ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរចិត្ត​កូនស្រី…ប្រាប់​ម្តាយពីទង្វើឪចុង ​តែ​មិន​អើ​ពើ​

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ក្មេង​ស្រី​ម្នាក់​អាយុ​១៧​ឆ្នាំ បាន​ត្រូវ​ឪពុកចុង​ចាប់រំលោភ​រហូត​បាន​សម្រេច ខណៈ​បញ្ឆោត​នាង​ឲ្យ​ទៅ​មើល​ចម្ការ​ល្ង​ក្នុង​ព្រៃ​ជើងភ្នំ​ចេក ស្ថិត​ក្នុង​ឃុំ​អ​ន្សា​រ​ចំបក់ស្រុក​ក្រគរ កាលពី​ថ្ងៃ​ទី​១ ខែតុលា វេលា​ម៉ោង​២ ​និង​២០​នាទី​រសៀល…

ខេត្តពោធិ៍សាត់ ៖ ក្មេង​ស្រី​ម្នាក់​អាយុ​១៧​ឆ្នាំ បាន​ត្រូវ​ឪពុកចុង​ចាប់រំលោភ​រហូត​បាន​សម្រេច ខណៈ​បញ្ឆោត​នាង​ឲ្យ​ទៅ​មើល​ចម្ការ​ល្ង​ក្នុង​ព្រៃ​ជើងភ្នំ​ចេក ស្ថិត​ក្នុង​ឃុំ​អ​ន្សា​រ​ចំបក់ស្រុក​ក្រគរ កាលពី​ថ្ងៃ​ទី​១ ខែតុលា វេលា​ម៉ោង​២ ​និង​២០​នាទី​រសៀល ។

លោក​វរសេនីយ៍ឯក ឯម រុន អធិការ​នគរបាល​ស្រុក​ក្រគរ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ចេ​ន អង់ អាយុ​៣៩​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ក្នុង​ឃុំ​ខាងលើ ។ ទាក់ទិន​នឹង​ករណី​រំលោភ​សេពសន្ថវៈ​នេះ លោក​អធិការ​បាន​សាក​សួរ​សាមីខ្លួន​ប្រាប់​ថា នៅ​ថ្ងៃ​នោះ​ឪពុកចុង​ឈ្មោះ ចេ​ន អង់ បាន​បបួល​និង​ឌុ​ប​នាង​ទៅ​មើល​ចម្ការ​ល្ង​នៅ​ចំណុច​ខាងលើ ។ ប៉ុន្តែ​នៅ​ពេល​ទៅ​ដល់ គាត់​មិន​បាន​មើល​ចម្ការ​ទេ បែរជា​នាំ​នាង​ឡើង​ទៅ​លើ​ខ្នងភ្នំ​ដោយ​ប្រាប់​ថា ​ដើរ​រក​ថ្នាំ​រួច ​ក៏​ចុះ​មក​ក្រោម​វិញ ។

លុះ​មក​ដល់​ជើងភ្នំ​មាន​អូរ​មួយ ឪពុកចុង​រូប​នេះ​បាន​ចាប់​នាង​រំលោភ​រហូត​បាន​សម្រេច​ទោះបី​នាង​ខំ​រើបម្រះ​ និង​អង្វរ​យ៉ាងណា​ក៏​ដោយ ។ ពេល​ចាប់រំលោភ​រួច​ ឪពុកចុង​រូប​នេះ​បាន​ឌុ​ប​នាង​មក​ផ្ទះ​វិញ ហើយ​ឲ្យ​លុយ​នាង​ចំនួន​៣០.០០០​រៀល ជា​ថ្នូរ​កុំ​ឲ្យ​និយាយ​ប្រាប់​ម្ដាយ​និង​សាច់ញាតិ ។ យ៉ាងណា​ក៏​ដោយ នាង​នៅ​តែ​ប្រាប់​ម្ដាយ តែ​ដោយ​ម្តាយ​មិន​អើពើ​ក៏​ទៅ​ប្រាប់​ជីតា ទើប​បែក​ការណ៍​តែ​ម្ដង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ ចេ​ន អង់ បាន​ឆ្លើយ​ថា ខ្លួន​មិន​បាន​រំលោភ​ទេគ្រាន់តែ​ចាប់​នាង​ឱប​ថើប​ប៉ុណ្ណោះ ។ ទោះបី​មានការ​ឆ្លើយ​បែប​នេះ​ក្តី ក៏​សមត្ថកិច្ច​នៅ​តែ​កសាង​សំណុំរឿង​បញ្ជូន​ទៅសាលា​ដំបូង​ ដើម្បី​ចាត់ការ​បន្ត ៕

អត្ថបទសរសេរ ដោយ