ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្វះ​អភ័យ​នឹង​បែកបាក់​សាមគ្គី

5 ឆ្នាំ មុន

ការ​ឲ្យ​អភ័យ​ដល់​អ្នក​ដទៃ​គឺជា​កា​រប​ង្ហ​ញ​នូវ​អំពើ​ល្អ លើក​តម្លៃ​ជីវិត​ឱ្យ​កាន់តែ​ខ្ពស់​ឡើង និង​បានជា​ទីស្រឡាញ់​រាប់អាន​ពី​ក្នុង​រង្វង់​​មហាជន ព្រោះ​មាន​មនុស្ស​មិន​តិច​ទេ​ដែល​មាន​ចំណុច​ខ្វះខាត​ចៀស​មិន​រួច​ឡើយ ។ ពិត​ណាស់​ជា​បុថុជ្ជន​ដែល​រស់នៅ​ក្នុង​កាមតណ្ហា ប្រាកដជា​នឹង​គេច​មិន​ផុត​ពី​ការ​មានចិត្ត​ទោសៈ លោភៈ មោហៈ ការ​ភ្លាំងភ្លាត់…

ការ​ឲ្យ​អភ័យ​ដល់​អ្នក​ដទៃ​គឺជា​កា​រប​ង្ហ​ញ​នូវ​អំពើ​ល្អ លើក​តម្លៃ​ជីវិត​ឱ្យ​កាន់តែ​ខ្ពស់​ឡើង និង​បានជា​ទីស្រឡាញ់​រាប់អាន​ពី​ក្នុង​រង្វង់​​មហាជន ព្រោះ​មាន​មនុស្ស​មិន​តិច​ទេ​ដែល​មាន​ចំណុច​ខ្វះខាត​ចៀស​មិន​រួច​ឡើយ ។

ពិត​ណាស់​ជា​បុថុជ្ជន​ដែល​រស់នៅ​ក្នុង​កាមតណ្ហា ប្រាកដជា​នឹង​គេច​មិន​ផុត​ពី​ការ​មានចិត្ត​ទោសៈ លោភៈ មោហៈ ការ​ភ្លាំងភ្លាត់ ការ​ភ្លើតភ្លើន អ្នកខ្លះ​ក៏​មាន​លក្ខណៈ​សមរម្យ ខ្លះ​ក៏​មាន​ចរិត​ច្រឡើសបើស និង​ខ្លះ​ទៀត​ក៏​ព្រហើនកោងកាច​។ ព្រោះហេតុនោះ​ការ​រស់នៅ​ក្នុង​សមាគម​មនុស្ស​គប្បី​មានការ​អភ័យ​ទើបបាន​សុខ​ជា​នឹង​គ្នា ។

បើ​យើង​តាំងចិត្ត​សេពគប់​ជាមួយ​ក្រុម​មនុស្ស ក្រុមការងារ​ហើយ​នោះ យើង​ត្រូវ​ត្រៀមខ្លួន​ជា​និច្ច​ដើម្បី​នឹង​ឲ្យ​អភ័យ​ដល់​អ្នក​ទាំងនោះ បើ​មិន​ដូច្នោះ​ទេ យើង​មិន​អាច​រាប់រក​ជាមួយ​ពួក​គេ​បាន​ឡើយ នឹង​ទៅ​ជា​អ្នក​ឯកោ​។

មនុស្ស​ខ្លះ​មាន​កំហុស​ត្រឹមតែ​បន្តិចបន្តួច​ប៉ុណ្ណោះ តែបើ​យើង​មិន​បើក​បេះដូង​ឱ្យ​អភ័យ​ដល់​គ្នា​ទេ ចេះ​តែ​ប្រកាន់ ចាប់ទោស​អូស​ដំណើរ​នឹង​ធ្វើ​ឱ្យ​រឿង​នោះ​កាន់តែ​រីក​ធំ​រហូត​មើល​មុខ​គ្នា​លែង​ត្រង់ បាត់បង់​ការ​រាប់អាន​គ្នា និង​បាត់បង់​កម្លាំង​សាមគ្គី​ជាក់​ជា​មិន​ខាន ។