​ពីរ​គ្រឿង​បាន​បើក​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ខាងលើ​ជា​បន្តបន្ទាប់​ដែល​បង្ក​ឲ្យ​បុរស​ម្នាក់​បាន​បាក់​ក​ស្លាប់​ភ្លាម​ៗ និង​បុរស​ម្នាក់​ទៀត​រង​របួស​។

ប្រជាពលរដ្ឋ​ដែល​រស់​ជុំវិញ​កន្លែង​កើតហេតុ​និង​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​បាន​រអ៊ូរទាំ​ និង​សំដែង​ការ​មិន​ពេញចិត្ត​ចំពោះ​ការ​ដាក់​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​មិន​ស្មើគ្នា​នៅ​ត្រង់​ចំណុច​ដែល​មាន​ភ្លើងស្តុប​ស្ទើរតែ​គ្រប់​ផ្លូវ​ដែល​មាន​របាំង​ដាក់ ពោល​គឺ​មាន​ភាព​ធំ​ម្ខាង​និង​តូច​ម្ខាង ដែល​ហេតុនេះ​ធ្វើ​ឲ្យ​អ្នកបើកបរ​យានជំនិះ​ពិបាក​ក្នុង​ការ​គេច ហើយ​បើក​មិន​បាន​ប្រុង​ប្រយ័ត្ន​ទេ​នោះ​គឺ​និង​បុក​ដូច​ករណី​ខាងលើ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ