ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នករក្សា​ម៉ែឪ​ទៅ​កាន់​សុគតិ​ ជន​ប្រព្រឹត្ត​ខុស​ទៅ​ទុគ្គតិ

5 ឆ្នាំ មុន

បុគ្គល​ណា​ប្រព្រឹត្ត​ខុស​ក្នុង​ឪពុក​ម្តាយ មិន​គិត​ចិញ្ចឹម​បីបាច់​ថែរក្សា មិន​នឹកនា មិន​យកចិត្តទុកដាក់​រាប់រក មិន​អាណិតអាសូរ​ដល់​ចិត្ត​លោក​…​ជន​នោះ​រមែង​មាន​បាប​ច្រើន ហើយ​ពៀរ​វេរា​ទាំងនេះ​ក៏​នឹង​កើត​មាន​ដល់​បុគ្គល​នោះ​វិញ​ជាក់​ជា​មិន​ខាន ។ ព្រះពុទ្ធ​លោក​តិះដៀល​បុគ្គល​អកតញ្ញូ​នោះ​ដោយ​ប្រការ​ផ្សេង​ៗ លុះ​ទម្លាយ​ខន្ធ​ទៅ​កាន់​លោក​ខាង​មុខ រមែង​ទៅ​កាន់​អបាយភូមិ​កើតជា​ប្រេត​នរក…

បុគ្គល​ណា​ប្រព្រឹត្ត​ខុស​ក្នុង​ឪពុក​ម្តាយ មិន​គិត​ចិញ្ចឹម​បីបាច់​ថែរក្សា មិន​នឹកនា មិន​យកចិត្តទុកដាក់​រាប់រក មិន​អាណិតអាសូរ​ដល់​ចិត្ត​លោក​…​ជន​នោះ​រមែង​មាន​បាប​ច្រើន ហើយ​ពៀរ​វេរា​ទាំងនេះ​ក៏​នឹង​កើត​មាន​ដល់​បុគ្គល​នោះ​វិញ​ជាក់​ជា​មិន​ខាន ។

ព្រះពុទ្ធ​លោក​តិះដៀល​បុគ្គល​អកតញ្ញូ​នោះ​ដោយ​ប្រការ​ផ្សេង​ៗ លុះ​ទម្លាយ​ខន្ធ​ទៅ​កាន់​លោក​ខាង​មុខ រមែង​ទៅ​កាន់​អបាយភូមិ​កើតជា​ប្រេត​នរក ព្រោះតែ​ការ​ប្រព្រឹត្ត​បំពាន​លើ​លោក​អ្នក​ដ៏​មានគុណ ។

ដោយឡែក​បុគ្គល​ណា​ប្រតិបត្តិ​ល្អ​ក្នុង​មាតាបិតា​ចិញ្ចឹម​បីបាច់រក្សា​លោក​ដោយ​ចិត្ត​ស្មោះ ក្នុង​បំណង​តបគុណ​លោក​វិញ​ពិត​ៗ បុគ្គល​នោះ​រមែង​បាន​បុណ្យ​កុសល​ជា​អនេក ហើយ​បណ្ឌិត​ទាំងឡាយ​រមែង​សរសើរ និង​ជូន​ស័ព្ទ​សាធុការពរ​ដល់​សប្បុរស​នោះ​។

អ្នករក្សា​ឪពុក​ម្តាយ​លុះ​អស់​អាយុជីវិត​ទៅ​រមែង​ទៅ​កាន់​សុគតិភព ហើយ​រីករាយ​ក្នុង​ភព​នោះ​ៗ​អស់​កាល​ដ៏​យូរអង្វែង ព្រោះតែ​អានិសង្ស​នៃ​ការ​ប្រតិបត្តិ​ត្រឹមត្រូវ​តាម​គន្លង​ធម៌ ។