រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីហៅលោក សម រង្ស៊ី បានកំពុងនាំសមាជិកសមាជិកា និងកូនខ្មែរឆ្កួតតាមនយោបាយខ្លួនដែលភូតកុហកជាបន្តបន្ទាប់ ។ សម្តេចតេជោបានលើកឡើងក្នុងការផ្សាយផ្ទាល់ (Live) ។
ប្រសាសន៍ដើមទាំងស្រុងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ក្រោមប្រធានបទ«គុណភាពគ្រូជាគុណភាពមូលធនមនុស្ស សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព» នាព្រឹកថ្ងៃទី៥ តុលា នៅវិទ្យាស្ថានជាតិកម្ពុជា ។
សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា«បើថាឆ្កួតឲ្យឆ្កួតទៅ កុំនាំកូនខ្មែរឆ្កួត! ហើយជាពិសេសសោកស្តាយបំផុតនាំសមាជិកសមាជីការបស់ខ្លួនឆ្កួតនោះ (សម រង្ស៊ី) ។ មានអាមួយនោះថា ជួបអគ្គលេខាធិការអង្គកាសហប្រជាជាតិទៅហើយ …ប៉ុន្តែអាមួយនេះអត់ដឹងទេ សុំប្រាប់អគ្គលេខាធិការ UN ជាមួយហ៊ុន សែន ៣០ឆ្នាំ ធ្វើការជួយគ្នា ។ នៅក្នុងសង្គមប្រជាធិបតេយ្យជាមួយគ្នា ឬហៅថា ចលនាសង្គមនិយមជាមួយគ្នា» ។ សម្តេចតេជោបានបន្ត លោកអគ្គលេខាធិការ UN គឺជាមនុស្សដែលធ្វើការជាមួយគ្នាក្នុងក្របខណ្ឌទំនាក់ទំនងបក្ស និងបក្សជាមួយគ្នា ក្រោយមកខ្ញុំធ្វើជានាយករដ្ឋមន្ត្រីកម្ពុជាអគ្គលេខាធិការ UN ជានាយករដ្ឋមន្ត្រីប៉ទុយហ្កាល់ ។
លោកអគ្គលេខាធិការ UN មួយមាត់ក៏មិនបាននិយាយពីកម្ពុជានោះទេ ។ សម្តេចថា ក្នុងជំនួបនៅទីក្រុងញូវយ៉កសម្តេចបានលើកចំណុច៣ ប្រាប់លោកអគ្គលេខា UN គឺ១- មជ្ឈមណ្ឌលសិទ្ធិមនុស្សនៅភ្នំពេញអស់អាណត្តិហើយ ខ្ញុំសូមជូនពីរឆ្នាំទៀតទោះបីមានអ្វីកើតឡើងក៏ដោយ ខ្ញុំប្តូរផ្តាច់ការពារសិទ្ធិមនុស្ស ។ ទី២- ថវិការសម្រាប់តុលាការខ្មែរក្រហមកម្ពុជានឹងបន្តចេញថវិកាបន្តទៀត ហើយកម្ពុជានឹងចូលរួមជាមួយ UN ក្នុងការចលនាប្រាក់ពីភាគីអន្តរជាតិ ។ ទី៣- កម្ពុជាបានត្រៀមកម្លាំងក្នុងការចូលរួមរក្សាបេសកកម្មអន្តរជាតិ ។
សូមជម្រាបថា ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលនេះ កាលពេលកន្លងមកនេះអតីតមេបក្សប្រឆាំងបានបង្កើតព្រឹត្តិការណ៍ភូតកុហកជាច្រើនលើកពាក់ព័ន្ធនឹងកម្ពុជាដូចជា ថា អាសនៈកម្ពុជានៅ UN ត្រូវបានព្យួរ ។ គណៈប្រតិភូកម្ពុជានឹងមិនអនុញ្ញាតឲ្យចូលរួមកិច្ចប្រនៅមហាសន្និបាតនៅអង្គការសហប្រជាជាតិជាដើម ៕
ចែករំលែកព័តមាននេះ