ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េច​ក៏​ចឹ​ង​ទៅ​វិញ​នោះ មនុស្ស​ដល់​ទៅ​៧​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​បាន​រង​របួសធ្ងន់​ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​ប​ញ្ចូ​ន​ទៅ​កាន់​មន្ទី​ពេទ្យ​ភ្លាម​ៗ និង​មនុស្ស​៥​នាក់​ទៀត​បាន​រង​របួសស្រាល បន្ទាប់​ពី​ពួក​គេ​ធ្វើ​ដំណើរ​ដោយ​រថយន្ត​កូរ៉េ​មួយ​គ្រឿង​បាន​រេ​ចង្កូត​ទៅ​បុក​កៀរ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​បាក់​អស់​៣​កង់ ហើយ​ក្រឡាប់​ផ្ងារជើង​ម្ខាង ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់ ថ្ងៃ​ទី​៤…

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​បាន​រង​របួសធ្ងន់​ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​ប​ញ្ចូ​ន​ទៅ​កាន់​មន្ទី​ពេទ្យ​ភ្លាម​ៗ និង​មនុស្ស​៥​នាក់​ទៀត​បាន​រង​របួសស្រាល បន្ទាប់​ពី​ពួក​គេ​ធ្វើ​ដំណើរ​ដោយ​រថយន្ត​កូរ៉េ​មួយ​គ្រឿង​បាន​រេ​ចង្កូត​ទៅ​បុក​កៀរ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​បាក់​អស់​៣​កង់ ហើយ​ក្រឡាប់​ផ្ងារជើង​ម្ខាង ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់ ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវ​៥០​ម៉ែត្រ ក្នុង​សង្កាត់​ជើងឯក ខណ្ឌដង្កោ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ម៉ាក​កូរ៉េ​មួយ​តោន​កន្លះ​ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ស្វាយ​រៀង 2A-0419 មាន​មនុស្ស​៧​នាក់ របួសធ្ងន់​២​នាក់​ស្រាល​៥​នាក់ ។

យោង​តាម​សម្ដី​របស់​ជន​រង​គ្រោះ​ម្នាក់​ក្នុង​ចំណោម​ជន​រង​គ្រោះ​ផ្សេង​ទៀត​ដែល​ធ្វើ​ដំណើរ​ក្នុង​រថយន្ត​បង្ក​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ពេល​កើតហេតុ​រូប​គាត់​បាន​ធ្វើ​ដំណើរ​តាមបណ្ដោយ​ផ្លូវ​៥០​ម៉ែត្រ​ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​ចំណុច​កើតហេតុ​មិនដឹង​ជា​យ៉ាងម៉េច​រថយន្ត​បាន​រេ​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​ក្រឡាប់​ផ្អៀង​ជើង​ម្ខាង​តែ​ម្ដង​ធ្វើ​ឲ្យ​តៃកុង និង​អ្នក​រួម​ដំណើរ​ម្នាក់​រង​របួសធ្ងន់​ព្រមទាំង​អ្នក​រួម​ដំណើរ​៤​នាក់​ទាំង​រូប​គាត់​ផ្ទាល់​រង​របួសស្រាល ។

ក្រោយ​កើតហេតុ​ជន​រង​គ្រោះ​២​នាក់​ដែល​រង​របួសធ្ងន់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​មន្ទី​ពេទ្យ​បង្អែក​ដង្កោ​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ ។ ក្រោយមក​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ ហើយ​ទាក់ទង​ទៅ​ជំនាញ​ចរាចរណ៍​ឲ្យ​ចុះ​មក​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ