ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជឿថា…ការថតរូបសែលហ្វីក៏​អាចឆក់ជីវិតយើងបានដែរ​

5 ឆ្នាំ មុន

តាម​ប្រភព​ពី The Sun បាន​ឱ្យ​​ដឹង​ថា មនុស្ស​ជាង​២៥០​នាក់​ត្រូវ​បាន​ស្លាប់​យ៉ាង​វេទនា ខណៈ​ពេល​កំពុង​ថតរូប Selfie គិត​តាំងពី​ឆ្នាំ​២០១១​មក​ ។ របាយការណ៍​ប្រមូល​ទិន្នន័យ​មួយ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា…

តាម​ប្រភព​ពី The Sun បាន​ឱ្យ​​ដឹង​ថា មនុស្ស​ជាង​២៥០​នាក់​ត្រូវ​បាន​ស្លាប់​យ៉ាង​វេទនា ខណៈ​ពេល​កំពុង​ថតរូប Selfie គិត​តាំងពី​ឆ្នាំ​២០១១​មក​ ។

របាយការណ៍​ប្រមូល​ទិន្នន័យ​មួយ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា មនុស្ស​២៥៩​នាក់​ក្នុង​ចំណោម​មនុស្ស​ទាំងអស់​លើ​ពិភពលោក ត្រូវ​បាន​ស្លាប់​ពេល​កំពុង​ថតរូប Selfie នៅ​ចន្លោះ​ឆ្នាំ​២០១១ ដល់ ២០១៧​ ។ ភាគច្រើន​នៃ​ការ​ស្លាប់​ពេល​កំពុង​ថត Selfie រួម​មានការ​លង់ទឹក គ្រោះថ្នាក់​ចរាចរណ៍ និង​ការ​ធ្លាក់​ពីលើ​ទី​ខ្ពស់​។

ដូ​ច​យើង​ដឹង​ស្រាប់​ហើយ​ថា ស្រី​ៗ​ចូល​ចិត្ត​ថតរូប Selfie ជាង​ប្រុស​ៗ​។ ផ្ទុយ​ទៅ​វិញ ស្ទើរតែ​៣​ភាគ​៤​នៃ​អ្នក​ស្លាប់​ដោយសារ​តែ​មូលហេតុ​បែប​នេះ គឺជា​មនុស្ស​ប្រុស (​ចំនួន​១៥៣​នាក់​)​។ នេះ​មិនមែន​មក​ពី​ពួក​គេ​ឧស្សាហ៍​ថត Selfie នោះ​ទេ​។ ពួក​គេ​ចូល​ចិត្ត​ថតរូប​នៅ​កន្លែង​គ្រោះថ្នាក់ (​ដូច​ជា​នៅ​ទី​ខ្ពស់​ដាច់​កន្ទុយភ្នែក តំបន់​លិច​ទឹក ជាដើម​)​។

មនុស្ស​៨​នាក់ ត្រូវ​បាន​ស្លាប់​ដោយសារ​តែ​សត្វ​សាហាវ​វាយប្រហារ ពេល​កំពុង​ថតរូប Selfie​។ មនុស្ស​ចំនួន​១៦​នាក់​ទៀត ត្រូវ​បាន​អគ្គិសនី​ឆក់​ស្លាប់​។ ចំនួន​អ្នក​ស្លាប់​ច្រើន​ជាងគេ ដោយសារ​មូលហេតុ​នេះ គឺ​នៅ​ប្រទេស​ឥណ្ឌា និង មាន​រុ​ស្ស៊ី អា​មេ​រិ​ក និង ប៉ា​គី​ស្ថាន នៅ​បន្ទាប់​នេះ​។  សូម​ប្រយ័ត្ន​ទាំងអស់​គ្នា ចំពោះ​ការ​ថត Selfie លើក​ក្រោយ​៕

អត្ថបទសរសេរ ដោយ