ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រដេញ​គ្នា​មិន​ឈប់ Messi តាម​ទាន់​កំណត់​ត្រា Ronaldo នៅ Champions League

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​អ្នកមាន​បុណ្យ Lionel Messi ដែល​ត្រូវ​បាន​គេ​ហៅ​ថា ជា​បុរស​នៃ​ការ​ប្រកួត​ក្រោយ​ពេល​យកឈ្នះ​លើ​ក្លិប Tottenham…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​អ្នកមាន​បុណ្យ Lionel Messi ដែល​ត្រូវ​បាន​គេ​ហៅ​ថា ជា​បុរស​នៃ​ការ​ប្រកួត​ក្រោយ​ពេល​យកឈ្នះ​លើ​ក្លិប Tottenham Hotspur កាលពី​យប់​ថ្ងៃ​ពុធ ពេល​នេះ​មាន​កំណត់​ត្រា UEFA Champions League ស្មើនឹង​គូប្រជែង​របស់​ខ្លួន Cristiano Ronaldo ហើយ ។

កីឡាករ​អា​ហ្ស​ង់​ទី​នរូ​ប​នេះ​បាន​ស៊ុត​បញ្ចូល​ទី​នៅ​គ្រាប់​ទី​បី និង​ទី​បួន​របស់​ក្រុម ដែល​បាន​យកឈ្នះ​លើ​ក្លិប Tottenham ក្នុង​លទ្ធផល 4-2 ។ នេះ​គឺជា​រឿង​ដែល​អស្ចារ្យ​សម្រាប់​ការ​ប្រកួត UCL ឆ្នាំ​២០១៨/១៩ របស់ Messi ដែល​គេ​អាច​ស៊ុត​ចូល​៥​គ្រាប់​ត្រឹមតែ​២​ប្រកួត ។

ជា​រួម​មក Messi រកបាន​១០៥​គ្រាប់​ហើយ សម្រាប់​ក្លិប Barcelona ក្នុង​ការ​ប្រកួតនៅក្របខណ្ឌ Champions League តាម​ទាន់​កំណត់​ត្រា​របស់​ជើង​ខ្លាំង Ronaldo ដែល​មាន​១០៥​គ្រាប់​ដូច​គ្នា ខណៈ​លេង UCL ចំនួន​១២០​ប្រកួត​ឱ្យ​អធិរាជ​ស Real Madrid ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ថ្វីបើ​ចំនួន​គ្រាប់​ដូច​គ្នា​មែន តែ Messi ត្រូវ​លេង​ដល់​១២៧​ប្រកួត​ទម្រាំ​តែ​បាន​ស្មើនឹង Ronaldo ដែល​លេង​ត្រឹម​១២០​ប្រកួត​ប៉ុណ្ណោះ ។ នេះ​បើ​ទោះបីជា​ពួក​គេ​នៅ​ក្លិប​ខុស​ប្រទេស​គ្នា​ក្តី ក៏​នៅ​តែ​មានការ​ប្រៀបធៀប​មិន​ដាច់​សោះឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ