ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងថាឡានក្រុង​ហ្វ្រីៗ​​មាន​​ទៅ​​ខេត្ត​ណា​ខ្លះទេ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣​តុលា​បានឱ្យ​ដឹង​ថា អនុវត្ត​តាម​ប្រសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន…

រាជធានី​ភ្នំពេញ ៖ លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣​តុលា​បានឱ្យ​ដឹង​ថា អនុវត្ត​តាម​ប្រសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ​រថយន្តក្រុង​ចំនួន​២១៥​គ្រឿង សម្រាប់​បម្រើសេវា​ដឹក​ជញ្ជូន​សាធារណៈ ក្នុង​នោះ​១២០​គ្រឿង សម្រាប់​ដឹក​ជញ្ជូន​បងប្អូន​ទៅ​មក​តាម​បណ្ដា​ខ​ត្ត​ដោយ​មិន​បង់ប្រាក់​នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ។

សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញបាន​បញ្ជាក់​ថា សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​រាជធានីរដ្ឋបាល​រាជធានី​ភ្នំពេញ​ប្រើ​រថយន្ត​៩៥​គ្រឿង រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៨​ដល់​ថ្ងៃ​ទី​១០ តុលា ឆ្នាំ​២០១៨ ។សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្ដា​ខេត្ត រដ្ឋបាល​រាជធានី​ភ្នំពេញ​រៀបចំ​រថយន្តក្រុង​១២០​គ្រឿង សម្រាប់​ដឹក​ជញ្ជូន​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ កម្មករ កម្មការិនី​ពី​រាជធានី​ភ្នំពេញ ទៅ​តាម​បណ្ដា​ខេត្ត និង​ពី​តាម​បណ្ដា​ខេត្ត​មក​រាជធានី​ភ្នំពេញ​វិញ​រយៈពេល​៦​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៦​ដល់​ថ្ងៃ​ទី​១១ តុលា ដោយ​ចេញដំណើរ​ចាប់ពី​ម៉ោង​៥​និង​៣០​ព្រឹក ។

សេចក្តីជូនដំណឹង​បាន​បញ្ជាក់​ថា ចំពោះ​ទីតាំង​ចំណត​ចេញដំណើរ​ទៅ​តាម​បណ្ដា​ខេត្ត មាន​ដូច​ខាងក្រោម​៖
១-​ផ្លូវជាតិ​លេខ​១ ភ្នំពេញ​-​ព្រៃវែង ស្វាយ​រៀង ចំណត​ចេញដំណើរ​នៅ​ផ្លូវ​៦០​ម៉ែត្រ មុខ​ក្រុមហ៊ុន​ម៉ែរ​សឺ​ដែ​ស ។
២-​ផ្លូវជាតិ​លេខ​២ ភ្នំពេញ​-​តាកែវ ភ្នំពេញ​-​កែប ចំណត​ចេញដំណើរ​ផ្លូវ​៦០​ម៉ែត្រ ក្រុមហ៊ុន​ម៉េ​ក​សឺ​ដេ​ស ។
៣-​ផ្លូវជាតិ​លេខ​៣ ភ្នំពេញ​-​កំពត ចំណត​ផ្សារ​ជិន​ជូ​រី​ផ្លា​ហ្សា ។
៤-​ផ្លូវជាតិ​លេខ​៤ ភ្នំពេញ​-​កំពង់ស្ពឺ ភ្នំពេញ​-​ព្រះ​សីហ​នុ ចំណត​ផ្សារ​ជិន​ជូ​រី​ផ្លា​ហ្សា ។
៥-​ផ្លូវជាតិ​លេខ​៥ ភ្នំពេញ​-​កំពង់ឆ្នាំង ភ្នំពេញ​-​ពោធិ៍សាត់ ភ្នំពេញ​-​បាត់ដំបង ភ្នំពេញ​-​បន្ទាយ​មាន​ជ័យ ចំណត​សួនច្បារ​ឫស្សី​កែវ ។
៦-​ផ្លូវជាតិ​លេខ​៦ ភ្នំពេញ​-​កំពង់ធំ សៀម រាប ចំណត​នៃ​តំបន់​អភិវឌ្ឍន៍​ជ្រោយចង្វា​ត្រើយ​ខាងកើត ។
៧-​ផ្លូវជាតិ​លេខ​៦ លេខ​៧ ភ្នំពេញ​-​កំពង់ចាម ចំណុច​រង្វង់​មូល​ជ្រោយចង្វារ​ខាងកើត ។
៨-​ផ្លូវជាតិ​លេខ​៦ លេខ​៨ ភ្នំពេញ​-​ត្បូងឃ្មុំ ភ្នំពេញ​-​ក្រចេះ ភ្នំពេញ​-​ស្ទឹង​ត្រែង នៅ​ចំណត​គីឡូម៉ែត្រ​លេខ​៩ ​

អត្ថបទសរសេរ ដោយ